Episode 79 : ស្រីបិសាច.!
Taehyungសម្លឹងមុខជុងហ្គុកទាំងមុខក្រញូវព្រោះនាយក្រាស់រំអុកគេពេកហើយ គេថាអត់ៗនឹងហើយនៅមកប្រកាច់ប្រកិចដាក់គេទៅកើត។
« ណា៎អូនណា៎.! លោកប្តីនៀក៎សែនគ្រាំគ្រារងារបេះដូង »Jungkookប្រឹងធ្វើកាយវិការផងរៀបរាប់អង្អែលដៃអង្អែលជើងថេយ៉ុងលួងលោមផងធ្វើយ៉ាងណាអោយថេយ៉ុងយល់ព្រមនឹងគេអោយបាន។
« បើលោកមិនព្រមឈប់រញេរញៃទេនោះ.! ខ្ញុំនឹងនាំថេវ៉ាន់ទៅវិញក្នុងពេលនេះតែម្តង »Taehyungដោយទ្រាំនឹងការរំអុករបស់ជុងហ្គុកមិនបាន នាយក៏និយាយគំរាមតែម្តង។
« ឈប់ក៏បាន.! »Jungkookពេបមាត់បែរមកអង្គុយស្ងៀមធម្មតាវិញ សុខចិត្តអត់ក៏ប្រសើរជាងមិនបានធ្វើហើយនៅមិនបានគេងជាមួយគ្នាទៀត។
« ចេះស្តាប់គ្នាអញ្ចឹងទៅគួរអោយស្រឡាញ់បន្តិច.! នេះខ្នើយ គេងក្រោមគ្រែទៅ »Taehyungបោះខ្នើយចំកណ្តាលមុខរាងក្រាស់មុននឹងទាញភួយយកមកដណ្តប់គេងសម្លក់មុខជុងហ្គុកយ៉ាងរំភើយ។
« គេងក្រោមគ្រែឬ? ប្រពន្ធសម្លាញ់ហេតុអ្វីក៏អូនចិត្តដាច់យ៉ាងនេះ? »Jungkookអោបខ្នើយសួរទាំងមុខស្អុយ មិនបានរួមដំណេកមិនថ្វីទេប៉ុន្តែនេះថែមទាំងមិនអោយគេងលើគ្រែជាមួយថែមទៀត។
« ដេកឬមិនដេក? »Taehyungសួរម្តងទៀតទើបជុងហ្គុកព្រមស្ងាត់មុននឹងដើរទៅយកកម្រាលពីក្នុងទូរយកមកក្រាលក្រោមគ្រែគេងពិតមែន ប្រពន្ធអោយគេក្រោមគ្រែក៏ព្រមគេងពិតមែនទាំងដែលក្នុងបន្ទប់មានសាឡុងសោះ។
បន្ទាប់ពីនាំគ្នាបិទភ្នែកគេងមួយសន្ទុះ ទូរស័ព្ទរបស់ថេយ៉ុងក៏ស្រាប់តែរោលឡើងខណៈនោះថេយ៉ុងក៏បានក្រោកទាញយកទូរស័ព្ទមកទទួល រីឯជុងហ្គុកវិញគ្រាន់តែឮសម្លេងទូរស័ព្ទរបស់ប្រពន្ធភ្លាមនាយក៏រហ័សក្រោកអង្គុយឡើងដូចគ្នា។
« អាឡូ.! បងមានការអ្វីមែនទេទើបខលមកទាំងយប់បែបនេះ? »Taehyungអង្គុយលើគ្រែនិយាយទូរស័ព្ទជាមួយDo-hunខណៈពេលដែលភ្នែករបស់នាយកំពុងតែលួងដៀងទៅមើលជុងហ្គុកដែលកំពុងតែអង្គុយផ្ទៀងត្រចៀកចាំស្តាប់គេសន្ទនា។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
