<ទេ!យើងចង់ទៅឥឡូវនេះ ពេលនេះជូនយើងទៅៗ>ប៉ន ចាប់ផ្តើមយំម្តងទៀត
ដោយមិនអាចធ្វើអ្វីបានអ្នកទាំងបីក៏បាននាំនាយក្រាស់ទៅផ្ទះរៀបការគេជាមួយនឹងភូវីន។
+បកទៅអតីតកាលបន្តិច
ភូវីនក្រោយដឹងរឿងគ្រប់យ៉ាងអស់ហើយ។គេបានចេញពីក្លឹបទាំងទឹកភ្នែកនឹងខកបំណងជាទីបំផុតគេបើកឡានមកផ្ទះរៀបការរបស់គេនឹងប៉នសឹងមិនដល់ ព្រោះតែគ្មានកម្លាំងក្នុងខ្លួនបន្តិចវាឈឺឡើងស្ពឹក ខកចិត្តឡើងលើសអស់ហើយតើឲគេមានកម្លាំងទៅមុខរបៀបណា?
<ហឺៗ....ហេតុអី ហ្អឹក...ខ្ញុំបានទៅធ្វើអីទៅគ្រាន់តែខ្ញុំចង់ឲបងត្រឡប់មកស្រឡាញ់អូនសោះក៏វាពីបាកដែរមែនទេ ហឺៗ>ភូវីន លុតជង្គុងយំនៅមុខផ្ទះរបស់គេដែលមានសភាពស្ងាត់ស្រងំ មើលទៅកំសត់ណាស់ហើយក៏អយុត្តិធម៍សម្រាប់គេដូចគ្នាត្រង់គេយំ គេឈឺហេតុអីគ្មានអ្នកនៅលួងលោមគេចឹងគេមិនមែនរឹងមាំរហូតឯណា
<បងកុហក់អូន ហាៗហឺ......បងបោកប្រាស់ក្តីស្រឡាញ់អូនហេតុអីបងធ្វើចឹង>ដោយភាពឈឺចាប់ពេញទ្រូងមានតែស្រែកមួយទំហឹងឲភាពឈឺចាប់ទាំងរលាយអស់ តែគ្មានទេវាឈឺលើសដើម
<អូនស្ទើឆ្កួតម្តងៗហើយបងមានដឹងទេ ហ្អឹកៗបងអាក្រក់ណាស់អូនស្អប់បង ពេលអូនយំមិចក៏គ្មានវត្តមានបង ហើយពេលអូនសើចអូនសប្បាយរឹតតែគ្មានវត្តមានបង>ភូវីន
ការឈឺចាប់ដោយសារគេបានបោកទំនុកចិត្តនឹងក្តីស្រឡាញ់តើវាឈឺចាប់ប៉ុណ្ណា ទាំងដែលយើងគិតតាំងពីដើមមកថាគេនឹងតបក្តីស្រឡាញ់មកវិញតែគ្រប់យ៉ាងបែរជាមិនដូចការគិតទៅវិញ។
+ត្រឡប់មកវិញ
ប្រើពេលមិនដល់២ម៉ោងផងនីកី ជេមនឹងភឺមបាននាំនាយក្រាស់មកដល់ផ្ទះរៀបការរបស់គឹនឹងនាយក្រាស់មកដល់ក៏រាងល្ងាចបាត់ទៅហើយមានតែចូលសម្រាកទីនេះសិនព្រោះបើទៅវិញខ្លាចមានគ្រោះថ្នាក់តាមផ្លូវទើបពួកគេទាំងបួនសម្រេចចិត្តដេកនៅទីនេះ។
<ចូលក្នុងទៅ ប្រហែលជាគ្មានអ្នកណានៅទេបានជាស្ងាត់បែបនឹង>ជេម
