Ep11 ស្វាគមន៍ការមកដល់ប្រទេសចិន

223 18 0
                                        

ជាការស្វាគមន៍ការមកដល់ប្រទេសចិត្ត ដែលជាប្រទេសសម្បូរទៅដោយមនុស្សរស់នៅច្រើនកុះករមិនថាជាតិសាសន៍ខ្លួនឯងឬជាតិសាសន៍ដទៃឡើយ។ជាពិសេសប្រទេសនេះជាប្រទេសដែលសម្បូរកន្លែងស្អាតៗសម្រាប់ភ្ញៀវបរទេសដើរកំសាន្តនឹងត្រៀមខ្លួនមករស់នៅទីនេះ។ពិតណាស់ប្រទេសធំមនុស្សរស់នៅក៏ច្រើនអ្នកមានលំដាប់ៗក៏មានច្រើនដែលតែងតែចាំប្រជែងគ្នាពីមួយជំនាន់ទៅមួយជំនាន់។

+ប្រលានយន្តហោះ
    ម៉ោង7:៣០នាទីព្រឹក
ប្រលានយន្តហោះជាកន្លែងដែលមានទាំងភាពសប្បាយរីករាយផងនឹងការកើតទុក្ខផងដែរដោយភាពរីករាយនោះបានជួបជុំបងប្អូនសាច់ញាតិឬជាមនុស្សជាទីស្រឡាញ់។ឯភាពកើតទុក្ខនោះដោយការចាកចេញឆ្ងាយពីបងប្អូនសាច់ញាតិឬមនុស្សជាទីស្រឡាញ់ណាមួយ។ផ្ទុយពីនោះក៏ឃើញមានមនុស្សចំនួនមួយក្តុមធំកំពុងឈរចាំនណារម្នាក់មកកាន់ទឹកដីនេះដោយអាការៈអន្ទះសារ.....មួយសន្ទុះក្រោយមកក៏ឃើញមានបុរសពាក់អាវក្រៅធំពណ៍ទឹកដោះគោដើរកាន់វ៉ាលីជាច្រើនចេញពីប្រលាន់យន្តហោះសម្តៅមកកាន់អ្នកមួយក្រុមនោះដោយទឹកមុខស្មើធេង...

<ស្វាគមន៍ការមកដល់ប្រទេសចិននៃទីក្រុងប៉េកាំង...>បុរសម្នាក់ក្នុងចំណោមមនុស្សមួយក្រុមនិយាយទៅកាន់បុរសដែលកំពុងតែដើរមករកគេនោះ ទំនងប្រហែលជាមេគេហើយ។

<ស្វាគមន៍ដូចគ្នា បុរសកូនមួយ>ប៉នញញឹមដាក់អ្នកជាបងបន្តិច ហើយក៏និយាយឌឺទៅកាន់បងប្រុសរបស់គេទៀត

<ហើយយ៉ាងមិចដែរ ច្រណែន!>ជុងមិនឲចាញ់ញាក់ចញ្ចើមឌឺទៅកាន់ប៉នវិញ

<គ្មានសូម្បីតែគិត ហាស់ៗ>ប៉នថាហើយក៏សើចចូលទៅអោបអ្នកជាបងដោយការនឹករលឹក នេះជាពាក្យសម្តីពួលគេសា្វគមន៍គ្នា

  -jong AhYiMA ជាកូនថៃកាត់ចិន តែនាយបានមករស់នៅជាមួយម្តាយនៅឯប្រទេសចិត្តទើបគេមានឈ្មោះបែបនេះ។បើនិយាយទៅនាយក៏ជាម៉ាហ្វៀលម្នាក់ដែរហើយសាហាវឃោឃៅទៀតផងតែតាំងពីមានប្រពន្ធកូនមកនាយមិនសូវបានដើរខាងនឹងទៀតទេព្រោះតែនាយចង់មានពេលវេលាឲទៅគ្រួសាររបស់នាយជាង។ការងារទាំងអស់ត្រូវឲជំនិតរបស់គេជាអ្នកចាត់ចែងទាំងអស់។បើនិយាយពីភាពមានបានរបស់បុរសម៉ាហ្វៀលកូនមួយនេះវិញគឺជាអ្នកមានត្រកូលអភិជនលំដាប់មួយនៅទីក្រុងប៉េកាំងនេះតែម្តង។

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now