💜យានអវកាសស្នេហ៍✨

2.4K 231 0
                                    

Episode 37 : អន់ចិត្ត.!

Jungkookព្យាយាមលួងTaehyungយ៉ាងណាក៏គេមិនព្រមឈប់យំហើយថែមទាំងរត់ចុះទៅខាងក្រោមយ៉ាងលឿនស្លេវថែមទៀត ធ្វើអោយជុងហ្គុករត់តាមទាំងប្រហោងពោះភ័យមិនស្ទើរ។

« ថេយ៍.! កុំរត់លឿនពេកធ្លាក់ឥឡូវហើយ »Jungkookរត់តាមរាងតូចពីក្រោយទាំងស្រែកផងអីផង ប៉ុន្តែរាងតូចមិនស្តាប់ហើយរត់កាន់តែលឿនធ្វើដូចនាយកំពុងតែលេងដេញចាប់ជាមួយអញ្ចឹង។

« ម៉ាក់...ហិកៗ »Taehyungរត់មកអោបម្តាយដែលកំពុងតែអង្គុយនិយាយគ្នាលេងជាមួយស្វាមីនោះទាំងស្លន់ស្លោ ដកដង្ហើមញាប់ៗសឹងមិនដល់គ្នា។

« មានរឿងអ្វីកូន? ជុង...ធ្វើអ្វីប្អូន? »អ្នកស្រីKim លើកដៃអោបកូនប្រុសទាំងបារម្ភនៅពេលដែលឃើញគេរត់ចុះមកទាំងយំរួចមកអោបគាត់ ហើយថែមទាំងឃើញជុងហ្គុករត់ចុះមកតាមពីក្រោយថែមទៀតទើបគាត់ប្រញាប់សួរទាំងព្រួយបារម្ភ។

« ជុង..វាយកូន...ហិកៗ »Taehyungលើកដៃក្រហមរបស់ខ្លួនបង្ហាញម្តាយអោយមើលថាជុងហ្គុកវៃដៃគេឡើងក្រហមជាំ ខណៈនោះជុងហ្គុកក៏សើចចេញមកទាំងហួសចិត្តនៅពេលដែលឃើញប្រពន្ធកំពុងតែរំអួយដាក់ម្តាយ។

« មានរឿងអ្វី? ហេតុអ្វីដល់ថ្នាក់វៃគ្នាអីបែបនេះ? »លោកKimសួរទៅកូនទាំងពីរទាំងក្រវីក្បាលតិចៗ មួយថ្ងៃៗឃើញតែឈ្លោះគ្នាកោតតែថាស្រឡាញ់គ្នាទៅរួច ព្រះអើយ។

« គឺថេយ៍..ខូចពេកលោកប៉ា.! គេដាក់កៅអីឡើងយកនំដែលអ្នកម៉ាក់បានប្រាប់អោយខ្ញុំយកលាក់នោះ បើខ្ញុំចេញមកមិនទាន់ពេលនេះច្បាស់ជាបានចូលបន្ទប់សង្គ្រោះបន្ទាន់មិនខាន »Jungkookប្រាប់អ្នកទាំងពីរតាមដំណើរ រីឯលោកKimនិងភរិយាវិញគ្រាន់តែស្តាប់ក៏តឹងទ្រូងជំនួស។

« អ្នកម៉ាក់ជាអ្នកអោយជុងយកនំកូនលាក់ឬ? អ្នកម៉ាក់ចិត្តអាក្រក់.! »Taehyungគ្រាន់តែឮថាម្តាយជាអ្នកអោយលាក់ភ្លាមនាយក៏រហ័សក្រោកចេញពីរង្វងដៃរបស់ម្តាយភ្លែត រួចក៏រត់ទៅរំអួយដាក់ឪពុកម្តង។

« ប៉ា.! ម៉ាក់និងជុង..ឈប់ស្រឡាញ់កូនហើយ »Taehyungពេបមាត់ឆ្មុលក្បាលចូលទៅក្នុងដើមដៃរបស់ឪពុក ប៉ុន្តែគាត់មិនខ្វល់បែរជាអង្គុយសម្លឹងមុខគេភ្លឹសៗទៅវិញ នេះមិនគិតជួយគេទេឬ? ឬក៏អ្នកគ្រប់គ្នាក្នុងផ្ទះនេះស្អប់គេអស់ហើយ?

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now