💜យានអវកាសស្នេហ៍✨( ចប់✔️)

By JuXiu_Writer

212K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... More

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2.4K 220 0
By JuXiu_Writer

Episode 38 : ប្រច័ណ្ឌ.!

បន្ទាប់ពីត្រូវនាយតូចរុញចេញរួចជុងហ្គុកក៏ឈរច្រត់ចង្កេះគិតរកដំណោះស្រាយដើម្បីលួងថេយ៉ុងអោយបាត់អន់ចិត្ត រាល់ដងឮតែនំដឹងតែឈប់ខឹងហើយតែឥឡូវបែរជាមិនខ្វល់ជាមួយនំទៅវិញ ចិត្តប្តូរលឿនជាងម៉ាស៊ីនទៀតនាយតាមមិនទាន់ទេ។

« ថេយ៍.! បងសុំទោស..ឥឡូវបងលត់ជង្គងសុំទោសអូនក៏បាន...មកពីអូនរពិសពេកទើបបងវាយអូនអោយល្អទេ.! បងខំធ្វើគ្រប់យ៉ាងដើម្បីតែអូននិងកូនប៉ុណ្ណោះ..អាណិតបងផងទៅ »Jungkookលត់ជង្គងចុះនិយាយប្រាប់រាងតូចខ្សោយៗហាក់ដូចជាខ្លួនឯងបានសាងកំហុសធំណាស់អញ្ចឹង។

« ... »Taehyungមិននិយាយប៉ុន្តែក៏បើកភួយលួចមើលមុខរបស់ជុងហ្គុកចង់ដឹងថាគេលត់ជង្គងដូចដែលនិយាយមែនឬអត់? ចំណែកជុងហ្គុកវិញកាលដែលឃើញរាងតូចលួចបើកភួយមើលបែបនេះនាយក៏សើចចេញមកតិចៗ។

« ណាអូនណា.! និយាយរកបងបន្តិចមក.! ប្តីប្រេះទ្រូងស្លាប់ឥឡូវហើយ »Jungkookធ្វើមុខកំសត់នៅពេលដែលឃើញនាយតូចទាញភួយចេញរួចក្រោកអង្គុយទាំងភ្នែកឡើងហើមក្រហម មិនបាច់ប្រាប់ក៏ដឹងថាយំខ្លាំង។

« អូនឈឺ.! »Taehyungពេបមាត់ហុចដៃដែលត្រូវរាងក្រាស់ទះឡើងក្រហមនោះអោយជុងហ្គុកមើល ទោះខឹងយ៉ាងណាក៏មិនដាច់ចិត្តដេកមើលប្តីលត់ជង្គងដាក់ដែរ។

« ឈឺខ្លាំងទេ.! មកពីអូនរពិសទើបគេវាយដឹងទេ? »Jungkookរហ័សក្រោកទៅទាញដៃស្រឡូនយកមកថើបដើម្បីលួងលោម នាយរាងធូរចិត្តបន្តិចនៅពេលដែលរាងតូចព្រមនិយាយរកវិញ។

« នេះទៀត.! ឈឺ »Taehyungលើកជើងអោយជុងហ្គុកមើលទើបដឹងថាជង្គងរបស់រាងតូចត្រូវបានរលាត់ស្បែកចេញឈាមមករឹមៗទាំងសងខាង។

« ដួលអម្បាញ់មិញនេះមែនទេ? ឈឺខ្លាំងទេបេប៊ី? បងសុំទោសដែលមិនអាចការពារអូនបាន...មានត្រូវត្រង់ណាទៀតទេ? »Jungkookលើកដៃលើកជើងរាងតូចមើលទាំងព្រួយបារម្ភ ខណៈពេលដែលរាងតូចគិតតែសម្លឹងមុខគេភ្លឺសៗចង់យំបន្តិចអីបន្តិច។

« បងនៅស្រឡាញ់អូនទេ? »Taehyungពេបមាត់សួរទៅជុងហ្គុកទាំងរលីងរលោង។

« ហេតុអ្វីក៏អូនសួរបែបហ្នឹង? »Jungkookជ្រួញជញ្ចើមសួររាងតូចវិញទាំងឆ្ងល់ រាល់ថ្ងៃនេះគេស្រឡាញ់សឹងតែលេបចូលក្នុងពោះបាត់ទៅហើយប៉ុន្តែរាងតូចបែរជាសួរគេដូចឆោតទៅវិញ។

« អូនខ្លាច.! ខ្លាចបងឈប់ស្រឡាញ់អូន »Taehyungពេបមាត់កាន់តែខ្លាំងនៅពេលដែលនិយាយដល់ចំណុចនេះ ចំណែកឯជុងហ្គុកបែរជាសើចទៅវិញ។

