💜យានអវកាសស្នេហ៍✨

1.8K 188 1
                                    

Episode 62 : ចងចាំតែអូនម្នាក់.!

គ្រាប់កាំភ្លើងផ្ទួនគ្នាបាញ់ទម្លុះសាច់ទ្រូងរបស់អ្នកស្រីJeonដែលបានរត់មករងកូនប្រសារនិងចៅប្រុសពីការបាញ់ប្រហារពីឃាតករដែលលួចបាញ់ឆ្មក់ពីខាងក្រៅមកនោះ។

« .... »Taehyungក្រសោបអោបកូនជាប់ពេញដៃរួចក៏បិទភ្នែកទាំងភ័យខ្លាច ខណៈពេលដែលGugu គិតតែពីស្រែកយំមិនឈប់។

« ម៉ាក់~ »Jungkookស្រែកភ្លាត់សម្លេងរត់ទៅរកម្តាយយ៉ាងលឿន ខណៈពេលដែលអង្គរក្សក្នុងភូមិគ្រិះចាប់ផ្តើមរត់ចូលមកការពារអ្នកក្នុងផ្ទះនិងបាននាំTaehyungនិងGuguចូលទៅខាងក្នុងផងដែរ។

« ជុង..! ម៉ាក់សុំទោស...សុំទោសដែលឆ្កួតនឹងអារម្មណ៍មួយពេលបោះបង់កូនអោយនៅកំព្រាម្នាក់ឯង...ម៉ាក់សុំទោស ម៉ាក់ខុសហើយ »អ្នកស្រី Jeonចាប់ផ្តើមនិយាយឡើងខ្សោយៗបន្ទាប់ពីជុងហ្គុករត់មកលើករាងកាយដែលពោពេញទៅដោយឈាមរបស់គាត់ឡើង មូលហេតុដែលគាត់រត់មករងទាន់ក៏ព្រោះតែគាត់បានដឹងផែនការរបស់លោក Jungមុនបាត់ទៅហើយ។

« ទ្រាំណាអ្នកម៉ាក់.! កូននាំម៉ាក់ទៅពេទ្យណា »Jungkookស្រក់ទឹកភ្នែកប្រុងនឹងលើកម្តាយទៅមន្ទីពេទ្យប៉ុន្តែក៏ត្រូវអ្នកស្រីJeonឃាត់។

« មិនចាំបាច់ទេ.! ម៉ាក់លែងចង់រស់នៅទៀតហើយសុំត្រឹមដង្ហើមចុងក្រោយរបស់ម៉ាក់បានឃើញមុខកូន កូនប្រសារនិងចៅប្រុសរបស់ម៉ាក់ក៏ម៉ាក់សប្បាយចិត្តណាស់ទៅហើយ »អ្នកស្រីJeonខំប្រឹងញញឹមខណៈពេលដែលកែវភ្នែករបស់គាត់គិតតែពីសម្លឹងមុខកូនប្រុសមិនដាក់ភ្នែក គាត់ចង់សម្លឹងមុខជុងហ្គុករហូតដល់អស់ដង្ហើម។

« អត់ទេម៉ាក់.! កូននាំម៉ាក់ទៅពេទ្យ...ហិកៗ »Jungkookក្រវីក្បាលញាប់ឆ្មេរ ទោះជានាយឥឡូវជាយ៉ុនហូប៉ុន្តែនាយក៏មានមនោសញ្ចេតនាចំពោះគាត់ នាយនៅតែមានអារម្មណ៍ថាខ្លួនជាកូនរបស់គាត់នាយសល់តែម្តាយបង្កើតម្នាក់ប៉ុណ្ណោះ តើពេលនេះគាត់ចង់ទៅចោលនាយម្នាក់ទៀតហើយមែនទេ? ខណៈនោះJiminនិងយ៉ុនហ្គីក៏រត់មកមើលអ្នកស្រីJeonដូចគ្នា រីឯលោកKimនិងភរិយាកំពុងតែចាត់ចែងចាប់ឃាតករមុននេះអោយបាន។

« ជុងឆាប់យកអ៊ុំស្រីទៅពេទ្យភ្លាមទៅ.! មើលទៅគាត់ហូរឈាមច្រើនណាស់ »Yoongiប្រាប់ទៅកាន់ Jungkookដែលកំពុងតែអោបម្តាយជាប់មិនគិតយកទៅពេទ្យទាល់តែសោះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now