💜យានអវកាសស្នេហ៍✨( ចប់✔️)

By JuXiu_Writer

212K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... More

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2.2K 206 0
By JuXiu_Writer

Episode 44 : ប្រពន្ធវាយប្តី:(

Jungkookស្រវ៉ាទៅទាញកាយតូចយកមកអោបនៅពេលដែលឃើញគេស្រាប់តែពេបមាត់យំមួយរំពេច មិនបាច់ប្រាប់ក៏ដឹងថាគេយំដោយសារអ្វី។

« កូនខ្ញុំ...ហិកៗ »Taehyungលើកដៃរុញជុងហ្គុកចេញរួចក៏ខ្ទប់ពោះខ្លួនឯងទាំងទឹកភ្នែករហេមរហាមមិនស្តាប់សម្តីជុងហ្គុកសម្បីបន្តិច។

« ថេយ៍...ស្តាប់បងសិន.! »Jungkookព្យាយាមចូលទៅលួងលោមកាយតូចដែរប៉ុន្តែអ្នកម្ខាងមិនព្រមអោយនាយប៉ះបានឡើង ប្រកាច់ប្រកិនស្រែកលាន់ពេញភូមិគ្រិះតែម្តង។

« តណ្ហាក្រាស់.!...លោកឯងសម្លាប់កូនខ្លួនឯង... លោកឯងស្រែកដាក់ខ្ញុំ..ហិកៗ..សងកូនខ្ញុំវិញមក »Taehyungស្រែកយំថាអោយរាងក្រាស់ខ្លាំងៗ គិតវែងឆ្ងាយតែម្នាក់ឯង បើសិនជាជុងហ្គុកធ្វើវាពិតមែនមិនដឹងថេយ៉ុងខឹងយ៉ាងណាទេ។

« ហ៊ើយ~ »Jungkookលើកដៃឈ្លីស្នៀតផ្កាតិចៗរួចក៏ដកដង្ហើមធំយ៉ាងតឹងចិត្ត នាយសឹងតែបោកក្បាលអោយស្លាប់នៅនឹងកន្លែងបាត់ទៅហើយ។

« ហេតុអ្វីក៏មិននិយាយ?...ហិកៗ...ចាំមើលបើខ្ញុំស្លាប់ម្នាក់ទៀតលោកឯងគិតយ៉ាងមិច? »Taehyungខឹងជុងហ្គុកកាន់តែខ្លាំងនៅពេលដែលឃើញនាយនៅស្ងៀមសុំទោសមួយម៉ាត់ក៏គ្មាន បន្ទាប់មកនាយតូចក៏ស្ទុះក្រោកឡើងបម្រុងនឹងចេញក្រៅ។

« អូនចង់ទៅណា? និយាយគ្នាសិន »Jungkook ទាញកាយតូចបោះទៅលើពូកវិញរួចក៏ឡើងទ្រោបពីលើមុននឹងចាប់ដៃគេទាំងសងខាងជាប់សង្កត់ឡើងទៅលើហួសក្បាល។

« ហិកៗ...លែង.!...លោកឆ្កួតហើយ »Taehyung ស្រែកសឹងតែបែកត្រចៀករបស់ជុងហ្គុកទៅហើយដែលជាហេតុអ្វីអោយនាយម្ខាងទ្រាំមិនបានក៏ស្ទុះទៅបឺតមាត់របស់រាងតូចទាំងកម្រោលធ្វើអោយថេយ៉ុងយំរហូតដល់គាំងតែម្តង។

« ហា៎...ហិកៗ »Taehyungស្រែកយំយកៗទាំងទឹកភ្នែករហាម ដេកស្ទៀកក្រោមទ្រូងរបស់ជុងហ្គុកលែងរើតទៅទៀត គេខឹងរហូតដល់ក្រហមមុខ។

« អូ៎ៗ.! កុំយំអីណា៎បេប៊ី »Jungkookប្រលែងមាត់តូចចេញវិញនៅពេលដែលឃើញគេយំខ្លាំងពេក ជុងហ្គុកអោនទៅថើបថ្ពាល់ដែលកំពុងដាមដោយទឹកភ្នែកនោះដោយសេចក្តីថ្នាក់ថ្នម។

