💜យានអវកាសស្នេហ៍✨( ចប់✔️)

By JuXiu_Writer

213K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... More

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2K 194 0
By JuXiu_Writer

Episode 59 : កូនរបស់ពួកយើង.!

Jungkookយកចានបាយឆាដាក់លើតុដែលមានរាងតូចកំពុងតែអង្គុយចាំរួចជាស្រេច បន្ទាប់មកនាយក៏ដើរទៅទាញកៅអីមកអង្គុយទល់មុខប្រពន្ធទាំងបិទភ្នែកដដែល ដូចកំពុងតាំងសមាធិ>,<។

« មើលទៅដូចជាមិនទំនងសោះ.! ដូចបាយឆាប្រឡាក់គ្រឿង »Taehyungនិយាយទាំងមើលចានបាយដែលសុទ្ធតែស្ករនឹងអំបិលមិនរលាយចូលគ្នាសោះឡើងកកដុំៗ រួចក៏ងាកទៅសម្លឹងមុខស្វាមីដែលកំពុងតែធ្វើភ្នែកប្រឹមៗដាក់គេនោះ។

« សង្ឃឹមថាញ៊ាំកើតទៅចុះ.! »Taehyungលេបទឹក មាត់បន្តិចមុននឹងដួសបាយដាក់ចូលមាត់ទាំងតឹងទ្រូងព្រោះមើលទៅបាយនេះចាញ់ទាំងបាយឆាកន្លាតរបស់គេទៅទៀត។

« ឆ្ងាញ់ទេ.! »Jungkookធ្វើមុខប្រឹមៗដាក់ប្រពន្ធមើលហើយគឺអស់សំណើចតែម្តង អាណិតណាស់ប្រពន្ធដាស់អោយធ្វើម្ហូបទាំងយប់។

« ខិកៗ »Taehyungទំពារបានបន្តិចក៏ស្រាប់តែឈ្លួកស្រវ៉េស្រវ៉ាចូលបន្ទប់ទឹកយ៉ាងលឿន បាយឆាស្អីមិនដឹងទេប្រៃផ្អែមៗដូចញ៊ាំស្ករនិងអំបិលទៅហើយ។

« អូនមិនអីទេឬ? »Jungkookសួរនៅពេលដែលឃើញប្រពន្ធដើរចេញមកវិញទាំងមុខងាប់ហើយថែមទាំងសម្លក់នាយសឹងតែជ្រុះភ្នែកថែមទៀត។

« បាយបងនេះអោយឆ្កែស៊ីក៏វាមិនស៊ីផង.! វាហិតហើយសុខចិត្តដើរចេញ.! បងធ្វើម្ហូបមិនភ្លក់ទេឬយ៉ាងមិច? បានជាមិនដឹងឆ្ងាញ់ឬមិនឆ្ងាញ់? »Taehyung ដើរមករុញចានដាក់មុខជុងហ្គុកវិញ។

« មិនបានភ្លក់ទេ.! ពេលយប់ល្វីងមាត់ភ្លក់មិនដឹងជាតិដដែល.! ខ្លិលភ្លក់ »Jungkookឆ្លើយយ៉ាងរំភើយមុននឹងដើរទៅគេងលើគ្រែវិញយ៉ាងសង្ហារ។

« អាប្តីឆ្កួត.! ហិកៗ...បងមានបំណងឌឺអូនមែនទេ? អូនឃ្លានពិតមែនណា.! ចន ជុងហ្គុកបើកភ្នែកភ្លាម »Taehyungស្រែកយំរករឿងចាប់ទាញភ្នែកជុងហ្គុកអោយបើកមកនិយាយជាមួយគេនៅពេលដែលឃើញជុងហ្គុកមិនខ្វល់ខ្វាយជាមួយគេ សង្ស័យតែមានបំណងលាយគ្រឿងបែបនេះផងក៏មិនដឹង។

« បងថាហើយថាបងមិនចេះធ្វើទេ.! អូនជាអ្នកបង្ខំបងដោយខ្លួនឯង...ចូលចង្ក្រានលើកដំបូងមិនឆេះចង្ក្រានគួរតែសរសើរបងទៅ »Jungkookងើប អង្គុយមកនិយាយជាមួយប្រពន្ធ បើមិនក្រោកទេថេយ៉ុងខ្វេះភ្នែកគេមកឥឡូវហើយ។

