💜យានអវកាសស្នេហ៍✨( ចប់✔️)

By JuXiu_Writer

212K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... More

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2.8K 248 0
By JuXiu_Writer

Episode 27 : ជ្រុលមាត់.!

Jungkookចាប់ក្រសោបកាយតូចយកទៅអោបម្តងទៀតព្រោះមិញនេះមិនទាន់បានអោបអស់ចិត្តនៅឡើយទេប៉ុន្តែរាងតូចស្រាប់តែស្រែកធ្វើអោយគេភ្ញាក់តាម។

« បេះដូងលោតញាប់ម្លេះ? អូនភ័យឬ? »Jungkook សួរបន្ទាប់ពីរាងកាយរបស់ពួកគេផ្អឹបជាប់គ្នាអាចអោយគេស្តាប់ឮសម្លេងបេះដូងរបស់រាងតូចបាន។

« អូនមិនអីទេ.! »Taehyungពេបមាត់ដាក់ចង្ការលើស្មាររបស់ជុងហ្គុក រីឯដៃតូចក៏ស្រវ៉ាទៅអោបករបស់ជុងហ្គុកវិញ។

« សឺត.! ក្រអូបខ្លាំងណាស់ »Jungkookថើបថ្ពាល់នាយតូចមួយខ្សឺតមុននឹងប្រលែងគេចេញវិញ អ្នកទាំងពីរញញឹមដាក់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមព្រោះខានបានបែបនេះយូរមកហើយ។

« ហឹម.! អូនគិតចង់ចេញក្រៅបន្តិចសិន..បងចាំអូននៅទីនេះហើយណា.! អូនទៅតែមួយភ្លែតប៉ុណ្ណោះ »Taehyungញញឹមតិចៗដាក់ជុងហ្គុក ខណៈពេលនោះនាយក្រាស់ក៏ចាប់ដៃគេជាប់មិនព្រមលែង។

« អូនគិតចង់ទៅចោលបងមែនទេ? បងនៅជាមួយអូនមិនទាន់អស់ចិត្តនៅឡើយទេបេប៊ី »Jungkook កាន់ស្មារថេយ៉ុងរួចក៏និយាយទាំងមុខស្អុយហាក់ដូចជាខ្លាចបាត់បង់នាយតូចខ្លាំងណាស់អញ្ចឹង។

« អូនមិនទៅណាចោលបងទេ.! អូនទៅក្រៅតែបន្តិចនឹង.! មកវិញអូននឹងបកស្រាយមូលហេតុរបស់អូនម្តងokey? »Taehyungលើកដៃក្រសោបមុខនាយក្រាស់រួចក៏និយាយរៀបរាប់កាយវិការដៃផងជើងផងដូចជាកូនក្មេងរួចចុងក្រោយក៏មិនភ្លេចថើបមាត់មួយខ្សឺតផងដែរ។( ថើបនឹងអត់ភ្លេចសោះ🥴 )

« កុំយូរពេកឮទេ? បងចាំ »Jungkookអង្អែលក្បាលនាយតូចបន្តិចរួចក៏យល់ព្រម បន្ទាប់ពីថេយ៉ុងដើរចេញទៅបាត់នាយក៏ចាប់ផ្តើមរៀបចំផ្ទះដែលមានសភាពកក្រិចសុទ្ធតែធូលីនោះឡើងវិញ។

ងាកមកមើលថេយ៉ុងវិញនាយបានចេញមកខាងក្រោយផ្ទះដើម្បីនិយាយជាមួយនឹងថេយ៉ុងពិតប្រាកដ ទោះជានាយព្យាយាមស្រែកហៅយ៉ាងណាក៏ថេយ៉ុងមិនព្រមចេញមកដែរ។

« គីម ថេយ៉ុងឆាប់ចេញមកភ្លាម.! យើងមានរឿងច្រើនណាស់ដែលត្រូវជម្រះបញ្ជីជាមួយឯង »សាងហ៊ុនស្រែកហៅថេយ៉ុងទាំងខឹងចិត្តនៅពេលដែលមិនឃើញថេយ៉ុងចេញមក។( សុំហៅឈ្មោះពិតថេយ៉ុងក្លែងក្លាយម៉ងទៅកុំអោយអ្នកអានវល់>< )

« យ៉ាងមិច? ជម្រះបញ្ជីស្អី? ខ្ញុំជំពាក់លុយឯងតាំងពីពេលណា »Taehyungបង្ហាញខ្លួនក្រោយខ្នងរបស់សាងហ៊ុនដោយមានផ្លែប៉ោមមួយកាន់ញ៊ាំនៅនឹងដៃ ធ្វើអោយសាងហ៊ុនក្តៅឆេវតែម្តងគ្រាន់តែឃើញមុខភ្លាមនាយក៏ស្ទុះទៅវៃថេយ៉ុងភ្លែតប៉ុន្តែប៉ះមិនបានព្រោះថេយ៉ុងជាវិញ្ញាណ។

« យើងនឹងសម្លាប់ឯងអោយងាប់2តង់តែម្តង »

« អេ? កើតឆ្កួតស្អីឯង? សុខៗមកចង់ប្រើអំពើហិង្សាដាក់គ្នាបែបនេះចាញ់កូនមែនទេ »Taehyung យកផ្លែប៉ោមខាំធ្វើមុខឌឺដាក់សាងហ៊ុនថែមទៀតព្រោះតែអាងគេវាយខ្លួនមិនបាន។

« ហ៊ើយ~...ហិកៗ...ហេតុអ្វីឯងកុហកយើង »សាងហ៊ុនខឹងពេកធ្វើអ្វីមិនបាននាយក៏យំចេញមកតែម្តង ចំណែកថេយ៉ុងធ្វើភ្នែកម៉ក់ៗដាក់សាងហ៊ុនរួចក៏និយាយ៖

« យំស្អី? ខ្ញុំមានបានវាយឯងឯណា? »Taehyung បោះប៉ោមចោលរួចក៏ដាក់ខ្លួនអង្គុយចុះជិតសាងហ៊ុនដែលកំពុងតែអង្គុយយំនោះ។

« ...ហិកៗ អាចង្រៃ »សាងហ៊ុនមិនមាត់តែក៏យំធ្វើអោយថេយ៉ុងចាប់ផ្តើមធុញម្តងទៀត។

« ក្រែងថាចង់និយាយជាមួយខ្ញុំមែនទេ? ខ្ញុំមកហើយបែរជាយំទៅវិញ...ហ៊ើស~ ទៅដេកអោបប្តីវិញល្អជាង »Taehyungក្រោកឈរឡើងលើកដៃកេះក្រចកធ្វើចរឹកឡើងខ្មើតដាក់សាងហ៊ុនដែលមានអាយុបងគេរហូតដល់ទៅ6ឆ្នាំនោះ។

« អោបប្តី? »សាងហ៊ុនងើបមុខឡើងសួរទៅកាន់ថេយ៉ុងទាំងចម្ងល់ ឃើញមកតែម្នាក់ឯងស្មានតែនៅម្នាក់ឯងទេតើ។

« ប្តីយើងជុងហ្គុកនឹងហើយ.! បានហើយយើងឈប់លេងសើចហើយចូលសាច់ការក៏បាន »Taehyung អោបដៃក្រោមទ្រូងរួចក៏ដើរក្រវ៉ែលសាងហ៊ុនមួយជុំ គេដើរមើលមួយតួខ្លួនមុននឹងបន្ត៖

« ខ្ញុំសុំទោសបើសិនជាយើងកុហកឯង.! ប៉ុន្តែខ្ញុំនឹងជុងហ្គុកអស់សិទ្ធទៅលើរាងកាយនេះតទៅទៀតហើយ ទោះជាគ្មានពួកឯងទាំងពីរក៏ខ្ញុំនៅតែចាកចេញដដែល.! ខ្ញុំគ្រាន់តែចង់អោយឯងរៀនរស់នៅលើរាងកាយនេះដោយខ្លួនឯង ចង់អោយឯងស្វែងយល់ពីខ្ញុំអោយច្បាស់ព្រោះឯងនឹងគ្រប់គ្រងរាងកាយនេះរហូតហើយ.! ខ្ញុំចង់អោយឯងដឹងថាកាលពីខ្ញុំរស់នៅក្នុងរាងកាយមួយនេះជីវិតខ្ញុំវាលំបាកប៉ុណ្ណារ »Taehyungនិយាយទាំងរលីងរលោងចង់យំនៅពេលដែលនឹកឃើញរឿងរ៉ាវអតីតកាលម្តងៗ។

« ហើយឯងក៏ទម្លាក់ទុក្ខកង្វល់របស់ឯងទាំងអស់មកអោយយើង? »សាងហ៊ុនសួរបកវិញទាំងទឹកភ្នែកមិនចាញ់គ្នាប៉ុន្មានឡើយ ដឹងទេថាគេស្ងិតក្នុងរាងកាយមួយនេះស្ទើរតែធ្វើអោយគេឆ្កួតម្តងៗបាត់ទៅហើយ។

« ខ្ញុំមិនមែនជាអ្នកកំណត់ឡើយ.! ខ្ញុំដឹងត្រឹមថាខ្ញុំត្រូវចាកចេញនឹងមានអ្នកចូលមកជំនួសតែប៉ុណ្ណោះ បាតុភូតចម្លែកកើតឡើងលើពួកយើងទាំងបួនអ្នកមិនមែនខ្ញុំចង់នោះទេ »Taehyung

« ហឹម.! ឯងពូកែកុហកខ្លាំងណាស់ កុហកដល់ថ្នាក់យើងជឿរឡើងស្លុង »សាងហ៊ុនដឹងថាថេយ៉ុងក៏ជាជនរងគ្រោះដូចជាគេដែរទើបនាយនិយាយបង្វែរប្រធានបទ។