« ហិកៗ...លែងខ្ញុំ »Taehyungងាកមុខចេញនៅ ពេលដែលរាងក្រាស់ប្រុងនឹងអោនទៅថើបមាត់គេម្តងទៀត ខណៈពេលនោះជុងហ្គុកក៏ប្រហែលដៃតូចចេញវិញរួចប្តូរមកក្រសោបមុខរបស់ថេយ៉ុងវិញម្តងបន្ទាប់មកចាប់ផ្តើមជូតទឹកភ្នែកអោយគេចេញតិចៗ។

« កូនយើងមិនអីទេ.! គេសុខភាពល្អណាស់អូនដឹងទេ? »Jungkookញញឹមនិយាយប្រាប់រាងតូចដោយសម្លេងស្រទន់។

« .... »Taehyungមិននិយាយប៉ុន្តែក៏សម្លឹងកែវភ្នែករបស់ជុងហ្គុកទាំងមិនយល់។

« ហេតុអ្វីក៏មើលមុខបងបែបនេះ..ហឹម?...ថ្ងៃនេះបងសង្ហារណាស់មែនទេ? »Jungkookនិយាយទាំងលើកដៃវែកសក់យ៉ាងជឿរជាក់ ខណៈពេលដែលរាងកាយរបស់គេនៅទ្រោបលើរាងកាយតូចរបស់ថេយ៉ុងនៅឡើយ។

« បងកុហក »Taehyungពេបមាត់ទះមុខជុងហ្គុកមួយដៃធ្ងន់គួរសមព្រោះគិតថាជុងហ្គុកកុហកគេដើម្បីកុំអោយគេយំតែប៉ុណ្ណោះ។

« មិនជឿរក៏សាកលើកដៃស្ទៀបពោះអូនសាកមើលថានៅមានដុំតូចនៅក្នុងពោះអូនទៀតឬអត់? ប្រពន្ធសម្លាញ់សាកធ្វើទៅមើល »Jungkookថាហើយក៏ក្រោកចេញពីរាងតូចទាំងលើកដៃអង្អែលមុខខ្លួនឯងកន្លែងដែលត្រូវរាងតូចទះនោះតិចៗព្រោះឈឺ។

« ហ៊ឹសៗ...ជុងកូនអូន »Taehyungលើកដៃម្តងបន្តិចៗទៅប៉ះពោះរបស់ខ្លួនឯងថ្នមៗ នាយក៏មានអារម្មណ៍ថាកូនរបស់ពួកគេកំពុងតែនៅក្នុងពោះរបស់គេដដែលពិតមែនទើបធ្វើអោយនាយសើចចេញមកទាំងទឹកភ្នែកមួយរំពេចទាំងដែលមិញនេះទើបតែយំហើយសោះ។

« ចង់យំក៏យំចង់សើចក៏សើច! ចំមែន »Jungkook ក្រវីក្បាលសើចនឹងរាងតូចទាំងហួសចិត្ត ខណៈពេលនោះរាងតូចក៏ហក់មកអោបគេទាំងញញឹមខ្ចឹប។

« អូនស្រឡាញ់បង.! »Taehyungអោបកជុងហ្គុកស្អិតហើយថែមទាំងប្រាប់ថាស្រឡាញ់ទាំងដែលអម្បាញ់មិញនេះសឹងតែសម្លាប់ជុងហ្គុកសោះ។

« មិនបាច់មកនិយាយលួងចិត្តទេ.! ហើមមុខបងបាត់ហើយ »Jungkookធ្វើមាត់ពេបដាក់នាយតូចបែបអន់ចិត្ត វាយគេឆ្អែតហើយទើបមកថាស្រឡាញ់ វាមិនសម(ᗒᗣᗕ)՞ ។

