Ep41ទៅតាមប្រពន្ធ

495 48 16
                                        

+ក្រុមហ៊ុនប៉នដាណាយ៍
នៅព្រឹកនេះជាថ្ងៃឈប់សម្រាក់សម្រាប់បុគ្គលិកក្នុងក្រុបហ៊ុននេះចឹងហើយទើបគ្មានអ្នកណាមកធ្វើការ។តែចម្លែកអីលោកប្រធានក្រុមហ៊ុននេះបែរជាមកអង្គុយមើលឯកសារម្នាក់ឯងទាំងទឹកមុខក្រមក្រៀមមិនរីកទៅវិញ។

តុកៗ
បានបន្តិចសម្លេងគោះទ្វាបន្ទប់ធ្វើការរបស់នាយក្រាស់បានបន្លឺឡើង។ទើបធ្វើឲអ្នកដែលមើលឯកសារមិញនេះងើបមុខស្តីឡើងថា...

<ជេក៍ មែនទេចូលមក>

<អ្នកប្រុសសម្រាក់ខ្លះទៅបាទ>ជេក៍ដើរមកមានទាំងអាហារដែលគេបានទិញយកមកឲនាយក្រាស់

<បើឯងមកជួបយើងនិយាយតែប៉ុណ្ណឹងទេក៏ទៅវិញទៅ យើងចង់ធ្វើការ>ប៉ន សម្លឹងមើលមុខជេក៍ក្នុងន័យធុញទ្រាន់

<អ្នកប្រុសមិនបានចង់ធ្វើការ!!តែអ្នកប្រុសកំពុងបង្ខំខ្លួនឯងធ្វើការដើម្បីបំភ្លេចអ្នកប្រុសភូវីនទៅវិញទេ>ជេក៍

ផាំង៚

<បានហើយអាជេក៍!! បើឯងនៅតែនិយាយទៀតយើងដកឯងចេញ>ប៉នងើបទះតុមួយដៃយ៉ាងខ្លាំងនិយាយទាំងអារម្មណ៍ខឹងទៅកាន់ជេក៍

<អ្នកប្រុសមិនហ៊ានទេ!!>ជេក៍

<ហុឺយ..!បានហើយឯងចេញពីមុខយើងទៅ>ប៉នដកដង្ហើមធំសម្រួលអារម្មណ៍មែនហើយគេមិនបានចង់ដកជេក៍ទេប៉ុន្តែគេមិនចង់ឲរំលឹកពីនាយតូចឡើយគេនឹក

<ហុឺយ...!អ្នកប្រុសភូវីនខ្ញុំសុំទោសពិតមែនខ្ញុំពិតជាអាណិតអ្នកប្រុសរបស់ខ្ញុំខ្លាំងណាស់>ជេក៍សម្លឹងមើលទឹកមុខក្រៀមក្រំរបស់នាយក្រាស់ដោយចិត្តនិយាយសុំទោសទៅកាន់ភូវីនគេពិតជាមិនអាចឈរមើលអ្នកប្រុសរបស់គេឈឺចាប់តទៅទៀតទេ យ៉ាងណាគេត្រូវតែប្រាប់។

<អ្នកប្រុស...ខ្ញុំមានរឿងចង់ប្រាប់អ្នកប្រុស>ជេក៍សម្រួលអារម្មណ៍មុននឹងនិយាយទៅកាន់ប៉ន

<មានអីនិយាយមក!>

<តាមពិតទៅអ្នកប្រុសភូវីនគាត់មិនបានទៅណាទេ គឺគាត់នៅជាមួយម៉ែដោះ>ជេក៍ និយាយចប់នាយក្រាស់ក៏ក្រោកឈរដើរតម្រង់មករកគេតែម្តង

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Tahanan ng mga kuwento. Tumuklas ngayon