💜យានអវកាសស្នេហ៍✨

2K 195 1
                                    

Episode 50 : នាំមកវៃឆ្កែ.!

បន្ទាប់មកថេយ៉ុងក៏បានCallហៅអង្គរក្សអោយមកជួយយករាងក្រាស់ទៅភូមិគ្រិះវិញព្រោះនាយលើកជុងហ្គុកម្នាក់ឯងមិនរួចឡើយ។

Skip✨

មកដល់ភូមិគ្រិះវិញTaehyungក៏បានប្តូរសម្លៀក បំពាក់អោយជុងហ្គុករួចរាល់ទើបហៅពេទ្យអោយមកមើលដល់ភូមិគ្រិះព្រោះជុងហ្គុករាងក្តៅខ្លួនខ្លាំង។

« ហឹម.! ឆាប់ជារណា »Taehyungអង្គុយសម្លឹងមុខជុងហ្គុកទាំងដកដង្ហើមធំជារឿយៗបន្ទាប់ពីគ្រូពេទ្យចេញទៅ ជុងហ្គុកមិនកើតអ្វីធ្ងន់ធ្ងរឡើយនាយគ្រាន់តែក្តៅខ្លួនដោយសារតែទ្រាំនឹងជាតិថ្នាំសម្រើបនោះមិនបានតែប៉ុណ្ណោះ។

« អូនស្រឡាញ់បង.! បុរសល្អរបស់អូន »Taehyung កាន់ដៃជុងហ្គុកយកមកថើបខ្សឺតៗ ក្នុងចិត្តអាណិតរាងក្រាស់យ៉ាងខ្លាំងសឹងតែស្រក់ទឹកភ្នែក ប្រហែលជានាយលំបាកខ្លាំងហើយទើបដល់ថ្នាក់ឈឺបែបនេះព្រោះជុងហ្គុកមិនសូវចេះឈឺដូចគេនោះទេ ទាល់តែបែបនេះទើបនាយដឹងថាជុងហ្គុកស្រឡាញ់គេខ្លាំងប៉ុណ្ណារ ជម្រៅចិត្តរបស់នាយធំធេងជាងមហាសមុទ្រទៅទៀត។

« ឆាប់ដឹងខ្លួនណា.! ថេយ៍ៗនឹងសន្យាថាឈប់ក្បាលរឹងទៀតហើយ ថេយ៍ៗនឹងស្តាប់បង្គាប់ជុងហ្គុក ថេយ៍ នឹងឈប់ញ៊ាំនំទៀតហើយ..ទេៗ បើនិយាយបែបនេះគេច្បាស់ជាឈប់អោយខ្ញុំញ៊ាំនំ »Taehyungអង្គុយបែរខ្នងរៀបពាក្យនិយាយជាមួយនឹងជុងហ្គុកនៅពេលដែលនាយភ្ញាក់ឡើង។

« ថេយ៍ៗ..នឹងស្តាប់បង្គាប់ជុងហ្គុក ថេយ៍ៗនឹងញ៊ាំនំ1កញ្ចប់ក្នុងមួយថ្ងៃប៉ុណ្ណោះ ថេយ៍នឹងឈប់រករឿងជុងហ្គុកទៀតហើយ »Taehyungនិយាយផងរាប់ដៃរាប់ជើងផងប៉ុន្តែនាយមិនបានចាប់អារម្មណ៍ឡើយថារាងក្រាស់បានភ្ញាក់ឡើងឮសម្តីគេគ្រប់ម៉ាត់។

« អូខេ.! »Jungkookតបជាមួយរាងតូចវិញទាំងញញឹមជាប់មាត់ ខណៈនោះរាងតូចក៏រហ័សងាកមុខមកមើលជុងហ្គុកទាំងសើចស្ញេញ។

« បងភ្ញាក់ហើយឬ? មានឈឺត្រង់ណាឬអត់? »Taehyungក្រសោបមុខរាងក្រាស់សួរនាំទាំងបារម្ភ ចំណែកជុងហ្គុកវិញគិតតែញញឹមមិនឈប់។

« ឈឺ.!...ឈឺបេះដូង »Jungkookចាប់រាងតូចអោយគេងលើនាយរួចក៏អោនថើបសក់រាងតូចខ្សឺតៗទាំងមុខច្រងឺម។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now