💜យានអវកាសស្នេហ៍✨

2.1K 190 0
                                    

Episode 47 : កប់យោបល់.!

បន្ទាប់ពីSallyដើរចេញទៅបាត់នាយតូចក៏រហ័សលើដៃរុញជុងហ្គុកចេញដូចគ្នាព្រោះនាយរំអួយដាក់ជុងហ្គុកគ្រាន់តែចង់បញ្ឃឺSallyប៉ុណ្ណោះ។

« អូនអត់អីហើយមែនទេ? »Jungkookសួរបន្ទាប់ពីឃើញរាងតូចអោបនាយសុខៗស្រាប់តែរុញនាយចេញហើយឈរអោបដៃសម្លក់មកកាន់នាយទៅវិញ ពិតជាតាមមិនទាន់ពិតមែន។

« នាងនោះអោយភ្នែកបងប៉ុណ្ណឹងហើយបងមើលមិនឃើញទៀតឬ? »Taehyungសួរង៉ែតៗទាំងដែលអម្បាញ់មិញទើបតែយំរំអួយហើយសោះ។

« បង...បងមិនដឹងទេ »Jungkookធ្វើភ្នែកឡេឡឺមិនយល់អំពីអ្វីដែលរាងតូចកំពុងនិយាយ។

« ល្ងង់មែន.! »Taehyungថាហើយក៏ដើរចេញទៅឈរខាងមុខបាត់ទៅព្រោះដល់ពេលដែលYoongi និងJiminត្រូវពាក់ជញ្ជៀនហើយ។

« ងររឿងអ្វីទៀតហើយ? គេសម្លឹងប្តីសោះក៏មកខឹងដល់ប្តីទៀត...ហឹម »Jungkookរអ៊ូដកដង្ហើមធំម្នាក់ឯងមុននឹងដើរទៅឈរជិតរាងតូចដូចគ្នា។

គូស្នេហ៍ថ្មីថ្មោងឈរកាន់ដៃគ្នាខាងមុខអាចារ្យទាំងញញឹមឡើងស្រស់ទាំងពីរអ្នក ពួកគេទាំងពីរញញឹមដាក់គ្នាទៅវិញទៅមកដែលជាហេតុធ្វើអោយអ្នកដែលបានឃើញមិនច្រណែនមិនបានតែម្តង។

« ស្វីតណាស់.! »Taehyungនិយាយតិចៗដោយស្នាមញញឹម នាយពិតជារំភើបចិត្តជំនួសអ្នកទាំងពីរដែលស្រឡាញ់គ្នាក្រោយគេតែបានការមុនគេ🤣។

« បើអូនគួរអោយស្រឡាញ់ដូចជាមីន.! ពួកយើងច្បាស់ជាបានស្វីតជាមួយគ្នាដូចជាពួកគេមិនខាន »Jungkookដោយឮសម្តីតិចៗរបស់ថេយ៉ុងបែបនេះ នាយក៏ឆ្លៀតអោនមកខ្សឹបញោះរាងតូចបន្ថែម។

« អញ្ចឹងរាល់ថ្ងៃនេះអូនមិនគួរអោយស្រឡាញ់ទេឬ? បងមិនស្រឡាញ់អូនទេ? »Taehyungងាកមកសួររាងក្រាស់វិញទាំងពេបមាត់អន់ចិត្តមួយរំពេច។

« មិនមែនបែបហ្នឹងទេប្រពន្ធសម្លាញ់.! បងចង់មានន័យថាមីនមិនកាចដូចជាអូន »Jungkookថាបកស្រាយអោយរាងតូចឈប់ខឹងប៉ុន្តែពាក្យសម្តីទាំងនេះបែរជាធ្វើអោយរាងតូចអន់ចិត្តលើសដើម។

« ... »Taehyungមិនមាត់ប៉ុន្តែក៏ទម្លាក់ទឹកមុខចុះឈប់ញញឹម ហើយក៏សម្លឹងទៅYoonminវិញទាំងរលីងរលោង ចំណែកជុងហ្គុកមិនដឹងធ្វើយ៉ាងមិចបានត្រឹមលូកដៃអង្អែលក្បាលថេយ៉ុងតិចៗប៉ុណ្ណោះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now