« ប្រពន្ធបងគួរអោយខ្នាញ់យ៉ាងហ្នឹងតើអោយបងដកចិត្តទៅណារួច? »Jungkookក្រសោមមុខតូចអោយសម្លឹងមុខគេមុននឹងប្រើម្រាមដៃមេវាសទឹកភ្នែកចេញពីថ្ពាល់ក្រហមៗនោះថ្នមៗ នាយនិយាយដោយស្នាមញញឹមនិងទំនុកចិត្ត។

« ហិៗ...អូនដឹងថាបងប្រាកដជាស្រឡាញ់អូន.!!! »Taehyungសើចខិកៗរួចក៏ស្ទុះទៅអោបជុងហ្គុក។

« បើអូនដឹងហេតុអ្វីក៏អូននៅមកសួរបងទៀត? ក្មេងកំហូច...តើបងគួរតែដាក់ទោសអូនដោយរបៀបណាទៅ? »Jungkookលើកដៃច្បិចថ្ពាល់រាងតូចតិចៗទាំងក្រឺតខ្នាញ់ នាយក្រឺតសឹងតែហក់ទៅខាំមុខរាងតូចអោយយំក្នុងពេលនេះបាត់ទៅហើយប៉ុន្តែមិនអាចព្រោះរាងតូចពិបាកលួងណាស់.!!! :(

« ដាក់ទោសអោយអូនញ៊ាំនំអោយអស់10កញ្ចប់ម្នាក់ឯង.!..ដាក់ទោសបែបហ្នឹងមក អូនចូលចិត្ត.! »Taehyungនិយាយតែមាត់ប៉ុន្តែភ្នែកកំពុងតែសម្លឹងទៅកញ្ចប់នំដែលជុងហ្គុកបានយកឡើងមកនោះ។

« ញ៊ាំៗ...ញ៊ាំមិនចេះឆ្អែតសោះហើយកូនជ្រូកមួយក្បាលនេះ »Jungkookចាប់ក្រញិចរាងតូចបន្តិចមុននឹងដើរទៅយកនំមកអោយគេតាមបំណង នាយក្រាស់ហែកកញ្ចប់នំហុចអោយរាងតូចមុននឹងដាក់ខ្លួនអង្គុយជិតរួចក៏លើកដៃក្រសោបអោបចង្កេះតិចជាប់រីឯភ្នែកក៏សម្លឹងមាត់តូចដែលកំពុងទំពារនំ។

« បងញ៊ាំទេ? »Taehyungងាកមកសួររាងក្រាស់បន្ទាប់ពីឃើញនាយគិតតែពីសម្លឹងមុខគេមិនឈប់។

« ទេ.! ខ្ចិលដណ្តើមនំកូនក្មេង.! »Jungkookក្រវីក្បាលទាំងញញឹមតិចៗ។

« ហារមក.! អូនបញ្ចុក »Taehyungយកនំមកដាក់ជិតមាត់នាយក្រាស់ ទើបជុងហ្គុកព្រមស្របតាមហារមាត់ចាំទទួលនំប៉ុន្តែរាងតូចបែរជាបង្វិលដៃញុកចូលមាត់របស់ខ្លួនឯងទៅវិញ។

« នំបង? អោយបងវិញភ្លាម »Jungkookសើចបន្តិចមុននឹងចាប់ដៃរបស់រាងតូចទាំងសងខាងជាប់ផ្គំចូលគ្នាបន្ទាប់មកនាយក៏ចាប់រាងកាយតូចផ្តួលអោយគេងលើពូកទន់ល្មើយរួចឡើងទ្រោបពីលើ។

« លែងអូន.! »Taehyungស្រែកទាំងនំពេញមាត់ថ្ពាល់ឡើងប៉ោងដោយសារតែផ្ទុកនំក្នុងនោះដូចជា Hamsterដែលផ្ទុះអាហារក្នុងមាត់របស់វា។

« សងនំបងសិន »Jungkookញញឹមកំហូចមុននឹងអោនទៅថើបមាត់តូចច្រមិចដើម្បីដណ្តើមនំចេញពីមាត់តូចមកវិញ នាយបន្តថើបបង្អូសមកដល់កញ្ចឹងកសខ្ចីរួចថើបមួយខ្សឺតបន្ទាប់ពីដណ្តើមនំរួច។

« ... »Taehyungញញឹមទាំងអៀននៅពេលដែលរាងក្រាស់ក្រោកចេញពីគេវិញព្រោះមិនចង់សង្កត់យូរខ្លាចប៉ះពាល់ដល់កូន ចំណែកថេយ៉ុងក៏គេងស្តិកលើគ្រែធ្វើដូចជុងហ្គុកទើបតែរំលោភរួច៙,៙។

« ងើបឡើងហើយទៅមូជទឹក...យប់ហើយបេប៊ី »Jungkookហុចដៃអោយរាងតូចចាប់ដើម្បីងាយស្រួលក្រោកប៉ុន្តែថេយ៉ុងមិនព្រម រករឿងអោយគេបីនាំទៅមូជទឹកអោយទាល់តែបាន។

Skip✨

ព្រឹកថ្ងៃថ្មីក៏បានមកដល់ ថេយ៉ុងក៏បានសុំអោយ Jungkookជូនមកលេងសាលាព្រោះនឹកមិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នាជាពិសេសមិត្តជិតស្និតរបស់គេទាំង2 អ្នកទាំងពីរដើរបណ្តើរគ្នាក្នុងឈុតសិស្សសាលាប៉ុន្តែមិនមែនមករៀនទេកុំច្រឡំ។

« យ៉ុនហ្គី.! »Taehyungគ្រាន់តែឃើញYoongiភ្លាមនាយក៏រហ័សលែងដៃជុងហ្គុករួចក៏រត់ទៅអោបយ៉ុនហ្គីយ៉ាងរំភើបចិត្តធ្វើដូចបែកគ្នា10ឆ្នាំហើយអញ្ចឹង។

« ថេយ៍ៗ.! នឹកឯងណាស់ »Yoongiអោបថេយ៉ុងវិញដោយក្តីនឹករលឹក នាយរវល់តែគិតគូររឿងរបស់ Jiminទើបភ្លេចទៅលេងអាក្បាលខូចអោយឆឹង។

« ហេមៗ.! »Jiminក្រហេមតិចៗរួចក៏លើកដៃអង្អែល.កតិចៗធ្វើដូចជាឈឺបំពុង.កចំណែកភ្នែកក៏ធ្វើជាសម្លឹងមើលមេឃមើលផ្កាយ។

« យ៉ាងមិច? ឈឺ.កមែនទេ? »Taehyungលែង Yoongiពីការអោបរួចក៏សួរជីមីនបែបឌឺដងទាំងដែលក្នុងចិត្តដឹងច្បាស់ណាស់ថាJiminកំពុងតែហួងហែងគូដណ្តឹង។

« មានប្តីហើយរត់មកអោបគូដណ្តឹងគេអោយតាពាស »Jiminរអ៊ូតិចៗទាំងអោបដៃសម្លក់ថេយ៍ ស្របពេលនោះយ៉ុនហ្គីក៏លើកដៃមកដាក់លើស្មាររបស់គេវិញ។

« មិត្តយើងមិនអោយយើងអោបឬនឹកទេឬ? យើងស្គាល់យ៉ុនតាំងពីក្មេង បើយើងចាប់យ៉ុនធ្វើប្តីបាត់គេក៏មិនបានក្លាយជាគូដណ្តឹងឯងដែរមីន.! »Taeh yungតបជាមួយជីមីនវិញង៉ែតៗទាំងមិនគិតដល់ជុងហ្គុកដែលឈរស្តាប់ពីខាងក្រោយនោះសោះ។

« និយាយគ្មានគិតអារម្មណ៍ប្តីវាសម្បីបន្តិច.! ចំមែនហើយ »Jiminពេបមាត់រអ៊ូនៅពេលដែលឃើញទឹកមុខរបស់ជុងហ្គុកដូចជាមិនសូវល្អ។

« ... »Taehyungឮដូចច្នេះនាយក៏រហ័សងាកទៅមើលមុខរបស់ជុងហ្គុកទើបដឹងថានាយកំពុងតែឈរនៅខាងក្រោយខ្នងគេទាំងមុខខ្មៅអែរដូចខ្មោច។

« មីនយើងគួរតែដកខ្លួនទេ? មុននឹងមានឈាមខ្ទៀតប្រឡាក់មុខ »Yoongiធ្វើជាសួរជីមីនបែបលេង សើច រីឯជីមីនកាលដែលឮបែបនេះនាយក៏សើច។

« មែនហើយយើងគួរតែដកខ្លួន.! »Jiminងក់ក្បាលត្រូវដៃត្រូវជើងគ្នាសម្បើមណាស់។

« ជុង...គឺមីនឌឺអូនមុន »Taehyungពេបមាត់រត់ទៅអោបចង្កេះជុងហ្គុកវិញហើយថែមទាំងចោតជីមីនថាឌឺគេមុនថែមទៀត។

« មិនអីទេ.! »Jungkookលើកដៃអង្អែលក្បាលរាងតូចតិចៗទាំងញញឹមស្ងួត មិនដឹងក្នុងចិត្តរបស់នាយគិតយ៉ាងណាខ្លះទេ។

« ណ្ហើយ.! កុំធ្វើមុខអញ្ចឹងអីជុង...តោះទៅញ៊ាំអីជុំគ្នាម្តងទៅខាងយូរហើយ »Jiminរហ័សប្តូរស្ថានការនៅពេលដែលឃើញទឹកមុខរបស់មិត្តចាប់ផ្តើមស្ងួត។

