💜យានអវកាសស្នេហ៍✨( ចប់✔️)

By JuXiu_Writer

213K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... More

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2.6K 251 0
By JuXiu_Writer

Episode 30 : កូនប្រសារ.!

Sallyសម្លក់មុខTaehyungនិងឪពុករបស់នាងបន្តិចមុននឹងស្ទុះក្រោកឡើងដើរក្រលែងខ្លួនចេញទៅខាងក្រៅបាត់។

« ក៏អស់ភារៈកិច្ចខ្ញុំដូចគ្នា.! លាសិនហើយ »Taehyungលើកដៃច្រត់នឹងតុងើបឈរឡើង លាលោកនាយកនិងលោកJungចេញទៅដូចគ្នា។

« អេ..ក្មួយថេយ៍ »លោកJungបម្រុងនឹងហៅថេយ៉ុងអោយឈប់ប៉ុន្តែមិនទាន់ដូចបំណងព្រោះនាយតូចក្រោកចេញលឿនពេក។

Skip✨

លោកJungបានអូសកូនស្រីមកផ្ទះវិញទាំងកម្រោល មកដល់ក្នុងភូមិគ្រិះគាត់ក៏ទុកនាងអោយអង្គុយលើសាឡុងរួចជម្រិតសួរ។

« ហេតុអ្វីក៏ឯងទៅមានរឿងជាមួយនឹងគេ? »លោកJungកំហ៊កសួរនាងទាំងខឹងព្រោះគុំតាំងពីនៅសាលានោះមកម្លេះ។

« មានរឿងអ្វីទៀតហើយប៉ាកូនពីរអ្នកនេះ »អ្នកស្រី Jeonដែលត្រូវជាម្តាយបង្កើតរបស់ជុងហ្គុកចូលទៅសួរនាំឪពុកកូនពីរអ្នកដែលចេះតែមានរឿងឈ្លោះគ្នារាល់ថ្ងៃ។

« សួរកូននាងទៅថាវាទៅរករឿងអ្នកណា.! »លោកJungដកដង្ហើមធំរីឯភ្នែកក៏ចេះតែសម្លក់Sallyមិនឈប់។

« មកពីវាចង់ដណ្តើមបងជុងពីកូន »Sallyស្រែកដាក់ឪពុកវិញទាំងទឹកមុខរកយំ ចំណែកលោកJungកាលដែលឮបែបនេះគាត់ក៏បើកភ្នែកធំៗឡើងមក។

« គេស្រឡាញ់អាជុងមែនទេ? »លោកJungចាប់អន្រួនស្មាកូនស្រីសួរទាំងស្លន់ស្លោ ចំណែកអ្នកស្រីJeonកាលដែលឮឈ្មោះរបស់កូនដើមគាត់ភ្លាម គាត់ក៏កាន់តែឆ្ងល់លើសដើម។

« មែនហើយប៉ា.! វាចង់ដណ្តើមបងជុងចេញពីកូន »Sallyញញឹមព្រោះគិតថាឪពុកនឹងជួយនាង ប៉ុន្តែគាត់បែរជារុញក្បាលនាងផ្ទុបនឹងសាឡុងទៅវិញ។

« នាងកូនល្ងង់.! បើគេស្រឡាញ់គ្នាពិតមែនពិតជាល្អខ្លាំងណាស់...ឯងមិនមែនជាកូនរបស់យើងទេជុងហ្គុកទើបជាកូនប្រុសរបស់យើង.! »លោកJungសើចទាំងសប្បាយចិត្តដូចជាមនុស្សសតិមិនគ្រប់ទាំងដែលតាំងពីដើមមកគាត់មិនដែលទទួលស្គាល់ជុងហ្គុកជាកូនដើមរបស់គាត់ម្តងណាផងនោះ។

« បងចង់ធ្វើស្អីកូនប្រុសអូន? »អ្នកស្រីJeonសួរទាំងបារម្ភពីកូនប្រុស តាមពិតទៅរឿងMessagesរបស់គាត់ដែលបានផ្ញើរទៅជុងហ្គុកនោះមិនមែនជាគាត់អ្នកធ្វើនោះទេ វាជាស្នាដៃរបស់Sally។

« នាងកុំចេះ.! ចាំតែដេកស៊ីទៅ »លោកJungថាហើយក៏ដើរឡើងទៅបន្ទប់បាត់។

« អត្មានិយម.! »អ្នកស្រីJeonស្តាប់ដៃនិយាយតិចៗម្នាក់ឯងមិនអោយអ្នកណាឮក្រៅពីគាត់ខ្លួនឯង។

ពេលវេលាក៏បានកន្លងហួសទៅមេឃក៏ចាប់ផ្តើមរសៀល ជុងហ្គុកបានដើរជូនថេយ៉ុងត្រឡប់ទៅភូមិគ្រិះរបស់គេវិញព្រោះពួកគេរវល់ដើរលេងជាមួយគ្នាទើបបណ្តាលអោយហួសម៉ោងដែលលោកKimបានកំណត់អោយថេយ៉ុង។

« ហឹម.! »Taehyungកាន់ដៃជុងហ្គុកដើរតាមដងផ្លូវទាំងដងដង្ហើមធំហាក់ដូចជាកំពុងតែតានតឹងក្នុងចិត្តណាស់អញ្ចឹង។

« មានអ្វីក្នុងចិត្តមែនទេ? »Jungkookងាកមុខមកសួរនាយតូចខណៈពេលដែលជំហ៊ានបោះទៅខាងមុខជារឿយៗដំណាលគ្នា។

« ទៅវិញប៉ារបស់អូនច្បាស់ជាវាយអូនទៀតហើយ.! »Taehyungបួញមាត់ទាំងទឹកមុខស្អុយ ថ្ងៃនេះគេច្បាស់ជាឈឺខ្លួនទៀតហើយព្រោះមិនចូលផ្ទះដល់ទៅមួយយប់បែបនេះ។

« អូននៅទីនោះលំបាកខ្លាំងទេ? »Jungkookក្តោបដៃនាយតូចជាប់រួចក៏សួរដោយសំឡេងស្រទន់ស្តាប់ទៅវាអាចធ្វើអោយអារម្មណ៍រាងតូចធូរបានខ្លះ។

« មិនសូវលំបាកទេព្រោះមានម៉ាក់ជាកម្លាំងចិត្ត »Taehyungប្រាប់ជុងហ្គុកទាំងញញឹមតិចៗនៅពេលដែលនឹកឃើញដល់ម្តាយដ៏គួរអោយស្រឡាញ់របស់ខ្លួនម្តងៗ តាមពិតបើសិនជាគេគ្មានអ្នកស្រីKimនៅចាំមើលថែរអោយកម្លាំងចិត្តទេ គេច្បាស់ជាត្រូវឆ្កួតដោយសារតែលោកKimតាំងពីយូរមកហើយ។

« បើលំបាកខ្លាំងរើមកនៅជាមួយបងឮទេ? ពួកយើងនឹងទៅនៅផ្ទះជាប់ទន្លេជាមួយគ្នា »Jungkook ញញឹមលើកដៃអង្អែលក្បាលរាងតូចតិចៗនៅពេលដែលឃើញគេញញឹមចេញពីចិត្តបែបនេះ។

« ហៅកូនគេទៅនៅជាមួយនឹង...មានលុយចិញ្ចឹមកូនគេរស់ឬអត់? »Taehyungនិយាយទាំងសើចនៅពេលដែលឃើញជុងហ្គុកធ្វើមុខដូចជាភាំងនឹងសម្តីរបស់គេ។

« ក្មេងអូនញ៊ាំមិនរើសផង.! ញ៊ាំបងក៏រស់ដែរ »Jungkookញញឹមក្បួចដាក់នៅពេលដែលញោះអោយរាងតូចអៀនបានសម្រេច។

