កំពង់ផែ
ម៉ោង៦ល្ងាច
កំពង់ផែនៅតំបន់នេះជាកំពង់ផែដោះដូរទំនិញឬលក់ឲទៅបណ្តាប្រទេសនាៗដែលត្រូវការជាប្រភេទខ្នាតធំៗទើបពួកគេដឹកតាមរយះនេះ។ភាគច្រើនគេដឹកសំលៀកបំពាក់នាំចេញចូលនឹងស្រានឹងអ្វីផ្សេងៗទៀត ហើយអ្វីដែលពិសេសគ្មានអ្នកដឹងនោះក៏ជាកំពង់ផែដែលដឹកមនុស្សស្រីឆ្លងដែនផងដែរ(លួចលាក់)។មើលជ្រុងម្ខាងនែកំពង់ផែនៅទីនេះមនុស្សប្រហែលមួយក្រុមធំកំពុងលើករបស់អ្វីម្យ៉ាងដាក់លើកប៉ាល់ដោយកាយវិការប្រញាប់ប្រញ៉ាល
<ពួកឯងធ្វើការឲលឿនតិចទៅវើយ ប្រយ័ត្នតែពួកអាប៉ូលីសអស់នោះមកពួកឯងចប់មិនខាន>នាយម្នាក់ស្រែកនិយាយឡើងបញ្ជាទៅពួកកម្មករដែលកំពុងធ្វើការនោះយ៉ាងខ្នឿស់ចិត្ត បើតាមស្តាប់ទៅប្រហែលជាមេគេហើយមើលទៅ
<បាទ ល្បងពួកខ្ញុំកំពុងតែញាប់ដៃញាប់ជើងហើយ>កម្មករ
<លោកបង ខ្ញុំឆ្ងល់មួយហេតុអីក៏លោកម្ចាស់យើងទៅមានរឿងជាមួយត្រកូល អាដាណាយ៍ទៅវិញ>លើកជិតរួចទៅហើយស្រាប់តែមានកម្មករម្នាក់ដើរមកសួរអ្នកមាននាមជាបងធំ ហេតុអីបានទៅមានរឿងរ៉ាវជាមួយត្រកូលនឹងចឹងព្រោះតែត្រកូលនឹងជាត្រកូលមានអំណាចខ្លាំងណាស់។
<បើឯងចង់ដឹង មិនទៅសួរលោកម្ចាស់ទៅមកសួរយើងយើងនឹងនៅក្នុងចិត្តគាត់មែន អាល្បលយ៎នេះ>មិនប្រាប់ហើយជេទៀត
<មកពីខ្ញុំឃើញលោកបងនៅជិតគាត់រហូតនឹងណាបានជាសួរ ប្រញាប់តែជេ>កម្មករនិយាយឡើងលក្ខណះអន់ចិត្តអន់ថ្លើមជាមួយមេក្រុមរបស់គេ
<យីអានេះ!នៅនិយាយទៀតទៅប្រញាប់ទៅធ្វើការទៅតិចយើងធាក់ទម្លាក់ទឹក>
ការធ្វើការដឹកទំនិញលើកនេះរបស់បក្សពួកម្ខាងទៀត ត្រូវបានក្រុមកូនចៅរបស់ប៉នឃ្លាំមើលឥតដាច់ភ្នែកឡើយ ហើយពួកគេក៏បានរៀបចំផែនការហើយដែរសម្រាប់កម្ចាត់ការងាររបស់ពួកនោះ
<ល្បងជេក៍ គួរតែប្រាប់លោកម្ចាស់ទេមើលទៅពួកវាលើកនេះដឹកទំនិញច្រើនជាងរាល់ដង>នាយម្នាក់ក្នុងក្រុមដែលកំពុងតែចាំលបមើលនោះ ក៏និយាយប្រាប់ទៅជេក៍ដែលជាមេក្រុមគួខលទៅប្រាប់ចៅហ្វាយគេឬអត់
