💜យានអវកាសស្នេហ៍✨

2.7K 274 0
                                    

Episode 9 : អោយសមចិត្តអូន.!

« អឹម.! បើលោកដឹងហើយក៏ឈប់យល់ច្រឡំទៀតទៅ »Taehyungធ្វើជានិយាយទាំងទឹកមុខធម្មតា ចំណែកជុងហ្គុកក្រោយឮបែបនេះនាយក៏ងាកមកមើលមុខតូចច្រមឹចដែលនៅចំពោះមុខ។

« បងនិយាយប៉ុណ្ណឹងហើយ.! អូនមិនអាណិតបងទេឬ? »Jungkookនិយាយទាំងញ័រមាត់ ខណៈពេលដែលទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកសារជាថ្មី។

« នែ.! លោកយ៉ាងមិចនឹង? »Taehyungធ្វើមុខភ័យព្យាយាមខិតខ្លួនអោយមានគម្លៀតឆ្ងាយជាងមុនពីរាងក្រាស់ គេពិតជាមិនយល់ថាជុងហ្គុកកំពុងនិយាយក្នុងគោលបំណងអ្វីឡើយ។

« បងដឹងថាអូនជាសាងហ៊ុនរបស់បង.! អូនឈប់ធ្វើពើទៀតទៅ អូនខឹងបងរឿងអ្វីអត់ទោសអោយបងបានទេ?...ហិកៗ..បងមិនដឹងខ្លួនឯងធ្វើអ្វីដាក់អូនឡើយបានជាអូនមកប្រងើយដាក់បងបែបហ្នឹង.! »Jungkookយំស្ទុះទៅអោបកាយតូចសារជាថ្មីទោះជាគ្មានសង្ឃឹមបានរាងតូចមកវិញក៏ដោយ ពាក្យមុននេះនាយគ្រាន់តែនិយាយលួងចិត្តខ្លួនឯងប៉ុណ្ណោះ នាយនៅតែគិតថាថេយ៉ុងជាសាងហ៊ុនដដែល។

« បានហើយ.! ឈប់ឆ្កួតទៅ »Taehyungស្រែករុញកាយក្រាស់ចេញមួយទំហឹង ស្របពេលនោះកាយក្រាស់ក៏ត្រូវដួលទៅលើដីទាំងកម្រោល។

« សាងហ៊ុន.! អូនកុំបែបហ្នឹងអី...បងមិនអាចរស់ខ្វះអូនបានទេ~ ទាល់តែបងស្លាប់នៅនឹងមុខរបស់អូនទើបអូនសមចិត្តមែនទេ? ល្អ~ បងស្លាប់អោយអូនមើល »Jungkookថាហើយក៏ស្ទុះក្រោកឡើងដើរទៅរើសកំណាត់ឈើស្រួចមួយយកមកចុងកញ្ចឹង.ករបស់ខ្លួនឯង រីឯថេយ៉ុងក្រោយឃើញបែបនេះនាយក៏ចាប់ផ្តើមស្លប់ស្លោភ័យរកតែធ្វើអ្វីមិនត្រូវ។

« លោក..លោកកុំឆ្កួតអោយសោះណា.! ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនសាងហ៊ុនស្អីនោះទេ »Taehyungនិយាយទាំងរដាប់រដុបរាដៃហាមកុំអោយជុងហ្គុកធ្វើអ្វីឆ្កួតៗបែបហ្នឹង។

« តើអូនពិតជាដាច់ចិត្តឃើញបងស្លាប់នៅចំពោះមុខរបស់អូនពិតមែនឬ? »Jungkookក្តាប់កំណាត់ឈើជាប់ អារម្មណ៍របស់នាយពេលនេះពិតជាចង់ស្លាប់ខ្លាំងណាស់ព្រោះរស់ក៏គ្មានន័យអ្វីដែរ។

« បានហើយ.! ឮខ្ញុំប្រាប់ឬអត់? »Taehyungរត់មកចាប់ឈើចេញពីដៃរបស់ជុងហ្គុកដែលកំពុងតែយកឈើនោះទៅចាក់កញ្ចឹងករបស់ខ្លួនឯងធ្លុះសាច់បន្តិច សំណាងហើយគេរត់មកចាប់ទាន់បើចាប់មិនទាន់វិញច្បាស់ជាស្លាប់ដូចបំណងមិនខាន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now