💜យានអវកាសស្នេហ៍✨

2K 193 0
                                    

Episode 59 : កូនរបស់ពួកយើង.!

Jungkookយកចានបាយឆាដាក់លើតុដែលមានរាងតូចកំពុងតែអង្គុយចាំរួចជាស្រេច បន្ទាប់មកនាយក៏ដើរទៅទាញកៅអីមកអង្គុយទល់មុខប្រពន្ធទាំងបិទភ្នែកដដែល ដូចកំពុងតាំងសមាធិ>,<។

« មើលទៅដូចជាមិនទំនងសោះ.! ដូចបាយឆាប្រឡាក់គ្រឿង »Taehyungនិយាយទាំងមើលចានបាយដែលសុទ្ធតែស្ករនឹងអំបិលមិនរលាយចូលគ្នាសោះឡើងកកដុំៗ រួចក៏ងាកទៅសម្លឹងមុខស្វាមីដែលកំពុងតែធ្វើភ្នែកប្រឹមៗដាក់គេនោះ។

« សង្ឃឹមថាញ៊ាំកើតទៅចុះ.! »Taehyungលេបទឹក មាត់បន្តិចមុននឹងដួសបាយដាក់ចូលមាត់ទាំងតឹងទ្រូងព្រោះមើលទៅបាយនេះចាញ់ទាំងបាយឆាកន្លាតរបស់គេទៅទៀត។

« ឆ្ងាញ់ទេ.! »Jungkookធ្វើមុខប្រឹមៗដាក់ប្រពន្ធមើលហើយគឺអស់សំណើចតែម្តង អាណិតណាស់ប្រពន្ធដាស់អោយធ្វើម្ហូបទាំងយប់។

« ខិកៗ »Taehyungទំពារបានបន្តិចក៏ស្រាប់តែឈ្លួកស្រវ៉េស្រវ៉ាចូលបន្ទប់ទឹកយ៉ាងលឿន បាយឆាស្អីមិនដឹងទេប្រៃផ្អែមៗដូចញ៊ាំស្ករនិងអំបិលទៅហើយ។

« អូនមិនអីទេឬ? »Jungkookសួរនៅពេលដែលឃើញប្រពន្ធដើរចេញមកវិញទាំងមុខងាប់ហើយថែមទាំងសម្លក់នាយសឹងតែជ្រុះភ្នែកថែមទៀត។

« បាយបងនេះអោយឆ្កែស៊ីក៏វាមិនស៊ីផង.! វាហិតហើយសុខចិត្តដើរចេញ.! បងធ្វើម្ហូបមិនភ្លក់ទេឬយ៉ាងមិច? បានជាមិនដឹងឆ្ងាញ់ឬមិនឆ្ងាញ់? »Taehyung ដើរមករុញចានដាក់មុខជុងហ្គុកវិញ។

« មិនបានភ្លក់ទេ.! ពេលយប់ល្វីងមាត់ភ្លក់មិនដឹងជាតិដដែល.! ខ្លិលភ្លក់ »Jungkookឆ្លើយយ៉ាងរំភើយមុននឹងដើរទៅគេងលើគ្រែវិញយ៉ាងសង្ហារ។

« អាប្តីឆ្កួត.! ហិកៗ...បងមានបំណងឌឺអូនមែនទេ? អូនឃ្លានពិតមែនណា.! ចន ជុងហ្គុកបើកភ្នែកភ្លាម »Taehyungស្រែកយំរករឿងចាប់ទាញភ្នែកជុងហ្គុកអោយបើកមកនិយាយជាមួយគេនៅពេលដែលឃើញជុងហ្គុកមិនខ្វល់ខ្វាយជាមួយគេ សង្ស័យតែមានបំណងលាយគ្រឿងបែបនេះផងក៏មិនដឹង។

« បងថាហើយថាបងមិនចេះធ្វើទេ.! អូនជាអ្នកបង្ខំបងដោយខ្លួនឯង...ចូលចង្ក្រានលើកដំបូងមិនឆេះចង្ក្រានគួរតែសរសើរបងទៅ »Jungkookងើប អង្គុយមកនិយាយជាមួយប្រពន្ធ បើមិនក្រោកទេថេយ៉ុងខ្វេះភ្នែកគេមកឥឡូវហើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now