💜យានអវកាសស្នេហ៍✨

2.4K 288 7
                                    

Episode 71 : គេថើបខ្ញុំ.!

   បន្ទាប់ពីជុងហ្គុកចេញទៅផុតថេយ៉ុងនិងDo-hunក៏បាននាំគ្នារៀបចំឥវ៉ាន់ត្រឡប់ទៅវិញដូចគ្នា ដោយនាំគ្នាទៅសម្រាកនៅភូមិគ្រិះរបស់Do-hunដែលបានទិញទុកចោលនោះ។

« Taewanប្រហែលអស់កម្លាំងហើយបានជាគេងលឿនបែបនេះ.! »Taehyungនិយាយបណ្តើរដើរចូលទៅខាងក្នុងភូមិគ្រិះជាមួយនឹងDo-hun បណ្តើរមុននឹងយកកូនទៅដាក់លើសាឡុងសិនព្រោះគេមិនទាន់ដឹងថាបន្ទប់មួយណាជារបស់គេនោះទេព្រោះគេមកជាលើកដំបូង។

« ថេយ៉ុង.! បងមានរឿងចង់និយាយជាមួយឯង »Do-hunដកដង្ហើមធំដើរមកអង្គុយក្បែរថេយ៉ុងដែលកំពុងតែអង្គុយមើលTaewan។

« បងមានការអ្វីឬ? »TaehyungងាកមុខមកសួរនាំDo-hunព្រោះមើលទៅទឹកមុខរបស់អ្នកម្លោះដូចជាមិនសូវជាសប្បាយចិត្តសោះ។

« បងរកឃើញគ្រួសារឯងហើយ »Do-hunប្រាប់ថេយ៉ុងដោយសម្តីមួយៗច្បាស់ៗ ខណៈនោះថេយ៉ុងក៏ស្ទុះមកចាប់ដៃរបស់Do-hunទាំងសប្បាយចិត្ត។

« មែនឬបងប្រុស? អ្នកណាជាគ្រួសាររបស់ខ្ញុំ? »Taehyungសួរទៅកាន់Do-hunទាំងស្លន់ស្លោរហ័នចង់ដឹងខ្លាំងមែនទែន។

« គឺបុរសដែលបានរត់មកអោបឯងនឹងហើយ គេជាស្វាមីរបស់ឯងហើយកូនតូចដែលហៅឯងថាAppaនោះគេជាកូនរបស់ឯង »Do-hunប្រាប់ថេយ៉ុងទាំងញញឹមតិចៗ ចំណែកថេយ៉ុងក្រោយឬបែបនេះនាយស្រាប់តែទម្លាក់ទឹកមុខចុះ។

« អាប៉ិកឆ្កួតជ្រូកនឹងឬជាប្តីរបស់ខ្ញុំ? គេកុហកពួកយើងទេដឹងបងប្រុស? »Taehyungពេបមាត់ដាក់Do-hun កំពុងតែខឹងមិនទាន់បាត់ផងឥឡូវមកប្រាប់ថាជាប្តីទៀត ព្រះជាម្ចាស់.!!!

« ប៉ុន្តែមើលទៅគេដូចជាស្រឡាញ់ឯងខ្លាំងណាស់.! ហើយគេក៏មានភស្តុតាងគ្រប់គ្រាន់ថាជាគ្រួសាររបស់ឯងពិតប្រាកដដែរ.! ឯងមិនសប្បាយចិត្តទេឬ »Do-hunសួរនាយតូចទាំងឆ្ងល់ រាល់ដងរអ៊ូថាចង់ជួបគ្រួសារដល់ពេលដឹងហើយបែរជាស្រឡាំងកាំងទៅវិញ ធ្វើអោយDo-hunស្ទើរតែបោកក្បាល។

« សប្បាយក៏សប្បាយហើយប៉ុន្តែ...ខ្ញុំដូចជាមិនមាននិស្ស័យជាមួយអាប៉ិកនឹងសោះ.! ឃើញមុខស្អប់តែម្តង »Taehyungរអ៊ូតិចៗប្រាប់Do-hunវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now