💜យានអវកាសស្នេហ៍✨

2.6K 279 0
                                    

Episode 10 : តែយើងឃើញពីរ

ព្រឹកប្រលឹមថ្ងៃថ្មីឈានមកដល់ ជីមីនលើកដៃញីភ្នែកតិចៗដើម្បីបណ្តេញភាពងងុយចេញ នាយតូចលើកដៃមើលម៉ោងទើបដឹងថាម៉ោងទើបតែ4ព្រឹកប៉ុណ្ណោះទើបនាយនឹកឃើញដល់មិត្តដែលត្រូវយាមកាលពីយប់មិញ Jiminស្រវ៉ាក្រោកឡើងងាករកមិត្តតែមិនឃើញទើបនាយស្ទុះរត់ទៅរក។

« ជុង? ឯងនៅក្នុងបន្ទប់ទឹកមែនទេ? »Jimin លើកដៃគោះទ្វាបន្ទប់ទឹកព្រោះឃើញថាបន្ទប់ទឹកបើកភ្លឺងហើយថែមទាំងចាក់សោរថែមទៀត។

« .... »គ្មានការឆ្លើយតបពីខាងក្នុង។

« ជុងហ្គុក.! ឮយើងហៅទេ? វីវរហើយ..ជីមីនអើយជីមីន ហេតុអ្វីក៏ប្រហែសយ៉ាងហ្នឹង? »Jiminស្រែកឆោឡោទាំងភ័យរហូតដល់ថ្នាក់ញ័រដៃញ័រជើងព្រោះគេប្រាកដចិត្តហើយថាជុងហ្គុកនៅក្នុងបន្ទប់ទឹកនេះបន្ទាប់ពីអោនមើលតាមប្រឡោះទ្វាឃើញកាយក្រាស់ដេកសន្លប់នៅលើឥដ្ឋ។

« ពួកឯងៗ ជួយផង »Jiminឆ្លេឆ្លារត់ទៅគោះទ្វាមិត្តជិតបន្ទប់របស់ជុងហ្គុកអោយជួយព្រោះអ្នកជួលបន្ទប់ក្នុងអគារនេះភាគច្រើនសុទ្ធតែជាសិស្សរួមសាលាជាមួយពួកគេ។

« មានរឿងអ្វីមែនទេជីមីន? ហេតុអ្វីមកគោះទ្វាបន្ទប់យើងទាំងប្រលឹមបែបហ្នឹង? »សិស្សប្រុសវ័យប្រហែលនឹងជីមីនប៉ុន្តែមានមាឌធំជាងជីមីនដាច់បានបើកទ្វាចេញមកសួរអ្នកដែលកំពុងឆ្លេឆ្លា។

« ជួយជុងហ្គុកផង.! ជុងហ្គុកគេសម្លាប់ខ្លួន »Jiminចាប់អូសដៃសិស្សប្រុសនោះអោយទៅជាមួយទាំងប្រញាប់ប្រញាល ចំណែកសិស្សប្រុសម្នាក់នោះវិញកាលដែលឮបែបនេះធ្វើអោយនាយភាំងមិនស្ទើរទេព្រោះជុងហ្គុកមិនមែនជាមនុស្សឆាប់ខូចចិត្តដល់ថ្នាក់សម្លាប់ខ្លួនបែបហ្នឹងឡើយ។

ផាំង~

បុរសមាឌធំប្រើកម្លាំងដើមដៃទម្លុះទ្វាចូលទៅខាងក្នុងបានសម្រេច គ្រប់យ៉ាងនៅខាងក្នុងបង្ហាញអោយឃើញកាយក្រាស់កំពុងតែដេកស្តូកស្តឹងនៅក្នុងស្លុកឈាមយ៉ាងអាណោចអាធម្ម។

« ហិកៗ.! អាចង្រៃ...ហេតុអ្វីក៏នឹកគិតឆ្កួតបែបនេះ? »Jiminពេបមាត់យំស្ទុះទៅលើកជុងហ្គុកស្របជាមួយនឹងបុរសមាឌធំដើម្បីបញ្ជូនគេទៅមន្ទីពេទ្យអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now