Ep42 ប្រហុកអាំង

551 29 6
                                        

ព្រឹកឡើងនៅផ្ទះមនុស្សចាស់តាមជើងភ្នំដែលធ្លាប់តែមានសភាពស្ងាត់ជ្រងំ បើកភ្នែកមកក៏ទទួលបានអារម្មណ៍ថាស្រស់ស្រាយដែលមានពីមុនមកនោះ គឺឥឡូវលែងមានទៀតហើយដោយសារតែប្តីប្រពន្ធមួយគូរដែលលែងលះគ្នាមានឈ្មោះថាជាអតីតមកនៅជាមួយ។

ក្តាំង៚

<ហើុយ....លោកធ្វើស្អីរបស់លោក?>ភូវីនដែលទើបនឹងក្រោកពីដេកដោយថ្លង់នាយក្រាសពេកក៏ងើបមកស្តីឲ

<បងសុំទោស បងគ្រាន់តែចង់យករបស់មកដាក់តែវារបូតដៃអូនគេងបន្តចុះ>ប៉នញញឹមមិនសមព្រោះបានធ្វើឲនាយតូចភ្ញាក់ទាំងដែលនាយតូចកំពុងតែខឹងគេផង

<ធំប៉ុណ្ណាប៉ុណ្ណីហើយនៅសស្លាក់សស្លើកទៀត លែងដេកលែងអីហើយវើយ ធុញៗៗ...>ភូវីនក្រោកឈរថាឲនាយក្រាសមិនសំចៃថាហើយក៏ដើរកញ្ឆក់ចេញទៅខាងក្រៅបាត់

<ហឹម....>ប៉នមើលនាយតូចដកចេញទាំងដកដង្ហើមធំ ហើយក៏បន្តធ្វើការងារគេបន្តទៀត

+ផ្ទះបាយ
ជាទម្លាប់ទៅហើយដែលអ្នកនៅតាមតំបន់ជើងភ្នំក្រោកពីយប់ដើម្បីធ្វើម្ហូបយកទៅស្រែចម្ការ។ហើយក៏មិនប្លែកអ្វីដែលពេលនេះម៉ែដោះកំពុងតែរៀបចំធ្វើម្ហូបដូចគ្នា។គាប់ជូនភូវីនដែលមុខក្រញូវពីលើផ្ទះក៏ដើរមកឃើញម៉ែដោះក៏សួរ

<អៅ..!ធ្វើអីនឹងអ៊ុំស្មើនឹង?>

<គឺអ៊ុំធ្វើអាហារពេលព្រឹកឲអ្នកប្រុសនឹងណា ក្រែងគាត់មិនទម្លាប់នៅទីនេះហើយមិនញាំអាហារពេលព្រឹកបែបនឹង>ម៉ែដោះតបទៅកាន់នាយតូចវិញទាំងញញឹមហើយក៏បែរមកធ្វើការងាររបស់គាត់វិញដោយមិនចាប់អារម្មណ៍កាយវការនាយតូចឡើយព្រោះតែនិយាយពីនាយក្រាសមុននឹង

<ប៉ុណ្ណឹងសោះគេមិនងាប់ទេ>ភូវីនងៀកមុខចេញនិយាយតិចៗមិនឲម៉ែដោះចាប់បាន។តែយ៉ាងណាក៏គេចមិនផុតពីច្រងៀករបស់មនុស្សចំណាស់នេះដែរ

<ម៉ែដឹងថាអ្នកប្រុសតូចនិយាយអីណា មកបានហើយមកជួយធ្វើម្ហូបមួយនេះឲម៉ែបន្តិច>

<ហឹស...អ៊ុំស្រឡាញ់តែគេទៅ មិនបាច់ស្រឡាញ់ខ្ញុំម្នាក់នេះទេ>ងក់ងរមិនព្រមជួយធ្វើម្ហូបទើបម៉ែដោះនិយាយទៅវិញថា

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now