Episode 22 : ថ្នមបងបានតែកាយ.!
Taehyungសឹងតែស្រក់ទឹកភ្នែកនៅពេលដែលបានឮសម្តីរបស់ជុងហ្គុកឡើងមក មិនស្រឡាញ់គេក្នុងនាយជាថេយ៉ុងមិនថ្វីទេ ប៉ុន្តែនាយហ៊ានក្បត់គេដែលមាននាយជាសាងហ៊ុននេះ គ្រាន់តែឮភ្លាមបេះដូងនាយសឹងតែធ្លាក់ដល់ដីបាត់ទៅហើយ។
« ទើសទាល់ចិត្តអញ្ចឹងឬ? លោកមិនស្តាយទេឬដែលធ្លាប់ធ្វើអាក្រក់ដាក់ខ្ញុំកន្លងមកនេះ? »Taehyungលេបទឹកមាត់ស្អិតបំពង់កបន្តិចមុននិងពោលឡើងទាំងងាកមុខចេញពីជុងហ្គុក។
« ក៏ស្តាយខ្លាំងណាស់ដែរ.! ដូចច្នេះហើយទើបខ្ញុំចង់សុំការអភ័យទោសពីឯង »Jungkookនិយាយទាំងទឹកមុខរាបស្មើរ គ្មានអារម្មណ៍ឬមនោសញ្ចេតនាមើលដឹងចិត្តរបស់រាងតូចសម្បីបន្តិច។
« ក៏មិនបាច់បន្តទៀតទេអញ្ចឹង »Taehyungងាកមុខមកនិយាយជាមួយរាងក្រាស់វិញទាំងរលីងរលោង ខ្លួនក៏កាន់តែល្ហិតល្ហៃជាងមុន។
« ឯងចង់បានន័យថាមិច? »Jungkookសួរបកវិញយ៉ាងលឿនមិនអោយដាច់សម្តី។
« ខ្ញុំអភ័យទោសអោយលោកហើយ.! អភ័យទោសគ្រប់យ៉ាង...លោកក៏មិនបាច់មានអារម្មណ៍ខុសចំពោះខ្ញុំដែរ »Taehyungនិយាយខ្សាវៗព្រោះព្យាយាមនិយាយទាំងគ្មានកម្លាំង។
« ពិតមែនឬ? អរគុណឯងខ្លាំងណាស់ »Jungkook ស្ទុះទៅអោបនាយតូចទាំងរំភើបចិត្ត ខណៈពេលនោះថេយ៉ុងក៏រហ័សរុញនាយចេញវិញទាំងកម្រោល។
« កុំអោបខ្ញុំប្រយ័ត្នសង្សារលោកប្រច័ណ្ឌ »Taehyungញញឹមទាំងមុខស្ងួត រីឯជុងហ្គុកក៏ឈរស្ងៀមថ្មឹងនៅពេលដែលឮរាងតូចនិយាយបែបនេះ។
« សង្សារលោកនៅឯណា? មិនមកជាមួយទេឬ? »Taehyungនិយាយបន្តបន្ទាប់ពីមិនឃើញជុងហ្គុកឆ្លើយតបជាមួយនឹងគេ។
« នាងនៅចាំខ្ញុំនៅទីនោះ.! Sallyមកទីនេះបន្តិច »Jungkookងាកទៅញញឹមបក់ដៃហៅសង្សារដែលកំពុងតែអង្គុយចាំនាយក្រោមដើមឈើធំមួយនោះ បន្ទាប់មកSallyក៏ងើបដើរមករកពួកគេ។
« សួស្តីថេយ៉ុង »Sallyដើរមកកៀកជុងហ្គុកទាំងទឹកមុខញញឹមឌឺដង ជុងហ្គុកក៏លើកដៃទៅកៀកស្មាររបស់នាងរួចណែនាំខ្លួននាងប្រាប់ទៅកាន់ថេយ៉ុង។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
