💜យានអវកាសស្នេហ៍✨( ចប់✔️)

Oleh JuXiu_Writer

213K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... Lebih Banyak

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2.7K 294 0
Oleh JuXiu_Writer

Episode 11 : សុំទោស.!

Yoongiគ្រាន់តែឮសម្តីរបស់ជុងហ្គុកភ្លាមធ្វើអោយនាយភ្ញាក់ព្រឺតតែម្តង មើលយ៉ាងមិចឃើញពីរ? បើគេចូលមកតែម្នាក់ឯងនឹង?

« យើងមកតែម្នាក់ឯងទេ.! ឈប់ឆ្កួតទៅ »Yoongi ប្រកែកជាមួយជុងហ្គុកដែលកំពុងតែសម្លឹងមើលមកគេដូចគ្នាទាំងទឹកមុខស្មើរៗយ៉ាងមិចមិនដឹង។

Jungkookមិនមាត់រួចក៏ងាកមើលទៅទ្វាម្តងទៀតខ្លាចក្រែងស្រវាំងភ្នែក គ្រាន់តែក្រសែរភ្នែកមកដល់ទ្វាភ្លាមភ្នែករបស់នាយក៏ប្រទាក់គ្នាជាមួយនឹងភ្នែករបស់ថេយ៉ុងដែលកំពុងតែឈរលួចមើលនាយពីខាងក្រៅទ្វាកញ្ចក់ថ្លានោះ។

« ព្រះអើយគេឃើញយើងទេដឹង? »Taehyung យកដៃខ្ទប់មាត់ស្ទុះចេញពីកញ្ចក់ទ្វាយ៉ាងលឿនគេចចេញពីក្រសែរភ្នែករបស់រាងក្រាស់ដែលកំពុងមើលមកគេ នាយឆ្លេឆ្លារកថាមិនត្រូវចង់រត់បន្តិចចង់នៅបន្តិចព្រោះមិនទាន់ប្រាកដចិត្តនៅឡើយទេថាជុងហ្គុកឃើញគេឬក៏អត់។

« នោះ.! នៅខាងក្រៅនោះអោយគេចូលមក »Jungkookនិយាយសោះកក្រោះដាក់យ៉ុនហ្គី ខណៈភ្នែករបស់នាយចាប់ផ្តើមក្រហមកល់ទឹកភ្នែករកយំភ្លាមៗបន្ទាប់ពីប្រាកដចិត្តច្បាស់ថាថេយ៉ុងនៅខាងក្រៅ មកហើយមិនចូលមើលបែបនេះដដែលមកមើលធ្វើអី? ឬក៏មកចង់មើលថាគេស្លាប់ឬនៅ? មកហើយមិនចូលវាឈឺចិត្តជាងពេលមិនមកទៀត។

« អឺរ.! »Yoongiធ្វើមុខឡេឡឺរារែកចិត្តមិនចង់ទៅ ទើបជីមីនងើបទៅតែម្តងកុំអោយស៊ាំញ៉ាំច្រើន។

ក្រាក~

ជីមីនបើកទ្វាបន្ទប់ពេទ្យចេញមកទើបឃើញច្បាស់ថាមកពីរអ្នកដូចជាជុងហ្គុកនិយាយពិតមែន បើមិនចូលចាំបាច់អោយមិត្តគេឃើញធ្វើអ្វីប្រុងបញ្ឈឺចិត្តមិត្តរបស់គេរហូតដល់គាំងចិត្តស្លាប់ឬយ៉ាងមិច?

« ហឹស.! មកដែរឬ? »Jiminដើរមកចាប់ដៃថេយ៉ុងជាប់បន្ទាប់ពីឃើញនាយតូចប្រុងនឹងរត់ក្រោយឃើញគេចេញមក។

« យើងជូនយ៉ុនហ្គីមកទេ.! មិនមានចេតនាចង់មកជ្រលក់ជាមួយពួកឯងឡើយ »Taehyungនិយាយទាំងមុខស្មើររួចក្រវាស់ដៃជីមីនចេញពីកដៃតូចៗរបស់ខ្លួន ថេយ៉ុងលេងទឹកមុខធម្មតាហាក់ដូចជាគ្មានអារម្មណ៍អ្វីបន្តិចបន្ទាប់ពីជីមីនឃើញវត្តមានរបស់គេប៉ុន្តែក្នុងចិត្តវិញបេះដូងលោតសឹងតែ1នាទី100ដង ទៅហើយព្រោះភ័យពេក។