« ហ៊ើយ~ បងគួរតែរៀនធ្វើម្ហូបខ្លះទៅ.! បើថ្ងៃណាមួយបងនៅផ្ទះតែម្នាក់ឯងហើយគ្មានលុយបងសុខចិត្តដេកអត់អាហារមែនទេ? ប្តីកម្ចិលម្នាក់នេះ »Taehyungឈររអ៊ូរអ៉ូវៗដូចឃ្មុំព្រោះខឹងនឹងប្តីដែលមិនចេះធ្វើម្ហូប ខណៈនោះនាយក៏ប្រញាប់ចាប់អូសដៃJungkookចុះទៅខាងក្រោមជាមួយនាយ។

« ទៅណាបេប៊ី.! »Jungkookសួរទាំងមុខស្អុយខំប្រឹងដើរតាមរាងតូចទាំងមិនចង់។

« គឺបង្រៀនបងធ្វើម្ហូប.! »Taehyungនិយាយបណ្តើរដើរបើកភ្លើងបណ្តើរភ្លឺពេញផ្ទះ ចំណែកជុងហ្គុកក្រោយឮបែបនេះនាយស្រាប់តែផ្ទុះសំណើចចេញមកទាំងហួសចិត្ត រៀនធ្វើម្ហូបទាំងកណ្តាលយប់អញ្ចឹងឬ? ប្រហែលមានតែប្រពន្ធរបស់គេម្នាក់ទេដែលអាចធ្វើបាន។

« រៀនទាំងកណ្តាលយប់ហ្នឹងឬប្រពន្ធសម្លាញ់? »Jungkookសួរទាំងញញឹមក្បួចនៅពេលដែលឃើញទឹកមុខក្រញូវរបស់រាងតូច បើថាមិនហ៊ានចុះមកម្នាក់ឯងក៏ថាទៅចាំបាច់ធ្វើស្ទាយបង្រៀនធ្វើម្ហូប ស្មានតែគេមិនដឹងឬថារាងតូចខ្លាច។

« បានហើយកុំនិយាយច្រើនពេក.! ហើយបើកភ្នែកអោយធំៗមើលអូនធ្វើវា.! តែហ៊ានប្រើលើកក្រោយមិនចេះធ្វើទៀតដឹងគ្នាហើយ »Taehyungថាហើយក៏ចាប់ផ្តើមធ្វើម្ហូបអោយជុងហ្គុកមើល ចំណែកជុងហ្គុកវិញគិតតែពីឆ្លើយ« បាទ »រាល់ពេលដែលរាងតូចនិយាយប៉ុន្តែមិនបាច់មើលមុខទេ បិទភ្នែកដេកផ្អែកក្បាលនឹងទូរបាត់ហើយ(•̀ᴗ•́)و។

5ខែកន្លងផុតទៅ~

ថ្មឹចបើកៗ5ខែក៏បានកន្លងហួសទៅ ថេយ៉ុងក៏គ្រប់ខែហើយដែររងចាំតែថ្ងៃឈឺពោះសម្រាលតែប៉ុណ្ណោះ ចំណែកJiminវិញក៏មានកូនបាន4ខែដែរ។

« ជុង.! ថ្ងៃនេះអូនដូចជាមានអារម្មណ៍ថាស្អុះស្អាប់ដល់ហើយ »Taehyungដើរទប់ចង្កេះមករកស្វាមីយឺតៗទាំងលំបាក ឥឡូវនេះពោះគេពិតជាធំខ្លាំងណាស់ហើយមនុស្សនេះក៏កាន់តែចិត្តទៀត។

« ជិតដល់ពេលសម្រាលទេដឹង? មោះៗអង្គុយសិនមក.! អូនត្រូវតែនៅក្បែរបង24ម៉ោងឮទេ? កុំទៅណាឆ្ងាយពីបងអោយសោះ »Jungkookស្ទុះងើបមកជួយទប់ប្រពន្ធអោយអង្គុយលើសាឡុងថ្នមៗ។

« អូនភ័យណាស់ជុង.! »Taehyungពេបមាត់ធ្វើមុខចង់យំដាក់ជុងហ្គុក គេភ័យខ្លាចនៅពេលដែលសម្រាលកូនព្រោះមិនធ្លាប់នោះទេ។

« មិនអីទេណាក្មេងឆ្លាត.! អូនគ្រាន់តែវះកាត់បន្តិចប៉ុណ្ណោះវានឹងមិនអីទេ.! ឈឺដូចស្រមោលខាំហ្នឹង... ជឿរបងណា៎ »Jungkookអោបលួងលោមប្រពន្ធកុំអោយភ័យខ្លាច តាមពិតក្នុងចិត្តនាយក៏ភ័យមិនចាញ់ភរិយាប៉ុន្មានដែរ។

