💜យានអវកាសស្នេហ៍✨

2.6K 228 1
                                    

Episode 34 : ភ្ចាប់ពាក្យ.!

Taehyungអង្គុយមើលទូរទស្សន៍ទាំងសើចខខិកតែម្នាក់ឯងយ៉ាងរំភើយមិនខ្វល់អំពីនាយក្រាស់ដែលកំពុងតែអង្គុយក្រៅបន្ទប់យ៉ាងក្រៀមក្រំនោះសោះ។

« អូនហា៎.! »Jungkookធ្វើមុខស្អុយលើកដៃទះទ្វាតិចៗអោយរាងតូចចាប់អារម្មណ៍ជាមួយគេខ្លះ ស្របពេលនោះថេយ៉ុងក៏ជ្រួញជញ្ចើមរួចឆ្លើយជាមួយនាយទាំងគម្រោះគម្រើយ។

« ថី? »Taehyungឆ្លើយតែមាត់ប៉ុន្តែភ្នែកនៅតែសម្លឹងទូរទស្សន៍មិនព្រមដកដដែល។

« បងសុំគេងដែរ.! បងសុំទោស...បងខុសហើយលើកលែងអោយបងម្តងទៅប្រពន្ធសម្លាញ់..ថេយ៍ »Jungkookហៅរាងតូចសារជាថ្មីនៅពេលដែលឃើញគេមិនព្រមឆ្លើយជាមួយនឹងខ្លួនសោះ តាមនាយគិតប្រហែលជាចួកចិត្តជាមួយរឿងភាគខ្លាំងហើយទើបមិនបានចាប់អារម្មណ៍ជាមួយនឹងសម្តីរបស់នាយសោះបែបនេះ។

« បិទមាត់ទៅ.! បងជាអ្នកយល់ព្រមគេងក្រៅដោយខ្លួនឯងទេ.! »Taehyungលើកខ្នោយគប់ទ្វាឮសូរផូស ធ្វើអោយជុងហ្គុកដែលកំពុងអង្គុយផ្អែកខ្នងនឹងទ្វានោះភ្ញាក់ព្រឺត។

« ថ្ងៃនេះអូនញ៊ាំអ្វីខុសឬ? ហេតុអ្វីក៏កាចម្លេះប្រពន្ធសម្លាញ់ »Jungkookបួញមាត់និយាយខ្សាវៗម្នាក់ឯងខណៈពេលដែលដៃចេះតែលើកទៅគោះទ្វាជារឿយៗ។

« ចូលមក.! ប៉ុន្តែហាមនិយាយអ្វីទាំងអស់ »Taehyungសម្លក់មុខនាយក្រាស់ដែលកំពុងតែឈរមុខទ្វាញញឹមមកកាន់គេយ៉ាងស្រស់ គ្រាន់តែគេអនុញ្ញាតភ្លាមនាយក្រាស់បើកទ្វាចូលមកភ្លែតមិនដល់3វិនាទីផង។

« សឺត.! អរគុណប្រពន្ធសម្លាញ់ »Jungkookដើរហក់លោតៗ មកអោបកាយតូចទាំងសប្បាយចិត្តជាងត្រូវឆ្នោតធំទៅទៀត នាយក្រាស់ថើបថ្ពាល់រាងតូចខ្សឺតៗទាំងក្រឺតខ្នាញ់នឹងចរឹកកាចៗរបស់គេ។

« ស្អុះណាស់.! កុំអោបអូន »Taehyungធ្វើមុខស្អុយទាញដៃក្រាស់ចេញពីចង្កេះប៉ុន្តែនាយក្រាស់មិនព្រម នៅក្រាញ់អោបជាប់មិនព្រមលែងទៅណា។

« យប់ជ្រៅហើយ.! នៅមើលដល់ណាទៀត?..បានហើយគេងទៅ...ប្រយ័ត្នបងរំលោភជ្រុះកូនបាត់ »Jungkookអោបកាយតូចជាប់មុននិងឈោងដៃបញ្ឆក់កញ្ចប់នំចេញពីដៃរបស់រាងតូចបោះទៅម្ខាងរួចក៏ចុចបិទទូរស្សន៍តាមក្រោយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now