« ប្រសព្វនិយាយមែន.! ហ៊ឺយ...ចុកជើងណាស់ »Taehyungឈប់ដំណើររួចក៏ធ្វើជារលាស់ដៃរលាស់ជើងគោលបំណងចង់អោយជុងហ្គុកអៀវ។

« ឡើងលើខ្នងបងមកកាជ្រូក.! »Jungkookបន្ទន់ជង្គងចុះបន្តិចដើម្បីអោយរាងតូចងាយស្រួលឡើងលើខ្នងរបស់នាយ នាយដឹងចិត្តរាងតូចច្បាស់ណាស់ថាចង់អោយគេអៀវទើបខ្ចិលសួរនាំច្រើន។

« អ្នកណាកាជ្រូក.? ហឹម...ប្រុសស្វិត »Taehyung សើចខិកៗចាប់ទាញជើងសក់ជុងហ្គុកលេងតិចៗរហូតដល់អ្នកម្ខាងស្រកៀរក្បាលទ្រាំលែងបាន។

« បេប៊ីនៅអោយស្ងៀម.! ប្រយ័ត្នបងទម្លាក់បាក់ឆ្អឹងទៅ »Jungkookនិយាយគម្រាមទើបនាយតូចព្រមនៅស្ងៀមរួចក៏ប្តូរមកតោងកនាយក្រាស់វិញយ៉ាងស្អិតរកតែអ្នកអៀវនោះដកដង្ហើមមិនបាន។

ពួកគេដើរមួយសន្ទុះធំទើបមកដល់ខាងមុខភូមិគ្រិះKimវិញ Taehyungចុះពីលើខ្នងរបស់ជុងហ្គុកទាំងមីងមាំងព្រោះមិញនេះគេបានគេងលក់លើខ្នងរបស់ជុងហ្គុកបានមួយភាំងបាត់ទៅហើយ។

« ថែរខ្លួនផងឮទេ? ហើយកុំភ្លេចប្រញាប់ចូលគេងផងប្រយ័ត្នឈឺ »Jungkookនិយាយបណ្តើរអង្អែលមុខរាងតូចបណ្តើរហាក់ដូចជាមិនដាច់អាល័យជាមួយនឹងគ្នាសោះ ចិត្តចេះតែមិនចង់ឃ្លាត។

« បាយៗ.! »Taehyungងក់ក្បាលទាំងបើកភ្នែកមិនចង់រួច រួចក៏លើកដៃលាគ្នាបន្តិចមុននឹងដើរទីងតាំងៗចូលទៅក្នុងភូមិគ្រិះបាត់។

« ក្មេងខ្ចិល »Jungkookឈរមើលដំណើររាងតូចទាំងអស់សំណើចរួចនាយក៏ចាំមើលរហូតដល់រាងតូចចូលទៅក្នុងផុតកន្ទុយភ្នែកទើបនាយព្រមចាកចេញ។

មកដល់ខាងក្នុងភូមិគ្រិះថេយ៉ុងលើកដៃឆ្លីភ្នែកទាំងមីងមាំបម្រុងនឹងឡើងទៅខាងលើបន្ទប់ប៉ុន្តែក៏ត្រូវបញ្ជប់ដំណើរក្រោយឮសម្លេងឪពុកហៅ។

« យប់មិញបាត់ទៅណា? »លោកKimសួរកូនប្រុសទាំងទឹកមុខមាំ និយាយអោយចំគាត់ហួងហែងកូនប្រុសរបស់គាត់ជាងស្រីក្រមុំទៅទៀតសម្បីតែមកដល់ផ្ទះយប់ជ្រៅក៏គាត់មិនចង់ផងទម្រាំបាត់ទៅមួយយប់បែបនេះទៀត។

« ខ្ញុំទៅមើលBogumហើយគេក៏ឃាត់ខ្ញុំអោយនៅកំដរ »Taehyungនិយាយកុហកទាំងមុខស្មើររួចក៏សម្លឹងភ្នែកគាត់ចំៗដើម្បីអោយគាត់ជឿរទុកចិត្ត។

« ប៉ុន្តែBogumប្រាប់ថាឯងមិនបានទៅរកគេទេ.! ប្រាប់អោយត្រង់មកថាឯងទៅណា? »លោកKim កំហ៊កសួរម្តងទៀតប៉ុន្តែថេយ៉ុងនៅតែប្រកាន់ចម្លើយដដែល។

« ប្រាប់ហើយថាខ្ញុំនៅកំដរBogum.! បើប៉ាមិនជឿរក៏ហីទៅ...រាត្រីសួស្តីអ្នកម៉ាក់ »Taehyung ដកដង្ហើមធំហើយក៏រាត្រីសួស្តីម្តាយរំលងលោកKimថែមទៀត។

« យើងមានរឿងនិយាយជាមួយឯង »លោកKim និយាយទាំងមុខស្មើររួចក៏ចាប់កាន់ដើមដៃរបស់រាងតូចជាប់មិនអោយទៅណារួច។

« លោកប៉ាមានការអ្វីជាមួយខ្ញុំ? »

« យប់មិញឯងទៅនៅជាមួយអាសម្រាមនោះមែនទេ? »លោកKimសួរត្រូវចំណុចទើបធ្វើអោយរាងតូចស្ងៀម។

« មែន.! ខ្ញុំនៅជាមួយគេ »Taehyungប្រមូលភាពក្លាហានទាំងអស់ឆ្លើយទៅឪពុកវិញទាំងមិនញញើត ចំណែកអ្នកស្រីKimបានត្រឹមឈរមើលទាំងរ៉េ.រក្នុងចិត្តតែប៉ុណ្ណោះ។

« ស្រឡាញ់វាខ្លាំងឬអត់? »លោកKimសួរភ្លាមធ្វើអោយថេយ៉ុងលើកជញ្ចើមទាំងឆ្ងល់ ហេតុអ្វីសុខៗគាត់សួរបែបនេះទៅវិញ។

« ខ្លាំង.! »

« ហើយឯងក៏អោយខ្លួនប្រាណរបស់ឯងទៅវា? »

« ..... »

« យើងប្រាប់ថាអោយឆ្លើយ »លោកKimកំហ៊កសួរម្តងទៀតទើបថេយ៉ុងព្រមងក់ក្បាលទាំងភិតភ័យ។

« មែន! »Taehyungខាំមាត់អោនមុខចុះព្រោះខ្លាចទឹកមុខរបស់គាត់ពេក។

« ស្អែកនាំវាមកជួបយើងនៅទីនេះ.! វាត្រូវទទួលខុសត្រូវលើកូនរបស់យើង ហ៊ានណាស់.! ថ្លើមពាសមេឃហ៊ានលូកលាន់កូនប្រុសរបស់ត្រកូលKim.! វាត្រូវតែទទួលខុសត្រូវលើកូនយើង »លោកKimនិយាយទាំងមុខស្មើរដដែលមាត់របស់គាត់អាក្រក់ប៉ុន្តែមិនប្រាកដថាបំណងរបស់គាត់អាក្រក់នោះទេ។ ចំណែកអ្នកស្រីគីមបានត្រឹមសើចទាំងសប្បាយចិត្តព្រោះបញ្ចុះបញ្ចូលប្តីបានសម្រេច។

« ស្អែកហៅកូនប្រសារមកជួបយើងឮទេ? »លោកKimនិយាយបន្ថែមនៅពេលដែលឃើញនាយតូចឈរថ្មឹងស្រក់ទឹកភ្នែកមកដោយក្តីរំភើបចិត្ត។

« លោកប៉ា...ហិកៗ »Taehyungស្ទុះទៅអោបឪពុកទាំងរំភើបចិត្តគេស្ទើរតែគាំងបេះដូងទៅហើយព្រោះអរពេក ទឹកភ្នែកហូរមកប្រាវៗរហូតជោកអាវរបស់អ្នកជាឪពុក។

« យ៉ាងមិច? ប៉ុណ្ណឹងហើយមិនសប្បាយចិត្តទៀត? »

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

50.7K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
71.1K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
205K 21.3K 92
ស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយន...
106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...