« បើអូនឆ្លងកាត់វាមិនបានគិតយ៉ាងមិច? ពេលគ្មានអូនបងនឹងទៅរកប្រពន្ធថ្មីមែនទេ »Taehyungកាន់តែគិតកាន់តែវែងឆ្ងាយ ខណៈនោះនាយក្រាស់ក៏ចាប់ផ្ទៃមុខរបស់រាងតូចយកមកថើបជាការលួងលោម។

« កុំនិយាយបែបហ្នឹងអី.! គ្រប់យ៉ាងនឹងប្រព្រឹត្តទៅយ៉ាងរលូន.! អូននឹងមិនអី អូននឹងបើកភ្នែកមកមើលកូនប្រុសរបស់ពួកយើង »Jungkookលើកដៃអង្អែលពោះរបស់ប្រពន្ធទាំងស្នាមញញឹម។

« អូនជឿរបង.! »Taehyungថាហើយក៏ផ្តេកក្បាលកើយលើស្មារបស់ជុងហ្គុកដោយស្នាមញញឹម បន្ទាប់មកពួកគេក៏បណ្តើរគ្នាទៅគេងតែម្តងព្រោះមេឃចាប់ផ្តើមងងឹតណាស់ទៅហើយ។

រំលងទៅរហូតដល់ម៉ោង1ព្រឹកថេយ៉ុងក៏ចាប់ផ្តើមមានអារម្មណ៍ថាឈឺពោះចុករហូតដល់ថ្នាក់ស្រែកយំ ដែលជាហេតុធ្វើអោយផ្អើលអស់មួយផ្ទះតែម្តងព្រោះថេយ៉ុងស្រែកយំខ្លាំង។

« អាយ....ហិកៗ...ឈឺពោះណាស់ »Taehyung ស្រែកយំចាំធ្មេញទ្រាំឡើងក្រហមមុខខណៈពេលដែលរាងកាយរបស់គេកំពុងតែនៅក្នុងដៃរបស់ជុងហ្គុកដែលកំពុងតែបីគេរត់ទៅរកឡាន។

« ទ្រាំBaby បងកំពុងតែជួយអូនហើយ »Jungkook និយាយប្រាប់រាងតូចទាំងអួលដើម.កព្រោះគេមិនអាចទ្រាំមើលថេយ៉ុងស្រែកដោយសេចក្តីឈឺចាប់បែបនេះបាននោះទេ បើអាចនាយពិតជាចង់ឈឺពោះជំនួសថេយ៉ុងខ្លាំងណាស់។

« ហិកៗ...ឈឺខ្លាំងណាស់ជុង...អូនឈឺ...ហិកៗ »Taehyungស្រែកយំអោប.កប្តីជាប់ទាំងញ័រខ្លួនទទ្រើត ញើសក៏ចាប់ផ្តើមហូរចេញពីថ្ងាស់របស់រាងតូចយ៉ាងច្រើនសន្ធឹកសន្ធាប់។

« ជិតដល់ហើយថេយ៍.! ទ្រាំណាអូនណា...បងនៅក្បែរអូនហើយ »Jungkookក្តោបដៃរាងតូចជាប់ទាំងទឹកភ្នែកអាណិតថេយ៍យ៉ាងខ្លាំង នាយក៏ប្រញាប់បង្ខំអោយអ្នកបើកឡានជិះអោយបានលឿនជាងនេះព្រោះម៉ោង1ព្រឹកមិនសូវមានមនុស្សបើកបរនោះទេ។

មួយសន្ទុះក្រោយពួកគេក៏បានមកដល់មន្ទីពេទ្យបានសម្រេច មកដល់ក្រុមគ្រូពេទ្យក៏រហ័សបញ្ជូននាយតូចចូលបន្ទប់សង្គ្រោះបន្ទាន់ដោយទុកអោយ Jungkookនៅរងចាំខាងក្រៅតែម្នាក់ឯងកន្លះម៉ោងក្រោយលោកKimនិងភរិយាក៏បានមកដល់ដូចគ្នា។

« កូនថេយ៍យ៉ាងមិចហើយជុង? »លោកKimដើរមករកជុងហ្គុកដែលកំពុងតែអង្គុយច្បូតមុខទាំងទឹកមុខភ័យអរៗ។

« គេចូលទៅប្រហែលកន្លះម៉ោងហើយលោកប៉ា »Jungkookប្រាប់គាត់ទាំងរលីងរលោង អារម្មណ៍នៅតក់ជាប់សម្រែករបស់ប្រពន្ធនៅឡើយ។

