💜យានអវកាសស្នេហ៍✨

2.6K 248 3
                                    

Episode 23 : ងាប់ជាមួយវាទៅ.!

Taehyungខាំមាត់បិទភ្នែកយកអំបែងក្នុងដៃបម្រុងនឹងអា.ករបស់ខ្លួនឯង ខណៈពេលនោះលោកKim និងភរិយាក៏បានត្រឡប់មកវិញល្មម លោកKim គ្រាន់តែឃើញភ្លាមក៏ស្ទុះទៅចាប់ដៃរបស់កូនប្រុសជាប់ទាំងខឹងសម្បារ។

ផាច់~

មុខតូចច្រមិចត្រូវងាកទៅម្ខាងបន្ទាប់ពីត្រូវកម្លាំងដៃរបស់ឪពុកទះមួយទំហឹងរហូតឡើងស្នាមក្រហមជាំជាប់នឹងថ្ពាល់របស់គេ លោកគីមខឹងរហូតញ័រដៃ គាត់ក៏ចាប់ដៃរបស់រាងតូចអោយប្រលែងអំបែងចេញពីដៃប៉ុន្តែថេយ៉ុងមិនព្រម។

« អាកូនចង្រៃឆាប់ប្រលែងអោយអស់ទៅ.! ចង់ងាប់ណាស់មែនទេ? »លោកគីមចាប់ច្របាច់ដៃថេយ៉ុងខ្លាំងរហូតដល់រាងតូចឈឺទើបព្រមប្រលែងតាមគាត់ប្រាប់ទាំងទឹកភ្នែកសស្រាក់។

« ហិកៗ...មែន.! ខ្ញុំចង់ស្លាប់...ខ្ញុំជាបន្ទុករបស់អ្នករាល់គ្នា ខ្ញុំគ្មានបានការ..ខ្ញុំជាកូនមិនល្អ »Taehyung យំស្រែកដាក់ឪពុកទាំងញ័រមាត់ទទ្រើត រីឯអ្នកម្តាយបានត្រឹមឈរសម្រក់ទឹកភ្នែកមើលកូនប្រុសទាំងហួសចិត្តនឹងទង្វើររបស់គេដែលប្រុងធ្វើមុននេះ។

« បើមិនចង់អោយយើងដាក់ច្រវ៉ាក់ដៃជើងឯងដូចជាឆ្កែទេ.! កុំធ្វើទង្វើរដូចមុននេះអោយសោះ »លោកគីមប្រលែងដៃកូនប្រុសដែលកំពុងតែយំនោះចេញរួចក៏ពោលឡើងបែបគំរាមកំហែង។

« លោកប៉ាគិតថាធ្វើបែបនោះហើយខ្ញុំនឹងមិនអាចស្លាប់មែនទេ? ខ្ញុំគ្រាន់តែខាំអណ្តាតខ្លួនឯងបន្តិចទោះដេកស្លាប់ក៏លោកប៉ាជួយមិនទាន់ផង »Taehyung សើចបែបបញ្ឍឺចិត្តខ្លួនឯង នេះគាត់គិតចង់ដាក់ច្រវ៉ាក់គេដូចជាសត្វធាតុអញ្ចឹងឬ? ជ្រុលពេកហើយ។

« ឯង? ហ៊ើយ...ឯងគិតចង់ធ្វើអោយយើងក្តៅក្រហាយដល់ពេលណាទៀតអាថេយ៍ »លោកKimទាល់តម្រិះក៏លើកដៃខ្លីសក់ទាំងឈឺក្បាល ស្របពេលនោះអ្នកស្រីKimក៏បានដើរមករុញគាត់ចេញរួចចូលទៅអោបកាយកូនប្រុសដែលកំពុងតែញ័រខ្លួនដូចកូនសត្វ ដៃក៏ចេះតែហូរឈាមមិនឈប់ប៉ុន្តែគេមិនបានថ្អូញថាឈឺឡើយ។

« ម៉ាក់.! »Taehyungពេបមាត់យំអោបម្តាយទាំងដៃសុទ្ធតែឈាមបណ្តាលអោយប្រឡាក់ពេញអាវរបស់អ្នកស្រីKim អ្នកជាម្តាយក្រសោបមុខកូនឡើងរួចក៏ថើបថ្ពាល់ប៉ោងៗរបស់កូនទាំងសងខាងស្រាលៗដោយសេចក្តីថ្នាក់ថ្នមទើបថេយ៉ុងចាប់ផ្តើមមានអារម្មណ៍ថាប្រសើរជាងមុនបន្តិច។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now