ពួកគេក៏បានមកអង្គុយញ៊ាំអីជុំគ្នាដោយមាន Bogumចូលរួមជាមួយដែរព្រោះជួបគ្នាដោយចៃ-ដន្យនៅរោងអាហារទើបហៅអោយបានគ្នាតែម្តង។

« មួយរយៈនេះឯងបាត់ទៅណា? ដឹងទេថាយើងនឹកឯងខ្លាំងប៉ុណ្ណារ? »Bogumចាប់ផ្តើមសួរនាំរាងតូចបន្ទាប់ពីចូលអង្គុយតុជុំគ្នាអស់ដោយមានថេយ៉ុងនៅចំណុចកណ្តាលរវាងBogumនិងJungkook ចំណែកម្ខាងទៀតគឺJiminនិងYoongi។

« យើងមិនបានបាត់ទៅណាទេ.! គឺយើងឈប់មករៀនទៀតហើយរងចាំតែថ្ងៃប្រលងមកដល់តែប៉ុណ្ណោះ.! »Taehyungសើចដាក់Bogumធម្មតាប៉ុន្តែចំពោះជុងហ្គុកវិញគ្មានអារម្មណ៍ល្អសម្បីបន្តិច។

« អរ.! នឹកណាស់សុំថើបមួយមកអញ្ចឹង.! »Bogum និយាយទាំងច្បិចថ្ពាល់ថេយ៉ុងតិចៗ គេមិនដឹងឡើយថាជុងហ្គុកនិងថេយ៉ុងត្រូវគ្នាវិញ ធម្មតាគេចូលចិត្តថើបថ្ពាល់ថេយ៉ុងតាំងពីក្មេងមកម្លេះ។

« ហឹម.! »Taehyungងាកមកមើលមុខជុងហ្គុកដែលគិតតែពីអោនមុខចុះនោះបន្តិចមុននឹងងក់ក្បាលព្រោះហារមាត់ប្រកែកជាមួយមិត្តជិតស្និតមិនចេញ។

« ខ្សឺត.! ក្រអូបដូចដើមតែម្តងហើយ.! »Bogum សើចបន្ទាប់ពីបានថើបថ្ពាល់ថេយ៉ុងបានសម្រេច រីឯជុងហ្គុកវិញខាំមាត់ក្តាប់ស្លាព្រាណែនដៃ នាយខឹងសឹងតែសម្លាប់Bogumចោលបាត់ទៅហើយ។

« ... »JiminកេះYoongiតិចៗអោយមើលទៅជុងហ្គុកដែលកំពុងតែក្តាប់ស្លាព្រារហូតដល់ឈាមដៃខ្លួនឯងនោះ ខណៈដែលថេយ៉ុងមិនចាប់អារម្មណ៍ជាមួយJungkookទាល់តែសោះហើយថែមទាំងប្រឡែងគ្នាជាមួយBogumសើចខខិកថែមទៀត។

ផាំង~

Jungkookលើកដៃទះតុមួយទំហឹងព្រោះទ្រាំមិនបានរួចក៏ងើបចេញទៅទាំងមិនមើលមុខអ្នកគ្រប់គ្នាសម្បីបន្តិច រីឯថេយ៉ុងកាលដែលឃើញបែបនេះនាយក៏ធ្វើមុខឡេឡឺរួចងាកទៅសម្លឹងមុខYoongi និងJiminប៉ុន្តែអ្នកទាំងពីរក៏រហ័សងាកមុខចេញធ្វើដូចមិនបានឃើញអ្វីសោះ។

« គេកើតអ្វីនឹង? »Taehyungសួរខ្លួនឯងតិចៗនៅពេលដែលឃើញស្លាព្រារបស់ជុងហ្គុកជាប់ឈាមរបស់នាយតិចៗហើយនៅមានស្រក់លើតុខ្លះៗថែមទៀត។( ឃើញបងមិនមាត់កុំគិតថាបងមិនចេះអន់ចិត្ត មិនចេះប្រច័ណ្ឌ🤧💔 )

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

5.7M 294K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
26.6K 2.6K 27
សេ្នហាដែលកើតឡើងដោយសារជម្លោះ ម្នាក់ៗសុទ្ធតែចង់ឈ្នះរៀងខ្លួន បងជាឆ្មា អូនជាកណ្តុរ ជួបពេលណា កើតសង្រ្គាមពេលនឹង។ តើ សេ្នហានេះនឹងទៅជាបែបណា បើម្នាក់ៗសុទ្ធតែខ...
33.4K 4K 29
វាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្នា។វាសនាគេត្រូវបានជាមួយក្មេងប្រុសដែលមានម...
204K 21.3K 92
ស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយន...