💜យានអវកាសស្នេហ៍✨

1.9K 184 0
                                    

Episode 55 : ឆ្ងាញ់ទេ?

« យើងគ្មានថ្ងៃចូលភាគហ៊ុនជាមួយសម្ព័ន្ធរបស់ពួកឯងឡើយចាំមើលចុះ »កញ្ញាSexyស្រែកហើយក៏ដើរចេញពីOfficeរបស់ជុងហ្គុកទាំងកំហឹងបាត់ទៅ។

« អត់ៗទៅ.! ចរឹកបែបហ្នឹងយើងក៏ខ្ពើមទទួលនាងដែរ »Taehyungស្រែកឌឺដងពីខាងក្នុងOffice មកអោយនាងឮ មានតែសម្ព័ន្ធKimប៉ុណ្ណោះដែលធំធេងជាងគេរឿងអ្វីដែលគេត្រូវខ្វល់ពីនាងម្នាក់នោះ?

« ឃើញទេ? បងកើតមកជាប្រុសសង្ហារស្រីណាឃើញក៏ប្រាថ្នាដែរ »Jungkookងើបពីតុធ្វើការដើរមកអង្គុយលើសាឡុងក្បែរប្រពន្ធដោយភ្ចាប់មកជាមួយសំដីមហាសែនជឿរជាក់របស់គេ។

« អញ្ចឹងសប្បាយអរណាស់.! ពេលអូនមិននៅសង្ស័យតែអោយដៃគេដែរទេ »Taehyungសន្លក់មុខជុងហ្គុកបន្តិចរួចក៏លើកដៃរុញមុខជុងហ្គុកចេញ នៅពេលដែលឃើញនាយអោនមកប្រុងនឹងថើបគេ។

« គ្មានទេ.! បងស្មោះតែអូនមួយហើយមានតែប្រុសក្នុងចិត្តម្នាក់ទៀតប៉ុណ្ណោះ »Jungkookនិយាយមិនទាន់ចប់ផងរាងតូចស្រាប់តែស្ទុះមកបោចសក់របស់នាយជាប់តែម្តងរកតែបកស្រាយមិនទាន់។

« អាប្រុសណាហាស៎? ខំតែអរឃើញប្តីមិនចេះចាប់អារម្មណ៍ស្រីតាមពិតចាប់អារម្មណ៍ប្រុសសោះ.! ឆាប់និយាយមកអាប្រុសណា »Taehyungស្រែកនិយាយរកយំផងអីផងតែម្នាក់ឯង។

« អូយ.! ថេយ៍បងឈឺ.! គឺអាប្រុសដែលនៅក្នុងពោះអូននឹងហើយ »Jungkookប្រាប់ចប់រាងតូចក៏ប្រលែងសក់នាយវិញម្តងបន្តិចៗរួចលើកដៃចង្អុលពោះសួរបញ្ជាក់។

« អាមួយហ្នឹងមែនទេ? »Taehyungចង្អុលពោះខ្លួនឯងរួចមើលមុខជុងហ្គុកទាំងទឹកមុខឡេឡឺ។

« ប្រពន្ធមិនចេះស្រឡាញ់ប្តី.! អាងអីវៃៗ បាក់សម្រស់ប្តីអស់ហើយ »Jungkookធ្វើជាអន់ចិត្តងាកមុខចេញពីរាងតូចចង់ដឹងថាអ្នកម្ខាងចេះលួងឬអត់។

« អូ.! អូនសុំទោសណា...អូនឈប់ធ្វើអញ្ចឹងទៀតហើយ »Taehyungពេបមាត់អន្រួនដៃរាងក្រាស់តិចៗជាការលួងចិត្ត។

« .... »Jungkookនៅតែមិនព្រមងាក។

« ឈប់ខឹងឬអត់? បើអត់ក៏អត់ទៅ...ដេកក្រៅបន្ទប់តែប៉ុណ្ណឹង »Taehyungថាហើយក៏ងើបឡើងដើរចេញពីOfficeត្រុយខណៈពេលនោះនាយក្រាស់ក៏រហ័សរត់តាមទាំងស្លន់ស្លោខ្លាចបានដេកក្រៅបន្ទប់ដូចសម្តីប្រពន្ធពិតមែន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now