💜យានអវកាសស្នេហ៍✨

2.4K 263 3
                                    

Episode 80 : ចាប់ថើប.!

   Jungkookបន្ទាប់ពីដោះស្រាយជាមួយប៉ូលីសរួចរាល់ នាយក៏រហ័សរត់ចេញទៅតាមថេយ៉ុងដូចគ្នា មកដល់កន្លែងដាក់ឡានក៏បានឃើញថេយ៉ុងកំពុងតែពរហ្គូៗនៅខាងមុខឡានជាមួយនឹងការ៉េមម្នាក់មួយដើមក្នុងដៃ។

« ហេតុអ្វីក៏យូរយ៉ាងនេះ? ខ្ញុំចាំសឹងតែបាក់ជើងទៅហើយ »Taehyungសួរជុងហ្គុកទាំងមុខក្រញូវមួលម៉ៅមិនទាន់បាត់ ដោយសារតែសោរឡាននៅជុងហ្គុកទើបនាយត្រូវមកឈរចាំបែបនេះ។

« បងជាប់ដោះស្រាយជាមួយប៉ូលីសហ្នឹងណា៎.! »Jungkookនិយាយបណ្តើររត់ទៅបើកទ្វាអោយប្រពន្ធនិងកូនបណ្តើរ ខណៈនោះថេយ៉ុងក៏សម្លក់មុខជុងហ្គុកបន្តិចមុននឹងយកហ្គូៗអោយអង្គុយនៅខាងក្រោយបន្ទាប់មកនាយក៏ចូលទៅអង្គុយកៅអីខាងមុខជាមួយនឹងជុងហ្គុក។

« កុំសម្លក់ប្តីបែបនេះអី.! ប្តីមិនដឹងអ្វីទេ »Jungkookនិយាយបន្ទាប់ពីឃើញថេយ៉ុងគិតតែពីអង្គុយសម្លក់គេមិនឈប់ ខឹងSallyមិនគ្រប់គ្រាន់នៅមកខឹងដោយទាំងប្តីដែលមិនដឹងអីនេះទៀត។

« ហ៊ឹស.! លោកមិនគួរចាប់ខ្ញុំនោះទេព្រោះខ្ញុំវាយមិនទាន់ឆ្អែត »Taehyungអោបដៃនិយាយទាំងមុខមាំងាកមុខចេញពីជុងហ្គុក តាមពិតទៅនាយខឹងជុងហ្គុកចាប់នាយមិនអោយវៃSallyបានសោះ។

« ពុទ្ធោអូនសម្លាញ់.! តើអូនចង់ជាប់ខ្នោះដូចជានាងដែរឬទើបអូនទៅវាយនាងនៅមុខប៉ូលីសបែបនេះ? »Jungkookស្រាប់តែសើចនឹងថេយ៉ុងទាំងហួសចិត្ត ទៅវាយគេមុខប៉ូលីសបែបនេះគិតថាខ្លួនត្រូវឬប្រពន្ធសម្លាញ់.! ទោះនាងជាអ្នកខុសក៏មិនត្រូវប្រើអំពើហិង្សាមុខប៉ូលីសបែបនេះដែរ។

« ខ្លាចខ្ញុំជាប់ខ្នោះឬក៏ខ្លាចស្រីលោកឈឺអោយប្រាកដ? »Taehyungបន្តសួរទាំងមុខមិនពេញចិត្តដដែល ថ្ងៃនេះថេយ៉ុងក្រោកឡើងមួលម៉ៅទាំងព្រឹកតែម្តងធ្វើអ្វីក៏មិនត្រូវចិត្តគេដែរ មុខក្រញូវជាប់។

« បើសិនជាមានតែនាង បងនិងអូន.! នោះបងនឹងអោយអូនវាយដោយសេរីហើយថែមទាំងឈរមើលផ្លូវអោយទៀត.! ប៉ុន្តែមុននេះជាប៉ុស្តិ៍ប៉ូលីសណាប្រពន្ធសម្លាញ់.! វាជាប៉ុស្តិ៍ប៉ូលីស »Jungkookនិយាយបញ្ជាក់ច្បាស់ៗថាជាប៉ុស្តិ៍ប៉ូលីសមិនអាចវាយបានទេ បើសិនជាទីនោះជាកន្លែងស្ងាត់វិញគេក៏មិនឃាត់ដែរព្រោះក្នុងចិត្តស្អប់ស្រីពិសពុលនោះដូចគ្នា។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now