<យើងមកមិនបានមកសុីអីទេ តែយើងមកចង់ប្រាប់រឿងមួយទៅឯង>នីកីបង្វែរសាច់រឿងមកវិញគេមិនបានចង់មករកអីទេគ្រាន់តែចង់មកសួររឿងខ្លះពីនាយតូចតូចនឹងបានបញ្ឆះទៅនាយធំប៉ុណ្ណោះ
<ឯងនិយាយទៅ ព្រោះយើងមិនមានពេលច្រើន>ដាក់គូទអង្គុយឆ្ងាយពីនីកីបន្តិចនឹងប្រាប់ឲគេនិយាយឡើងទាំងដែលគេខ្លួនឯងស្អប់មុខអាម្នាក់នឹងចង់ងាប់ហើយ
<យើងលឺថាអតីតស្វាមីឯងត្រឡប់មកវិញហើយមិនចឹង?>នីកីសួរទៅកាន់នាយតូចដែលភ្នែកសម្លឹងទៅកាន់ខ្លួនគេដោយចាំមើលប្រតិកម្ម
<ហើយយ៉ាងមិច? មិននឹកស្មានថាល្បីដល់ឯងសោះ>ភូវីនតបទៅនីកីទាំងទឹកមុខធម្មតាគ្មានប្រតិកម្មអ្វីឡើយ
<យើងលឺមកថាគេស្អប់ឯងខ្លាំងណាស់ហើយគេត្រឡប់មកលើកនេះគឺដើម្បីសងសឹកឯងប៉ុណ្ណោះ>នីកី
<ហឹស!ឯងដូចជាដឹងច្បាស់ណាស់នីកីយ៉ាម៉ា>សើចដើមករបន្តិចមុននឹងបោះស្មតីទៅកាន់នីកីដែលចេះមកអារកាត់រឿងគ្រួសារគេជ្រុល
<ដូចដែលឯងដឹងយើងមិនដែលអន់ស្រាប់ហើយ>នីកី ញាក់ស្មាបន្តិចអួតពីភាពអស្ចារ្យដែលខ្លួនមានតែគ្មានអ្នកណាដឹងឡើងមកធ្វើឲនាយតូចសើចហួសចិត្តនឹងចរិករឹកពារបស់គេ
<ឯងជឿជាក់ដល់ម្លឹង? យើងប្រាប់ឯងកុំមកចង់លេងជាមួយយើង យើងថាឯងមិនមែនមិនស្គាល់យើងទេមិនចឹងឬ>ភូវីនក្រោកឈរអស់កម្ពស់និយាយទៅកាន់នីកី ថែមទាំងដាស់តឿនគេកុំភ្លេចពីចរិករបស់គេពីមុនអី
<យើងមិនបានចង់លេងជាមួយឯង តែបើឯងខ្លាំងជាមួយយើងយើងក៏មិនប្រាកដដែរ យើងមកនេះគ្រាន់តែមានបំណងល្អថាថ្ងៃណាមួយវានឹងធ្វើឲឯងឃើញមិនខាន>ដោយអ្នកម្ខាងឈរទៅហើយ គេក៏មិនអាចអង្គុយស្ងៀមបានដែរមានតែក្រោកឈរនិយាយដាក់គ្នាដោយភាពជាមនុស្សប្រុសរៀងខ្លួន
<វាក៏ជាពពួកម៉ាហ្វៀលដែលសាហាវផងដែរ ហឹសៗ>ចេញមកដល់មាត់ទ្វាទៅហើយនីកីក៏ងៀកមកនិយាយជាមួយភូវីនម្តងទៀត ហើយក៏បើកទ្វាជិះឡានចេញទៅបាត់
+ម៉ោង១០នាទីយប់
បេលាម៉ោងស្មើនេះយប់កាន់តែជ្រៅឯមេឃក៏កាន់តែត្រជាក់ចំណែកផ្លូវវិញសឹងតែគ្មានមនុស្សឬឡានណាបើកឆ្លងកាត់សោះទាំងដែលរាល់ដងមានមិនខ្វះ។នៅហាងការហ្វេទើបនឹងបិទនៅម៉ោង៩ជាងនេះទេណាមួយនាយតូចភូវីននៅនិយាយជាមួយនីកីទៀតទើបធ្វើឲយប់ជ្រៅបែបនេះ យប់កណ្តាលអាធ្រាធបែបនេះបើចង់ហៅតាត់សុីជិះក៏មិនមានដែរមានតែសើរថ្មើជើងនឹងហើយបានៗ...
