💜យានអវកាសស្នេហ៍✨

2.1K 266 8
                                    

Episode 78 : សុំរបប.!

Taehyungបានពរហ្គូៗដើរចេញឆ្ងាយពីSallyបានសម្រេច រីឯSallyនូវពេលដែលឃើញហ្គូៗថតវីដេអូយ៉ាងដូចច្នេះនាងក៏មិនហ៊ានធ្វើអ្វីដូចគ្នាបានត្រឹមឈរមើលទាំងភ័យខ្លួនព្រោះនេះជាផ្លូវសាធារណៈហើយក៏មានមនុស្សច្រើនគួរសម។

« ថេយ៍? អូនមកពីណានឹង? បងពិតជាបារម្ភខ្លាំងណាស់ »Jungkookរត់មកអោបថេយ៉ុងនឹងហ្គូៗជាប់ព្រោះមុននេះនាយពិតជាភ័យខ្លាំងណាស់ ខ្លាចមាននរណាមកចាប់ជម្រិតប្រពន្ធកូនគេទៅបាត់។

« ខ្ញុំមិនអីទេ.! មុននេះមកពីកូនហ្គូដើរចេញឆ្ងាយទើបខ្ញុំទៅយកគេត្រឡប់មកវិញ »Taehyungឆ្លើយទាំងញញឹមមិនសូវសមព្រោះនាយមានអារម្មណ៍មិនល្អនោះទេបន្ទាប់ពីត្រូវSallyគម្រាមរួចមក។

« ប៉ាៗ ញញឹមមួយ »Guguបង្វែរកាមេរ៉ាមកថតមុខជុងហ្គុកហើយក៏អោយជុងហ្គុកញញឹមមិនខុសពីមុននេះនោះទេ បើអត់ញញឹមខ្លាចខូចVlogគេ😞។

« ចំមែនហើយអាកូននេះ.! »Jungkookថាហើយក៏យកហ្គូៗមកពរជំនួសថេយ៉ុងវិញព្រោះហ្គូៗមិនមែនស្រាលនោះទេ ថ្លុះគួរសម។

« ចុះថេវ៉ាន់នៅឯណា? »Taehyungសួរព្រោះឃើញតែជុងហ្គុកម្នាក់ឯងមិនឃើញកូននឹងអ្នកផ្សេងទៀតដែលមកជាមួយសោះ។

« កូននៅជាមួយជីមីន.! មើលទៅដូចជាត្រូវរ៉ូវគ្នាដល់ហើយ.! តោះប្រញាប់ចូលទៅខាងក្នុងទៅព្រោះពួកគេកំពុងតែរងចាំយើងហើយ »Jungkookថាហើយក៏លូកដៃទៅកៀកចង្កេះរបស់ថេយ៉ុងមុននឹងបណ្តើរគ្នាចូលទៅខាងក្នុងសួនកម្សាន្ត។

« មកហើយឬ? នេះយកកូនឯងវិញទៅ...ពរមិនបានប្រាំនាទីផងខ្ញៅមុខយើងចង់ដាច់ជាដុំៗហើយ »Jiminគ្រាន់តែឃើញនាក់ទាំងពីរដើរចូលមកភ្លាមនាយសប្បាយចិត្តខ្លាំងមែនទែន មុននឹងរហ័សហុចថេវ៉ាន់អោយថេយ៉ុងជាអ្នកពរវិញព្រោះថេវ៉ាន់ពរមិនបាននោះទេ ខ្ញៅមុខផងខ្វេះច្រមុះផងដៃនៅមិនចេះស្ងៀម ខឹងចិត្តម្តងៗចង់តែបោះចូលធុងសម្រាមទេប៉ុន្តែមកពីគ្មានកូនសងថេយ៉ុងវិញទើបមិនហ៊ាន😂។

« ម៉ាៗ.! »Taewonហៅថេយ៉ុងតិចៗស្តាប់សឹងមិនឮមុននឹងឆ្មុលក្បាលចូលស្មារថេយ៉ុងទាំងសើចសប្បាយចិត្តគ្រាន់តែបានមកដល់ដៃថេយ៉ុងភ្លាម។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now