« កូនថេយ៍នឹងមិនអីនោះទេ កុំបារម្ភអីកូន.! »អ្នកស្រី Kimដើរមកអង្អែលក្បាលជុងហ្គុករួចក៏និយាយលួង លោមកុំអោយគេភ័យ មួយសន្ទុះក្រោយស្រាប់តែឮសម្រែកយំរបស់ទារកចេញពីបន្ទប់សង្គ្រោះបន្ទាន់។

« នេះជាកូនប្រុសរបស់លោក.! ខាងខ្ញុំបានយកគេទៅសម្អាតរួចរាល់ហើយ! ចំណែកម្តាយក៏មានសុវត្តិភាពដូចគ្នា.! ចូលរួមអបអរសាទរផងបាទ.! »លោកគ្រូពេទ្យបីទារកតូចដើរសម្តៅមករកជុងហ្គុកដែលកំពុងតែឈរសម្លឹងទារកក្នុងដៃពេទ្យទាំងភ្លឹកធ្វើអ្វីលែងចេញ។

« កូនខ្ញុំ?...លោកប៉ាអ្នកម៉ាក់គេគឺកូនខ្ញុំ »Jungkook ទទួលទារកតូចពីដៃពេទ្យដោយកែវភ្នែករលីងរលោ ងសម្លឹងទៅកូនដែលមានមុខមាត់ប្រហាក់ប្រហែលនឹងខ្លួនដោយក្តីរំភើបចិត្ត គេរងចាំថ្ងៃនេះយូរមកហើយទីបំផុតគេក៏បានឃើញមុខកូនប្រុសបង្កើតដែលជាឈាមរបស់គេ។

« ចៅតាគួរអោយស្អប់ខ្លាំងណាស់មើលចុះ.! »លោកKimឈរសម្លឹងមើលចៅប្រុសដែលកំពុងតែស្រែកយំក្នុងដៃរបស់ជុងហ្គុកទាំងស្នាមញញឹមជាប់មាត់។

« អូៗ.! មើលចុះពូកែយំដូចAppaឯងអញ្ចឹង.! ចៅកំហូច »អ្នកស្រីKimសើចនៅពេលដែលឃើញចៅប្រុសរបស់គាត់គិតតែពីយំមិនឈប់។

« កូនប៉ា.! ឈប់យំទៅណា...ប៉ាគ្មានទឹកដោះអោយកូនមឹមទេ.! តោះយើងទៅរកAppaរបស់កូនវិញ »Jungkookថាហើយក៏ប្រញាប់ដើរទៅរកបន្ទប់សម្រាករបស់ប្រពន្ធ មកដល់ក្នុងបន្ទប់ពេទ្យក៏បានឃើញថេយ៉ុងគេងសន្លប់ទាំងទឹកមុខស្លេកស្លាំងមើលទៅប្រហែលជាអស់កម្លាំងខ្លាំងហើយ។

« អរគុណអូនខ្លាំងណាស់ដែលបានបង្កើតកូនដ៏គួរអោយស្រឡាញ់ម្នាក់មកអោយបង.! អូនជាភរិយានិងជាម្តាយដ៏ល្អម្នាក់.! អូនដឹងទេថាកូនរបស់ពួកយើងមានមុខដូចជាបងខ្លាំងណាស់ប៉ុន្តែបងដឹងណាថាពេលអូនក្រោកឡើងច្បាស់ជាស្រែករករឿងបងពុំខានដែលមុខកូនដូចបងច្រើនជាង...ហ៊ឹសៗ »Jung kookអោនថើបថ្ងាស់ប្រពន្ធមួយខ្សឺតមុននឹងរៀបរាប់បែកអូរហូរស្ទឹងតែម្នាក់ឯងខណៈពេលដែលទារកក្នុងដៃគិតតែពីស្រែកយំសឹងតែដាច់កន្លើត។

« នែ.! បើថារវល់តែជាមួយប្រពន្ធឯងទេអោយចៅមកប៉ាមក.! ប្រុងបីតែឯងឬយ៉ាងមិចនឹង? »លោក Kimអត់មិនបានក៏និយាយឡើងតែម្តង គាត់ខំអង្គុយចាំបីចៅរាប់ម៉ោងហើយមិនព្រមអោយសោះ ប្រុងបីម្នាក់ឯងឬយ៉ាងមិចនឹង🌚🔥។

( ចូលចិត្តញ៊ាំកណ្តាលយប់កើតកូនក៏កណ្តាលយប់ )
TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

127K 10.3K 59
ក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏ត្រូវបុរសអ្នកមានមិនស្គាល់មុខម្នាក់ទិញយកទ...
58.6K 15.4K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
1.3M 98.5K 147
ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស x គីម ថេយ៉ុង ចាងវីន ខាសឌី...
106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...