💜យានអវកាសស្នេហ៍✨

2.2K 200 0
                                        

Episode 66 : បងនឹកអូនណាស់.!

Jungkookបើកឡានទៅម្នាក់ឯងទោះជាលោក Kimព្យាយាមឃាត់យ៉ាងណាក៏នាយមិនព្រមស្តាប់ដែរ ដូចច្នេះហើយលោកKimមានតែបណ្តោយប៉ុន្តែគាត់ក៏បានបញ្ជាអង្គរក្សអោយជូនគាត់ទៅតាមដូចគ្នាព្រោះខ្លាចជុងហ្គុកមានគ្រោះថ្នាក់ម្នាក់ទៀត។

« ថេយ៍ចាំបង.!..បងទៅរកអូនហើយ »Jungkook បើកឡានបណ្តើរយំបណ្តើរ ពេលនេះនាយពិតជាភ័យខ្លាំងណាស់ ភ័យសឹងតែបេះដូងលែងលោតទៅហើយ។

មួយសន្ទុះក្រោយនាយក៏បានមកដល់កន្លែងកើតហេតុប៉ុន្តែអ្វីដែលធ្វើអោយនាយស្រឡាំងកាំងនោះគឺរថយន្តនោះគឺជារបស់ថេយ៉ុងពិតមែនហើយឡានមានសភាពឆេះឡើងវល់ទៅហើយ។

« លោកប៉ូលីស.! ជួយថេយ៉ុងបានហើយមែនទេ?ប្រាប់មកថាជួយគេបានហើយតើមែនទេ?..ហិកៗ »Jungkookប្រុងសម្រុកចូលទៅក្បែរឡានដែលកំពុងឆេះនោះប៉ុន្តែខណៈនោះក្រុមប៉ូលីងក៏ប្រញាប់ចាប់នាយជាប់មិនអោយចូលក្បែរនោះទេ។

« សុំទោសផងលោកJeon.! គ្មាននរណាអាចជួយសង្គ្រោះអ្នកក្នុងឡានបានទេព្រោះវាផ្ទុះឆាប់រហ័សពេក »ខាងប៉ូលីសនិយាយចប់ភ្លាមធ្វើអោយជុងហ្គុកទន់ជង្គង់ដួលទៅលើដីភ្លាមៗតែម្តង។

« មិនពិត.! អ្នកគ្រប់គ្នាកុហកខ្ញុំ...មិនពិតទេ...ជុងហ្គុកឯងកំពុងយល់សុបិនមែនទេ? ឆាប់ភ្ញាក់ឡើង...ភ្ញាក់ភ្លាមទៅ »Jungkookលើកដៃទះមុខខ្លួនឯងខ្លាំងៗរហូតដល់ជាំលើថ្ពាល់តែម្តង ស្របពេលនោះលោកKimនិងភរិយាក៏បានមកដល់តាមក្រោយគាត់ក៏បានចូលទៅចាប់ជុងហ្គុកព្រោះពេលនេះអ្នកម្ខាងដូចជាមនុស្សឆ្កួតអញ្ចឹង។

« ថេយ៉ុង.! កូនម៉ាក់ »អ្នកស្រីKimបន្ទាប់ពីស្រឡាំងកាំងមួយសន្ទុះគាត់ក៏បានដួលសន្លប់ភ្លាមៗតែម្តងព្រោះទទួលយកពុំបានឡើយ ទើបតែញ៊ាំអាហារជុំគ្នាប៉ុន្មានម៉ោងមុនសោះ ហេតុអ្វីក្លាយជាបែបនេះ?

សម្លេងយំសោកនៅខាងមុខឡានដែលកំពុងឆេះនៅតែបន្ត ទោះជាមានឡានទឹកមកពន្លត់ក៏វាហួស ពេលទៅហើយព្រោះសភាពខាងក្នុងរបស់ឡានឆេះឡើងវល់ចូលគ្នាមិនដឹងអ្វីជាអ្វីនោះទេ ឡានផ្ទុះទៅហើយបើមិនវល់ទៀតទើបជារឿងចម្លែក ហើយសូម្បីតែសាកសពក៏រកមិនឃើញផងព្រោះវាឆេះដល់ដំណាក់កាលទៅហើយ ខណៈនោះក្រុមប៊ូលីសក៏បានសន្និដ្ឋានថាអ្នកនៅក្នុងឡានបានស្លាប់តែម្តងព្រោះនៅផ្លូវនោះគ្មានកាមេរ៉ាទេនិងនៅមានសាក្សី ដែលបានឃើញថេយ៉ុងជាអ្នកជិះចេញទៅផងដែរ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now