💜យានអវកាសស្នេហ៍✨

1.9K 178 1
                                    

Episode 61 : សម្លាប់ទាយាទKim.!

បន្ទាប់ពីឃើញចៅព្រមគេងហើយលោកKim ក៏បានបីចៅតូចទៅរកបន្ទប់ពេទ្យវិញ មកដល់ក៏បានឃើញថេយ៉ុងលង់លក់ដូចគ្នា។

« ព្រមគេងហើយតើមែនទេ? »អ្នកស្រីKimសួរទៅកាន់ស្វាមីដែលកំពុងពរចៅចូលមកខាងក្នុង។

« អោយផ្ទះអោយដីទើបព្រម »លោកKimនិយាយបណ្តើរដៃលើកចៅដាក់លើគ្រែទារកក្បែរថេយ៉ុងបណ្តើរ ខណៈនោះអ្នកស្រីចននិងជុងហ្គុកក៏ស្រាប់តែផ្ទុះសំណើចឡើងមកសារជាថ្មី ពីរអ្នកតាចៅនេះចំជាកំប្លែងមែន អាងតែមានទ្រព្យសូម្បីតែគេងក៏លើកទ្រព្យមកនិយាយលួងលោមដែរ។

« Guguជាមនុស្សម្នាក់ដែលសំណាងបំផុតហើយ »Jungkookនិយាយទាំងសើច កូនរបស់គេកើតមកក៏ចំត្រកូលអភិជនមានតាមានយាយស្រឡាញ់ថ្នាក់ថ្នម មិនដូចជាគេដែលលំបាកតាំងពីតូចហើយមកត្រូវឆ្លងពេលវេលាអីបែបនេះទៀត។

1អាទិត្យកន្លងផុតទៅ~

រយៈពេលមួយអាទិត្យក៏បានកន្លងហួសទៅហើយក៏ដល់ពេលដែលថេយ៉ុងចេញពីពេទ្យដូចគ្នា ខណៈនេះនៅក្នុងភូមិគ្រិះមានការរៀបចំកម្មពិធីជប់លាងដ៏ធំមួយជាការស្វាគមណ៍ទាយាទត្រកូលKim។

« កូនអ្នកណាអីក៏សង្ហារយ៉ាងនេះ? »Taehyung
និយាយទាំងញញឹមញញែមខណៈពេលដែលនាយកំពុងតែរៀបចំខ្លួនអោយកូនប្រុសបណ្តូលចិត្តនៅខាងក្នុងបន្ទប់របស់គេ។

ក្រាក~

« រួចរាល់ឬនៅបេប៊ី? ម៉ោះអោយកូនមកបង »Jungkookបើកទ្វាចូលមកសួរថេយ៉ុងដែលកំពុងតែនិយាយលេងជាមួយកូនទាំងស្នាមញញឹម ខណៈនោះថេយ៉ុងក៏បានបីកូនហុចមកអោយជុងហ្គុកបីជំនួសព្រោះនាយមិនទាន់ស្រួលនៅឡើយទេ។

« យ៉ុននិងមីនមកដល់ឬនៅ? »Taehyungសួររាងក្រាស់ទាំងជ្រួលជ្រើមព្រោះខានជួបមុខJiminនិង Yoongiយូរមកហើយ ហើយពួកគេក៏មិនបានទៅមើលនាយនៅមន្ទីពេទ្យដែរព្រោះពួកគេទើបតែមកពីដើរលេងនៅក្រៅប្រទេសម្សិលមិញប៉ុណ្ណោះ។

« មកហើយ.! មីនរអ៊ូថានឹកអូននិងចង់ឃើញមុខក្មួយទើបបងឡើងមកសួរអូន »Jungkookប្រាប់ទាំងលើកដៃអង្អែលក្បាលប្រពន្ធដ៏គួរអោយស្រឡាញ់ថ្នមៗ ចំណែកដៃម្ខាងទៀតអោបGuguជាប់។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now