« ហិៗ...អរគុណ »Taehyungសើចខិកៗ សាងហ៊ុនក៏សើចតាម។

« អាកូនក្មេង »សាងហ៊ុនលើកដៃអោបក្បាលជង្គងនិយាយជាមួយថេយ៉ុង បើគេមើលមកឃើញគេច្បាស់ជាគិតថានាយឆ្កួតមិនខានដែលត្រូវមកអង្គុយនិយាយម្នាក់ឯងបែបហ្នឹង។

« ចុងក្រោយយើងចង់ប្រាប់ឯងថាឯងមិនទាន់អស់ទុក្ខនៅឡើយទេ ចូលឯងដោះស្រាយវាដោយសន្តិវិធី ត្រូវទុកចិត្តគ្នាផងឮទេ?! ហើយយើងក៏មិនបានកុហកឯងទៀតដែរ យើងមានតែប៉ុណ្ណឹងទេ..លាហើយ »Taehyungថាហើយក៏រលាយបាត់ទៅ ចំណែកឯសាងហ៊ុនវិញអង្គុយគិតសំដីរបស់ថេយ៉ុងបន្តិចរួចក៏ងើបទៅរកជុងហ្គុកវិញ។

Skip✨

Taehyungដើរចូលទៅខាងក្នុងទាំងអារម្មណ៍មិននៅក្នុងខ្លួនព្រោះនៅគិតអំពីពាក្យសម្តីរបស់ថេយ៉ុងពិតប្រាកដមុននេះនៅឡើយ។

« អូនមកវិញហើយ? ញ៊ាំទឹកបន្តិចទៅ »Jungkook ដើរចេញមកពីផ្ទះបាយរួចក៏យកទឹកមួយកែវមកជាមួយផងដែរ នាយរត់ទាំងត្រហេបត្រហប់មកស្វាគមណ៍នាយតូចដែលកំពុងតែដើរចូលមកទាំងទឹកមុខស្អុយប៉ែ។

« ហឹម.! »Taehyungដកដង្ហើមធំដាក់គូថអង្គុយលើសាឡុងមួយទំហឹង ធ្វើអោយជុងហ្គុកកើតចិត្តឆ្ងល់រួចក៏ប្រញាប់ចូលទៅសួរនាំ។

« កើតអ្វីឬ? ខឹងអ្នកណាមកនឹង? »Jungkookលើកដៃក្រសោបមុខនាយតូចអោយបួញមាត់ឡើងរួចក៏ជម្រិតសួរនាយតូចអោយឆ្លើយដោយក្តីបារម្ភ។

« អូនមិនអីទេ.! »Taehyungលើកដៃជ្រោងសក់ទាំងបារម្ភក្នុងចិត្ត ពាក្យចុងក្រោយរបស់ថេយ៉ុងចាប់ផ្តើមធ្វើអោយគេភ័យម្តងទៀត គេមិនដឹងឡើយថាលើកនេះថេយ៉ុងនិយាយការពិតឬកុហក។

« អូនមានរឿងអ្វីក្នុងចិត្តមែនទេ? ប្រាប់បងមកបេប៊ី »Jungkookនៅតែមិនព្រមឈប់សួរ គេនៅតែព្យាយាមរញេរញៃជាមួយនឹងនាយតូចដើម្បីអោយនាយឆ្លើយនឹងសំណួររបស់ខ្លួនដដែល។

« ថាអត់គឺអត់ហើយ...បងកុំស៊ាំញ៊ាំពេក.! »Taehyungដកដង្ហើមធំស្រែកស្តីអោយនាយក្រាស់តែម្តង ព្រោះនាយកំពុងតែក្រពុលមុខស្រាប់ណាមួយជំងឺរបស់គេក៏មិនទាន់ជារដែរទើបធ្វើអោយគេឆេវឆាវម្តងៗបែបនេះ។

« ហឹម... »Jungkookដកដៃចេញពីរាងតូចវិញរួចក៏អង្គុយស្ងៀមថ្មឹងដូចជាគល់ឈើជិតនាយតូច។

« ហ៊ើយ~ ជុង »Taehyungដកដង្ហើមវែងៗបន្ធូរអារម្មណ៍បន្តិចមុននឹងងាកមុខមករកជុងហ្គុកវិញបែបដឹងកំហុសដែលជ្រុលមាត់ស្រែកដាក់ជុងហ្គុក។

« .... »Jungkookមិនមាត់ប៉ុន្តែក៏គេចចេញពីការប៉ះរបស់រាងតូច ដៃរ៉េចុះរ៉េឡើងមិនអោយនាយតូចប៉ះបាន មិនបាច់ប្រាប់ក៏ដឹងថាអន់ចិត្តនឹងនាយតូចដែលបានស្រែកថាអោយនាយ។

TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

47.1K 8.5K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
97.4K 6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
1.3M 98.4K 147
ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស x គីម ថេយ៉ុង ចាងវីន ខាសឌី...
35.3K 2.5K 30
"មិនមែនជាកម្មក៏មិនមែនជានិស្ស័យតែបងស្មាក់ចិត្តពរពោះជំនួសអូន" #និពន្ធដោយ:Sovan Metrey