💜យានអវកាសស្នេហ៍✨

2.9K 259 0
                                    

Episode 25 : គឺបង.!

បន្ទាប់ពីមកដល់លើច្រាំងរួចមក ថេយ៉ុងគិតតែពីអង្គុយស្ងៀមលើទូកមិនព្រមងើបចេញទៅណា ភ្នែកចេះតែសម្លឹងទៅកន្លែងដែលជុងហ្គុកលិចចុះទៅមុននេះជារឿយៗទាំងមិនអស់ចិត្ត។

« ក្មួយប្រុសឆាប់ចុះមក.! បន្តិចទៀតអាចនឹងមានភ្លៀងធ្លាក់ចុះមកហើយ »អ៊ុំចំណាស់និយាយទៅកាន់នាយតូចទាំងទឹកមុខក្រៀមក្រំជំនួស។

« អរគុណខ្លាំងណាស់អ៊ុំប្រុស »Taehyungភ្ញាក់ពីការភ្លឹករួចក៏រហ័សចុះពីលើទូកទាំងញ័រដៃញ័រជើងមិនសូវមានកម្លាំងប៉ុន្មានឡើយ។

« បងមិនត្រូវកើតអ្វីទេ.!...ហិកៗ..អូនចាំបងណា៎ បើបងមកវិញអូននឹងអភ័យទោសអោយបងឮទេថាអូននឹងអភ័យទោសអោយបង...ហិកៗ..ជុង »Taehyungពេបមាត់ឈរស្រែកនៅមាត់ទន្លេទាំងទឹកភ្នែកសស្រាក់ ពេលនេះគេមិនសុំអ្វីច្រើនឡើយសុំត្រឹមជុងហ្គុករបស់គេត្រឡប់មកវិញទៅគឺគ្រប់គ្រាន់ហើយប៉ុន្តែវាមិនអាច។

មួយសន្ទុះក្រោយមកមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងចុះមកនាយតូចក៏បានចាកចេញពីទីនោះទៅសាលាវិញទាំងចិត្តមិនចង់ នាយមកសាលាវិញដើម្បីខ្ចីទូរស័ព្ទសាលាCallទៅអ្នកភូមិគ្រិះអោយមកយកព្រោះមុននេះទូរស័ព្ទរបស់គេបានធ្លាក់ចូលទៅខាងក្នុងទឹកបាត់ទៅហើយ។

Skip✨

Taehyungបោះជំហ៊ានចូលទៅខាងក្នុងភូមិគ្រិះទាំងល្ហិតល្ហៃក្នុងខ្លួន ដើរសឹងមិនរួចខណៈនោះអ្នកជាម្តាយក៏ស្ទុះមកជួយទប់កូនទាំងបារម្ភ។

« កូនកើតអ្វីនឹង? ហេតុអ្វីក៏ខ្លួនទទឹកជោគបែបនេះ? »អ្នកស្រីគីមសួរទៅកាន់កូនប្រុសទាំងទឹកមុខស្លន់ស្លោរកថាមិនត្រូវ ស្របពេលនោះថេយ៉ុងស្រាប់តែយំរួចស្ទុះទៅអោបម្តាយភ្លាមៗតែម្តង។

« ម៉ាក់...ហិកៗ...គេទៅចោលកូនហើយ.! គេមិនស្រឡាញ់កូនទេ គេចង់ទុកកូនចោលទៀតហើយ »Taehyungយំរៀបរាប់ខណៈពេលដែលមានម្តាយនៅឈរចាំស្តាប់ វីឯអ្នកស្រីគីមក្រោយឮបែបនេះគាត់ក៏លើកដៃអង្អែលក្បាលកូនប្រុសតិចៗជាការលួងលោមកុំអោយគេយំខ្លាំងជាងនេះទៀត។

« មានជួបមានបែក កើតចាស់ឈឺស្លាប់ជារឿងធម្មតា.! ម៉ាក់មិនដឹងថាកូននិយាយសម្តៅលើអ្នកណាទេប៉ុន្តែម៉ាក់ចង់ប្រាប់កូនថាជីវិតមនុស្សគឺបែបហ្នឹងហើយគ្មានអ្នកណាដែលថាមិនចេះស្លាប់នោះទេ មានតែលឿននិងឆាប់ប៉ុណ្ណោះ »អ្នកស្រី Kimនិយាយបណ្តើរដៃអង្អែលខ្នងកូនប្រុសបណ្តើរធ្វើអោយថេយ៉ុងចាប់ផ្តើមល្វើយងងុយគេងភ្លាមៗ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now