« អូនសុំទោស »Taehyungដាក់ចង្ការលើស្មាររបស់នាយក្រាស់រួចក៏យកជើងទៅកៀកលើចង្កេះរបស់ជុងហ្គុកទាំងសងខាងមុននឹងក្រវីជើងលេងតិចៗ។

« តែមិនអីទេ.! មុខបងសង្ហារស្រាប់ទោះប្រពន្ធវាយឡើងហើមក៏នៅតែសង្ហារ »Jungkookនិយាយទាំងទឹកមុខច្រឡឺមធ្វើអោយរាងតូចសើចឡើងរលាក់ខ្លួនលើដៃរបស់រាងក្រាស់។

« មិនដឹងប្តីអ្នកណាទេ.! ជឿរជាក់សាហាវណាស់ »Taehyungសើចទាំងហួសចិត្ត គេវាយឡើងហើមមុខហើយនៅជឿរជាក់ចេញទៀតលោកប្តីអឺយលោកប្តី។

« ប្តីរបស់អូនហ្នឹងហើយ.! តោះចុះទៅខាងក្រោមទៅព្រោះលោកប៉ានឹងអ្នកម៉ាក់ប្រហែលជារងចាំសួរសុខទុក្ខអូនហើយ »Jungkookថាហើយក៏ដាក់អោយគេឈរសិនរួចក៏លើកបីឡើងម្តងទៀតព្រោះបើអោយរាងតូចច្រកគៀវពីមុខបែបនេះវាពិបាកក្នុងការចុះជន្តើរ។

មកដល់ខាងក្រោមក៏បានឃើញគូដណ្តឹងមួយគូកំពុងតែអង្គុយទាំងមុខខ្មៅអែរ មើលទៅទំនងជារងចាំពួកគេហើយ។

« យ៉ុនហ្គី.! ជីមីន »Taehyungហៅពួកគេតិចៗរួចក៏រហ័សចុះពីលើដៃរបស់ជុងហ្គុកព្រោះខ្មាស់អ្នកទាំងពីរដែលកំពុងតែមើលមកពួកគេ។

« អម្បាញមិញឮស្រែកដូចជ្រូកចាក់កជ្រូក.! ឥឡូវបែរជាមកបីគ្នាឡើងស្អិតរមួតទៅវិញ...មិនយល់ទេ.! »Jiminក្រវីក្បាលតិចៗព្រោះនាយនិងយ៉ុនហ្គីបានមកចាំពួកគេយូរមកហើយតាំងពីជុងហ្គុកឡើងទៅខាងលើបានបន្តិចមកម្លេះ។

« ខ្យល់អ្វីហៅពួកឯងមកដល់ទីនេះ? »Jungkook ខ្ចិលតវ៉ាព្រោះជីមីននិយាយត្រូវពេកឆ្លើយមិនចេញហើយក៏ប្តូរប្រធានបទតែម្តងទៅ។

« នឹកពេកថាមកលេងបន្តិចប៉ុន្តែមកដល់ក៏..ហឹម »Yoongiនិយាយដល់ត្រឹមនឹងនាយក៏ធ្វើភ្លែកស្លឺ និយាយរួមមួយគូនេះត្រូវដៃត្រូវជើងគ្នាល្អណាស់ គឺឆុងជាមួយម្ចាស់ផ្ទះតែម្តង។

« ហឹម..ស្អីឯង »Taehyungសម្លក់មុខយ៉ុនហ្គីភ្លាមមួយរំពេច បើថាចង់និយាយៗអោយចំមកនៅហឹមហេមស្អីស្តាប់មិនយល់ទេ-,-។

« នែ.! កុំសម្លក់គូដណ្តឹងយើង »Jiminដើរមកឈរបាំងពីមុខរបស់យ៉ុនហ្គី មកនេះមិនមែនមកលេងទេគឺមកឈ្លោះតែម្តង។

« នែក្មេងៗ.! បើថាមកឈ្លោះគ្នាដដែលចែកផ្លូវគ្នាទៅល្អជាង »អ្នកស្រីKimចូលទៅឃាត់កុំអោយពួកគេឈ្លោះគ្នាកាន់តែខ្លាំងជាងនេះ។

