💜យានអវកាសស្នេហ៍✨

2K 185 1
                                    

Episode 52 : ថេយ៍ហ្ស៊ីន.!

Taehyungដើររើសនេះរើសនោះសឹងតែអស់ពីហាងទៅហើយនៅតែមិនទាន់ឆ្អែតឆ្អន់ចិត្តរបស់គេទៀត បន្ទាប់ពីដើររាងហត់ថេយ៉ុងស្រាប់តែរំអុកទារជុងហ្គុកអោយអៀវគេ

« អៀវបន្តិចមកណា.! ឈឺជើងណាស់...កូនរបស់បងនេះធ្ងន់នោះធ្ងន់ »Taehyungពេបមាត់អន្រួនដៃជុងហ្គុកតិចៗព្រោះជុងហ្គុកក្រវីក្បាលមិនព្រម។

« អីវ៉ាន់អូនច្រើនយ៉ាងនេះអោយបងអៀនអូនម្តេចនឹងកើតទៅ? ឈប់ខូចទៀតទៅ »Jungkookប្រាប់ប្រពន្ធទាំងលើកអីវ៉ាន់អោយគេមើល ឥវ៉ាន់ទាំងអស់របស់គេជុងហ្គុកយួរសឹងតែផ្អៀងខ្លួនទៅហើយ បើអៀវរាងតូចថែមមួយតង់ទៀតច្បាស់ជាគ្រប់ទឹកមិនខាន បើមិនបាក់ធ្មេញក៏ឆែបមាត់ដែរ។

« អូនចុកជើង.! ឈរលែងកើតហើយ »Taehyung ធ្វើជាអង្អែលពោះតិចៗចង់បានន័យថាបើមិនអាណិតគេទេក៏អាណិតកូនផងទៅ ទាំងដែលជុងហ្គុកជាអ្នកយួរឥវ៉ាន់ទាំងអស់គេគ្រាន់តែដើររើសសោះ។

« ចាំទីនេះហើយអញ្ចឹង.! ចាំបងអោយបុគ្គលិកយកទៅទុកនៅឡានមុន...នៅទីនេះហើយប្រយ័ត្នវង្វេង..គេចាប់បាត់ទៅ »Jungkookប្រាប់ជាមុនព្រោះខ្លាចរាងតូចដើរទៅណាឆ្ងាយពីគេ ណាមួយផ្សារនេះធំខ្លាំងណាស់ បើវង្វេងខ្លាចនឹងពិបាករក។

« ហិៗ...អូខេ »Taehyungសើចខិកៗទាំងសប្បាយចិត្តព្រោះជុងហ្គុកយល់ព្រមអៀវគេហើយ ខណៈ នោះជុងហ្គុកក៏លួចញញឹមចុងមាត់បន្តិចបន្ទាប់ពីឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់ប្រពន្ធ មុននឹងដើរទៅរកបុគ្គលិកក្នុងហាងបាត់ទៅ រីឯថេយ៉ុងវិញនាយឈររលាស់ដៃរលាស់ជើងមើលស្តាំមើលឆ្វេងចាំផ្លូវជុងហ្គុកដូចជាកូនក្មេង។

ភ្នែកTaehyungរ៉េចុះរ៉េឡើងខណៈនោះនាយស្រាប់តែប្រទាក់ភ្នែកនឹងទូរទស្សហ៍ធំមួយដែលនៅក្នុងផ្សារទំនើប ក្នុងទូរទស្សហ៍គេកំពុងនិយាយពត៌មានដែលទាក់ទងជាមួយនឹងSally។

« កញ្ញាJung Sallyដែលត្រូវជាកូនស្រីតែម្នាក់គត់របស់ម្ចាស់សម្ព័ន្ធJung កាលពីរសៀលនេះបានទទួលដំណឹងថាមានរឿងអាស្រូវលួចទៅដាក់ថ្នាំសម្រើបប្តីគេដល់ក្នុងOfficeប្រពន្ធគេតាមទាន់ទៅវាយអ្នកនាងដល់អគារJungតែម្តង.! ខាងសាក្សីមិនបានបញ្ជាក់នោះទេថាអ្នកនាងទៅដាក់ថ្នាំនរណា.! រឿងនេះមិនទាន់ច្បាស់នៅឡើយទេរងចាំសួរសមីខ្លួនផ្ទាល់តែម្តង »សារពត៌មានចេញពីទូរទស្សហ៍និយាយក្តែងៗធ្វើអោយអ្នកដែលឆ្លងកាត់នោះចាប់អារម្មណ៍មើលគ្រប់គ្នា ហើយរូបភាពក្នុងទូរទស្សហ៍បង្ហាញអោយឃើញភាពរញេរញៃនៅខាងមុខសម្ព័ន្ធJung ហើយគេក៏បានសម្ភាសជំរិតសួរSallyសឹងតែឆ្កួត ចំណែកSallyវិញគិតតែពីក្រវីក្បាលស្រែកយកៗតែម្តងព្រោះសភាពនាងកំពុងមិនល្អស្រាប់ បែកមុខបែកមាត់ហើយចូលពត៌មានទៀត។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now