💜យានអវកាសស្នេហ៍✨

2.6K 251 0
                                    

Episode 30 : កូនប្រសារ.!

Sallyសម្លក់មុខTaehyungនិងឪពុករបស់នាងបន្តិចមុននឹងស្ទុះក្រោកឡើងដើរក្រលែងខ្លួនចេញទៅខាងក្រៅបាត់។

« ក៏អស់ភារៈកិច្ចខ្ញុំដូចគ្នា.! លាសិនហើយ »Taehyungលើកដៃច្រត់នឹងតុងើបឈរឡើង លាលោកនាយកនិងលោកJungចេញទៅដូចគ្នា។

« អេ..ក្មួយថេយ៍ »លោកJungបម្រុងនឹងហៅថេយ៉ុងអោយឈប់ប៉ុន្តែមិនទាន់ដូចបំណងព្រោះនាយតូចក្រោកចេញលឿនពេក។

Skip✨

លោកJungបានអូសកូនស្រីមកផ្ទះវិញទាំងកម្រោល មកដល់ក្នុងភូមិគ្រិះគាត់ក៏ទុកនាងអោយអង្គុយលើសាឡុងរួចជម្រិតសួរ។

« ហេតុអ្វីក៏ឯងទៅមានរឿងជាមួយនឹងគេ? »លោកJungកំហ៊កសួរនាងទាំងខឹងព្រោះគុំតាំងពីនៅសាលានោះមកម្លេះ។

« មានរឿងអ្វីទៀតហើយប៉ាកូនពីរអ្នកនេះ »អ្នកស្រី Jeonដែលត្រូវជាម្តាយបង្កើតរបស់ជុងហ្គុកចូលទៅសួរនាំឪពុកកូនពីរអ្នកដែលចេះតែមានរឿងឈ្លោះគ្នារាល់ថ្ងៃ។

« សួរកូននាងទៅថាវាទៅរករឿងអ្នកណា.! »លោកJungដកដង្ហើមធំរីឯភ្នែកក៏ចេះតែសម្លក់Sallyមិនឈប់។

« មកពីវាចង់ដណ្តើមបងជុងពីកូន »Sallyស្រែកដាក់ឪពុកវិញទាំងទឹកមុខរកយំ ចំណែកលោកJungកាលដែលឮបែបនេះគាត់ក៏បើកភ្នែកធំៗឡើងមក។

« គេស្រឡាញ់អាជុងមែនទេ? »លោកJungចាប់អន្រួនស្មាកូនស្រីសួរទាំងស្លន់ស្លោ ចំណែកអ្នកស្រីJeonកាលដែលឮឈ្មោះរបស់កូនដើមគាត់ភ្លាម គាត់ក៏កាន់តែឆ្ងល់លើសដើម។

« មែនហើយប៉ា.! វាចង់ដណ្តើមបងជុងចេញពីកូន »Sallyញញឹមព្រោះគិតថាឪពុកនឹងជួយនាង ប៉ុន្តែគាត់បែរជារុញក្បាលនាងផ្ទុបនឹងសាឡុងទៅវិញ។

« នាងកូនល្ងង់.! បើគេស្រឡាញ់គ្នាពិតមែនពិតជាល្អខ្លាំងណាស់...ឯងមិនមែនជាកូនរបស់យើងទេជុងហ្គុកទើបជាកូនប្រុសរបស់យើង.! »លោកJungសើចទាំងសប្បាយចិត្តដូចជាមនុស្សសតិមិនគ្រប់ទាំងដែលតាំងពីដើមមកគាត់មិនដែលទទួលស្គាល់ជុងហ្គុកជាកូនដើមរបស់គាត់ម្តងណាផងនោះ។

« បងចង់ធ្វើស្អីកូនប្រុសអូន? »អ្នកស្រីJeonសួរទាំងបារម្ភពីកូនប្រុស តាមពិតទៅរឿងMessagesរបស់គាត់ដែលបានផ្ញើរទៅជុងហ្គុកនោះមិនមែនជាគាត់អ្នកធ្វើនោះទេ វាជាស្នាដៃរបស់Sally។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now