« មិនអីទេអ៊ុំស្រី »Yoongiសើចដាក់គាត់បែបរអៀសចិត្តបន្តិចមុននាំគ្នាទៅអង្គុយលើសាឡុងម្នាក់មួយគូ។

« អាជុង.! មុខឯងទៅត្រូវនឹងអ្វីមកហ្នឹង? បានជាក្រហមដល់ថ្នាក់នេះ? »Jiminសួរនៅពេលដែលឃើញថ្ពាល់របស់ជុងហ្គុកឡើងក្រហមហើមតិចៗហើយថែមទាំងស្នាមម្រាមដៃទៀតផង។

« អរគឺ..ប្រពន្ធយើងគេងមមើរច្រឡំទះយើងពីបីដៃ »Jungkookងាកទៅមើលមុខរាងតូចបន្តិចក៏ឃើញថាអ្នកម្ខាងកំពុងសម្លក់គេទើបនាយសម្រាច់ចិត្តកុហកជីមីនទាំងមិនសូវសម។

« ហ៊ឹស.! »Taehyungអង្គុយក្បួចមាត់ទាំងអស់សំណើចនឹងពាក្យកុហករបស់រាងក្រាស់។

« យើងថាចេតនាច្រើនជាង.! »Jiminនិយាយទាំងមិនជឿរព្រោះនាយឃើញថេយ៉ុងសម្លក់ជុងហ្គុក អញ្ចឹងមានន័យថាថេយ៉ុងវាយជុងហ្គុកដោយចេតនាតែម្តងមិនមែនមមើរដូចជុងហ្គុកនិយាយឡើយ។

« ពេលការហើយអូនកុំយកគំរូតាមថេយ៉ុងអី.! អាណិតស្វាមីផង »Yoongiអោនខ្សឹបដាក់រាងតូចតិចៗ នាយឃើញជុងហ្គុកបែបនេះស្រាប់តែមានអារម្មណ៍ថាខ្លាចប្រពន្ធតែម្តង នាយខ្លាចជីមីនវៃគេដូចជាថេយ៉ុងវៃជុងហ្គុកដែរ🤣។

« ហឹសៗ.! តែឈ្លើយវៃដូចតែគ្នានឹង »Jiminសើចក្តិចភ្លៅយ៉ុនហ្គីតិចៗបែបគំរាម មិនទាន់បានអីផងបញ្ចេញរិទ្ធបាត់ទៅហើយ។

« អូយ.! អត់អាណិតប្តីសោះហើយ »Yoongiលើកដៃអង្អែលភ្លៅខ្លួនឯងតិចៗទាំងមុខស្អុយ។

« ទោះមុខយើងហើមពិតមែនប៉ុន្តែសម្រស់យើងនៅតែសង្ហារដដែល.! »Jungkookនិយាយរួចក៏ញាក់ជញ្ជើមព្រឺតៗទាំងទំនុកចិត្ត តាមពិតនាយក៏មិនចង់បែបហ្នឹងដែរប៉ុន្តែបើជ្រុលជាប្រពន្ធវាយហើមទៅហើយនោះមានតែផ្តល់ភាពជឿរជាក់ដល់ខ្លួនឯង។

« អឺរ.! សង្ហារណាស់ »Jiminងក់ក្បាលទាំងហួសចិត្តនឹងមិត្តសម្លាញ់ ប្រពន្ធវៃហើយនៅសង្ហារចេញទៀត...

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

67K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
26.6K 2.6K 27
សេ្នហាដែលកើតឡើងដោយសារជម្លោះ ម្នាក់ៗសុទ្ធតែចង់ឈ្នះរៀងខ្លួន បងជាឆ្មា អូនជាកណ្តុរ ជួបពេលណា កើតសង្រ្គាមពេលនឹង។ តើ សេ្នហានេះនឹងទៅជាបែបណា បើម្នាក់ៗសុទ្ធតែខ...
243K 43.6K 55
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
98.7K 6.1K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