<តាមពិតជាពពួកខ្លែងស្រាក់ខាំមិនលែងសោះ>ប៉នតបទៅកាន់នីកីដែលបាននិយាយមកកាន់គេមុននេះដោយសើចតិចៗ
<ហឹស បើឯងដឹងល្អហើយព្រោះយើងមិនបានលាក់សមាសភាពពិតខ្លួនឯងនោះអី មានតែឯងទេដែលជាពពួកលាក់មិនហ៊ាននឹងបញ្ចេញហាស់ៗ>នីកីនឹងគ្នាគ្នីសើចឡើងចម្អក់ទៅកាន់នាយធំតែទឹកមុខរបស់នាយធំមិនបានប្រែប្រួលអ្វីឡើយ មានតែចូលរួមសើចនឹងពួកគេដែរ ឃើញបែបនេះកូនចៅរបស់នីកីទាំងអស់ក៏មានភាពខ្លាចរអានឹងអំណាច់របស់ប៉នដែរ
<អ្នកខ្លាំងពិតគេមិនដែលដើរស្រែកប្រកាស់ប្រាប់ពិភពលោកថាជាអ្នកខ្លាំងនោះទេ មានតែអ្នកបន្លំធ្វើខ្លាំងទេទើបធ្វើរឿងនឹងទៅរួច>ប៉ន យកដៃលូកចូលហោប៉ៅខោដោយភាពអំណាចនិយាយទៅកាន់នីកីដែលនៅចំពោះមុខនោះធ្វើឲនីកីសើចលែងសមដូចមិញនេះហើយ
<មិនមែនកំសាកមិនហ៊ានស្រែកប្រាប់ពិភបលោកទេដឹង>នីកី
<ខួរក្បាលឯងគិតបានរាក់ពិតមែន!អ្នកខ្លាំងដូចជាយើងចាំបាច់ខំត្រដរស្រែកប្រាប់ពិភពលោកដូចឯងដែរឬអំណាចរបស់យើងវាបានសាយភាយពេញពិភពលោកបាត់ទៅហើយ>ប៉ន មែនហើយអំណាចគេមិនបាច់ខំស្រែកទេគហរាន់លឺតែត្រកូលក៏ព្រឺឆ្អឹងខ្នងដែរមិនចឹងឬ
<ខ្លាំងមិនខ្លាំងចាំមើលពត័មានទៅកូនត្រកូលអ្នកមានអំណាចមួយទាំងមូល បែរជារកសុីខុសច្បាប់ទៅវិញ>នីកី រកពាក្យតបនឹងនាយក្រាស់ពុំបាន មានតែលើកយករឿងដែលប៉ូលីសមកឆែកឃ្លាំងយកមកគម្រាមវិញក្រែងមានទឹកមាត់លេបខ្លះ
<ចឹងឬ?ឯងពិតមានមានភាពប្រាកដប្រជាពិតមែនហើយ>ប៉ននិយាយដោយភាពជឿជាក់គិតឬថាអាចធ្វើអ្វីគេបានគេស្អាតស្អំទោះយ៉ាងក៏គេមិនខ្លាចដែរម៉្យាងគេក៏មាន....
<លោកប៉ូលីសមានឃើញអ្វីទេ>នីកីដែលឃើញលោកប៉ូលីសដែលគេឲមកឆែកនោះដើរចេញមកជាមួយកូនក្រុមប៉ូលីសប៉ុន្មាននាក់នោះក៏សួរឡើងទាំងចិត្តសប្បាយរីករាយព្រោះបានសម្រេចផែនការរបស់គេនោះអី
នីកីបានប្រើឲកូនចៅខ្លួនបន្លំចូលមកធ្វើជាកូនចៅរបស់ប៉នដោយយកគ្រឿងញៀននឹងអាវុធខុសច្បាប់មួយចំនួនដាក់ក្នុងឃ្លាំងស្រាក្រហមរបស់រាងក្រាស។ហើយក៏បានហៅប៉ូលីសមកឆែកឆេរនឹងឯង។