« ឯងក៏ដឹងថាជុងហ្គុកឥឡូវនេះយ៉ាងមិច.! បើគេឃើញឯងទៅហើយយ៉ាងហោចណាស់ក៏ចូលទៅអោយគេឃើញមុខបន្តិចទៅ »Jiminប្តូរពីសម្តីឌឺដងមកជាអង្វរកវិញព្រោះគេក៏ដឹងស្រាប់ថាថេយ៉ុងជាមនុស្សរឹងទទឹងប៉ុណ្ណារ។

« ... »Taehyungមិននិយាយប៉ុន្តែភ្នែកក៏សម្លឹងទៅជីមីនដូចជាសញ្ចឹងគិតអំពីសម្តីរបស់ជីមីន នាយតូចដកដង្ហើមធំមួយខ្សាកមុននឹងងក់ក្បាលយល់ព្រមចូលទៅមើលជុងហ្គុកជាមួយនឹងជីមីន។

Taehyungដើរខាំមាត់ខ្លួនឯងចូលទៅខាងក្នុងដោយជំហ៊ានមួយៗខ្សឺកៗ អារម្មណ៍របស់នាយកំពុងតែច្របូកច្របល់យ៉ាងខ្លាំងនៅពេលដែលឃើញរាងក្រាស់សម្លឹងមើលមកគេដោយទឹកភ្នែកពាសពេញរង្វង់ភ្នែក ចំណែកជុងហ្គុកវិញនាយមើលថេយ៉ុងបន្តិចរួចក៏លើកដៃជូតទឹកភ្នែកឆ្វាច់មុននឹងងាកមុខចេញទៅមើលទិសផ្សេងពីគ្រប់គ្នាក្នុងបន្ទប់។

« យ៉ាងមិចហើយ? »Taehyungសួរកំបុតៗដូចជាមានអ្នកបង្ខំអោយសួរយ៉ាងអញ្ចឹង។

« ខ្ញុំមិនអីទេ »Jungkookនិយាយទាំងបែរខ្នងដាក់អ្នកគ្រប់គ្នារួចក៏ចាប់ទាញខ្នោយត្រេតខ្លួនគេងដណ្តប់ភួយជិតឆឹងងក់ងរដូចជាកូនក្មេង រីឯជីមីនក្រោយឃើញបែបនេះនាយបែរជាចង់សើចទៅវិញព្រោះយ៉ុនហូម្នាក់នេះចូលចិត្តអ្វីផ្លែកពេក។

« ... »Yoongiឈរស្ងៀមសម្លឹងមើលជុងហ្គុកនឹងមុខរបស់ថេយ៉ុងឆ្លាស់គ្នាមុននឹងពោលឡើយ៖

« ឯងនៅទីនេះហើយ.! យើងមានការបន្តិច »Yoongiថាហើយក៏ដើរទៅទាញដៃរបស់ជីមីនអោយទៅខាងក្រៅជាមួយនឹងនាយដោយទុកអោយថេយ៉ុងនឹងជុងហ្គុកនៅជាមួយគ្នាតែពីរអ្នក។

Yoongiខំប្រឹងអូសជីមីនមកទម្រាំតែបានវេទនាខ្លួនមិនស្ទើរទេព្រោះជីមីននេះគ្រាន់តែគេអូសដៃចេញក្រៅសោះក៏ប្រកាច់ប្រកិនមិនព្រមចេញមើលតែជ្រូកពុល នាយក្រាស់ខំប្រឹងអោបផងអីផងទម្រាំតែអូសបានមកដល់ក្រៅនេះមិនស្រួលទេ។

« គ្រាន់តែនាំមកក្រៅសោះប្រកាច់ដូចយើងចាប់ជម្រិត »Yoongiនិយាយទាំងសម្លក់នាយតូចបន្ទាប់ពីមកដល់ខាងក្រៅរួចរាល់។

« ថាមិនត្រូវដែរ.! កូនអ្នកមានដូចជាលោកឯងនេះជាជនចាប់ជម្រិតផងក៏ថាបាន »Jiminពេបមាត់ធ្វើដៃខ្វៃៗគេចពីដៃរបស់យ៉ុនហ្គីដែលលោរមកចាប់ដៃគេមិនឈប់ យូរទៅទុកចិត្តមិនបានទេប្រុសម្នាក់នេះ។

