Episode 77 : ញញឹម.!
នូវពេលដែលជុងហ្គុកបើកទ្វាចូលមកដល់ក៏បាត់ស្រមោលGuguឆឹងនៅសល់តែថេវ៉ាន់ដែលកំពុងតែអង្គុយយំឡើងក្រហមមុខអស់។
« អាកូនកំហូចឆាប់ចេញមកភ្លាម.! បើប៉ាចាប់ឯងបានប៉ានឹងវាយឯងគុណនឹងពីរពុំខាន.! »Jungkookនិយាយឡើងបែបគំរាមប៉ុន្តែហ្គូៗនៅតែមិនព្រមចេញមកដដែល មិនដឹងជាទៅពួននៅឯណានោះទេ ចំណែកឯថេយ៉ុងវិញនូវពេលដែលឃើញថេវ៉ាន់យំខ្លាំងបែបនេះគេក៏រត់ទៅលើកពរកូនឡើងដើម្បីលួងលោមកុំអោយគេយំខ្លាំងពេក។
« លោក.! មិនបាច់វាយគេនោះទេ គេនៅតូចណាស់មិនទាន់ដឹងអ្វីខុសអ្វីត្រូវនៅឡើយ »Taehyungចាប់ដៃជុងហ្គុកបែបអង្វរព្រោះនាយពិតជាមិនចង់អោយជុងហ្គុកវាយកូននោះទេ ហើយថេយ៉ុងក៏បានឃើញហ្គូៗដូចគ្នាគឺគេកំពុងតែពួនសង្ងំក្រោមគ្រែហើយក៏លៀនជើងចេញមកបន្តិចផងដែរគ្រាន់តែជុងហ្គុកមិនចាប់អារម្មណ៍។
« បងក៏មិនចង់វាយគេដូចគ្នាប៉ុន្តែដដែលៗពេកហើយ.! អូនក៏ស្លូតបងក៏ស្លូតខុសអីតែគេមួយជួបវៃៗមិនលើកលែងសូម្បីតែប្អូនខ្លួនឯង.! អូនគិតទៅមើលថាសមវាយអោយរាងម្តងឬអត់? »Jungkookរវល់តែនិយាយពន្យល់ប្រាប់ថេយ៉ុងជាឱកាសដែលហ្គូៗលួចចេញពីក្រោមគ្រែលបៗមុននឹងរត់ចេញទៅខាងក្រៅយ៉ាងលឿនស្លេវរកតែជុងហ្គុកតាមមិនទាន់។
« ចន ហ្គុកគី.! ឆាប់ប្រគល់ខ្លួនអោយប៉ាតាមសម្រួលភ្លាមបើមិនចង់ត្រូវធ្ងន់ »Jungkookស្ទុះរត់ទៅតាមហ្គូៗដែលកំពុងតែចុះជណ្តើរជើងឡើងជាប់ឆ្មេរហើយក៏ស្រែកហៅឈ្មោះពិតរបស់ហ្គូៗតែម្តង។
« អត់ទេប៉ាៗ »Guguស្រែកទាំងមុខចង់យំរត់ជុំវិញផ្ទះដោយមានជុងហ្គុករត់ដេញពីក្រោយ អ្នកទាំងពីររត់ចុះឡើងៗរហូតដល់អ្នកដែលកំពុងតែតាមមើលនោះឈឺក្បាលជំនួស។
« ឈប់ភ្លាមអាកូនកំហូច.! »Jungkookរត់តាមហ្គូៗសឹងតែធ្លាក់អណ្តាតទៅហើយនៅតែមិនទាន់ទៀត អាល្អិតនេះជើងខ្លីប៉ុន្តែរត់លឿនពិតមែន។
« លោកតា...ហិកៗ »ចុងក្រោយហ្គូៗក៏បានរត់ទៅអោបលោកតាអោយជួយគេតែម្តងព្រោះគេក៏ហត់នឹងរត់ដូចគ្នា អាល្អិតអោប.កលោកតាពេបមាត់យំទឹកភ្នែកឡើងរហាម ចំណែកខ្លួនវិញឡើងញ័រទទ្រើតព្រោះខ្លាចជុងហ្គុកវាយ។
ESTÁS LEYENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
