ព្រឹកថ្មី
ព័ត៍មានដែលបានចុះផ្សាយពីការជួញដូររបស់របរវត្ថុបុរាណរបស់ក្រុមសង្គមងងឹតមួយក្រុមតែក្រុមប៉ូលីសមិនស្គាល់ថាអ្នកណាជាមេក្លោងក្នុងរឿងនេះនៅឡើយ ។ចំណែករបស់ដែលនៅសេសសល់ត្រូវបានប៉ូលីសរកឃើញនឹងបានខូចខាតអស់ជាច្រើនដូចគ្នា។
វីមាន ត្រកូលអាដាណាយ៍
<ហឹស...! ពួកវាសើចមិនសមទៀតទេ>លោកអាដាណាយ៍ អង្គុយមើលព័ត៍មានពីរនាក់កូនប្រុសយ៉ាងសប្បាយចិត្ត ព្រោះតែសត្រូវរបស់គាត់ត្រូវរលាយបែបនេះ
<ទាំងនេះជាកំហុសពួកវាទេលោកប៉ា បើពួកវាមិនលេងជាមួយភ្លើងក៏មិនមានរឿងនឹងកើតឡើងដែរ>ប៉ន តបទៅកាន់លោកអាដាណាយ៍ដោយមិនដកភ្នែកចេញពីទូរស្សន៍ឡើយ
<ប៉ាថាកូនវានេះ កាន់ទៅរកប៉ាវាណាស់ជាមនុស្សតែសន្តានជាសត្វ>លោកអាដាណាយ៍
<មនុស្សដូចជាអានីកី យាម៉ានេះបានតែក្រោយខ្នងទេលោកប៉ា មិនខុសអីពីប៉ារបស់វាទេ ប៉ាជាសត្វកូនកើតមកក៏ត្រូវតែជាសត្វសន្តានថោកដូចតែគ្នានឹង>ប៉ន
<បានហើយ! និយាយចឹងរឿងកូនមានអ្នកណាបានដឹងទេ>លោកអាដាណាយ៍ បញ្ឈប់កូនឲឈប់និយាយរឿងនឹងទៀតព្រោះនៅទីនេះជាផ្ទះរបស់គាត់មិនល្អឡើយបើប្រពន្ធគាត់មកលឺច្បាស់ជាពីបាករកលេះយករួចខ្លួនទៀតហើយ
<រឿងខ្ញុំគ្មានអ្នកណាដឹងទេលោកប៉ា បើប៉ាជាស្តេចតោចឹងកូនប្រុសប៉ាក៏ត្រូវបន្តវេនពីស្តេចដែរមិនចឹង ហឹសៗ>ប៉ន និយាយហើយក៏សើចជាមួយលោកអាដាណាយ៍ ស្របពេលម៉ាក់របស់គេមកពីផ្សាល្មម
<ហៃយ៉ា..!ឪកូនគេនិយាយរឿងអីបានជាសើចសប្បាយយ៉ាងនេះ ឲម៉ាក់ដឹងផងបានទេកូនប្រុស>អ្នកស្រីមារី ដើរមកឃើញឪកូនសើចសប្បាយបែបនេះ គាត់ក៏ចូលមកអង្គុយក្បែរកូនប្រុស
<មិនមានរឿងអីទេ អ្នកម៉ាក់ដឹងទេកូននឹកអ្នកម៉ាក់ខ្លាំងណាស់>ប៉ន ផ្លាស់ប្តូរចរិកមួយរំពេចក្រោយពេលឃើញម្តាយដើរមកមិនដូចនៅជាមួយឪពុកសោះ
សឺត!
<ហៃយ៉ា..! កូននេះមានប្រពន្ធហើយនៅមកលួចថើបម៉ាក់ទៅកើត>អ្នកស្រីម៉ារី
DU LIEST GERADE
រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)
Romantikប៉ន អាដាណាយ៍: ព្រោះតែបងស្រឡាញ់ ទើបបងទ្រាំ💔