« បើយើងចង់ចាប់ជម្រិតឯងមែន មិនមែនយើងទៅចាប់ឯងនៅខាងមុខមិត្តរបស់ឯងទេកុំល្ងឺពេក »Yoongiស្ទុះទៅចាប់ដៃតូចយកមកកាន់អោយទាល់តែបាន ខឹងចិត្តណាស់ប៉ះបន្តិចក៏មិនបានដែរ ប្រុសសោះចេះកំណាញ់ខ្លួនមើលតែស្រីក្រមុំទៅកើត។

« យើងងាប់ទៀតក៏អាហ្គុកវាមិនដឹងផង.! ក៏ឃើញស្រាប់ថាវាកំពុងខូចចិត្តរឿងស្នេហាវា ចង់មានព្យុះធំមកពីណាមកគួចវាទៅបាត់ក៏វាមិនដឹងខ្លួនផងមើលទៅ.! អង្គុយស្លឺៗដូចអត់ប្រលឹងអញ្ចឹងនោះ »Jiminបានដៃរិះគន់មិត្តពេញទំហឹង អង្គុយក្នាញ់ជុងហ្គុកមួយថ្ងៃហើយគេខំនិយាយជាមួយរាប់ម៉ោងគ្មាននិយាយជាមួយគេសម្បីមួយម៉ាត់ គួរអោយខឹង។

« បានហើយៗ.! ថ្ងៃនេះយើងប៉ាវឯងញ៊ាំអ្វីមួយពេលចុះ »Yoongiគាំងមិនដឹងនិយាយតថាមិចជាមួយរាងតូចទើបប្រញាប់ប្តូរប្រធានបទតែម្តងទៅ នាយក្រាស់ចាប់អូសដៃជីមីនទៅជាមួយយ៉ាងលឿនរកតែអ្នកម្ខាងនិយាយប្រកែកមិនទាន់។

ងាកមកមើលTaehyungឯនេះវិញបន្ទាប់ពីឈរស្ងៀមបានមួយសន្ទុះធំមិនឃើញជុងហ្គុកកម្រើកឬមានប្រត្តិកម្មអ្វី ទើបនាយដាច់ចិត្តចូលទៅមើលជុងហ្គុកព្រោះគិតថារាងក្រាស់គេងលក់ហើយ។

« ឈឺទេ?»Taehyungនិយាយខ្សាវៗម្នាក់ឯង នាយតូចលើកដៃស្ទាបលើសារ៉ូបង្អូសចុះមកតាមខ្សែរសារ៉ូមរហូតដល់ប៉ះដៃរបស់ជុងហ្គុក ភ្នែកមូលក្រឡង់ចាប់ផ្តើមក្រហមដក់ដោយទឹកភ្នែក បបូរមាត់ស្តើងចាប់ផ្តើមញ័រតិចៗបន្ទាប់ពីឃើញស្នាមអាដៃរបស់ជុងហ្គុក ទឹកភ្នែកក្តៅអ៊ុនៗក៏បានស្រក់ចុះទៅលើដៃរបស់ជុងហ្គុកមួយដំណក់។

« សឺត.! »Taehyungលើកដៃជុងហ្គុកយកមកថើបខ្សឺតៗដោយភ្នែកដានដោយទឹកភ្នែកជោកថ្ពាល់ ប៉ុន្តែនាយមិនហ៊ាននិយាយអ្វីឡើយព្រោះខ្លាចជុងហ្គុកភ្ញាក់ សុំត្រឹមបានថើបជុងហ្គុកដោយស្ងៀមស្ងាត់បែបនេះក៏គេសប្បាយចិត្តណាស់ទៅហើយ។

« សុំទោសដែលអូនមិនអាចនៅមើលថែរបងបាន.! យ៉ុនហូរបស់អូនគឺរឹងមាំ ដូចច្នេះបងមិនត្រូវគិតអ្វីឆ្កួតៗដូចពេលនេះទៀតទេ.! អូននៅចាំលើកទឹកចិត្តបងដោយស្ងៀមស្ងាត់ អូនសុំទោសបើអូនមិនអាចផ្តល់ក្តីស្រឡាញ់អោយបងក្នុងពេលនេះបាន »Taehyungគិតក្នុងចិត្តទាំងញ័រខ្លួនទទ្រើត គេដកដង្ហើមធំរួចអោនថើបថ្ងាស់ជុងហ្គុកបន្តិចមុននឹងចាកចេញទៅទាំងមិនដាច់ចិត្ត។

« ... »Jungkookស្រាប់តែបើកភ្នែកឡើងបន្ទាប់ពីរាងតូចចេញទៅផុត។

TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

Lanjutkan Membaca

Kamu Akan Menyukai Ini

106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
435K 61.6K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
58.1K 15.3K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
205K 21.3K 92
ស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយន...