Ep38 អ្នកដែលឈឺគឺជាអូន

325 46 15
                                        

+ព្រឹកថ្មី
<ហឹម..ឈឺក្បាលណាស់>សម្លេងក្រហឹមពីសំណាក់មនុស្សមាឌធំម្នាក់ដែលទើបនឹងក្រោកពីដេកព្រមទាំងយកដៃញីក្បាលឲធូរស្រាលពីភាពពឺតផ្សា

<ភូវីន...ភូវីនអូននៅឯណា>ក្រោកមកអ្វីដែលនឹកឃើញមុនគេគឺនាយតូចនេះគេនឹកមនុស្សប្រុសម្នាក់នឹងដល់ថ្នាក់ក្រោកឡើងស្រែកហៅរូបគេផងមែនទេ

<ម៉ាក...ហ្អឹកៗម៉ាក់...ភូវីនគេមានមកទីនេះទេម៉ាក់>ប៉នស្រវេស្រវ៉ាស្រែកយំដូចកូនក្មេងហៅម៉ាក់ខ្លួនពេញវិមាន

<ប៉ន កូនយ៉ាងមិចហើយកូនកើតអីមែនទេកូនហេតុអីបានយំហា>ម៉ាក់ប៉ន ស្ទុះរត់មកក្រសោបកូនដែលអង្គុយយំនៅកណ្តាលវិមានគ្មានខ្មាស់ភ្នែកអ្នកបម្រើឡើយ

<ហ្អឹកៗ...ហឺម៉ាក់ ម៉ាក់មានឃើញភូវីនមកទេកូនចង់ជួបគេណាស់ម៉ាក់>ប៉ន

<កូនភូមែនទេ...ម៉ាក់មិនឃើញគេមកតាំងពីម្សិលម្លេះកូនរាល់ដងស្មើនេះដឹងតែយកផ្កានឹងរបស់ញាំមកផ្ញើម៉ាក់នឹងប៉ាឯងហើយតែថ្ងៃនេះចម្លែកដែរមិនឃើញ>ម៉ាក់ប៉ន និយាយប្រាប់ទៅកាន់ប៉នដោយមិនទាន់ដឹងសាច់រឿងទើបគាត់និយាយពីអ្វីដែលគាត់ដឹង

<ហ្អឹក...ហឺគេទៅបាត់ហើយម៉ាក់ គេស្អប់កូនហើយហឺៗកូនអាក្រក់អាក្រក់ណាស់កូនធ្វើឲគេខកចិត្តណាម៉ាក់>ប៉នស្រែកយំបង្ហាញការឈឺចាប់ពេញទ្រូងគេពិតជាឈឺណាស់

<មិនអីទេៗកូនឡើងទៅសម្រាកណាចាំម៉ាក់ជូនទៅ>ចិត្តជាម្តាយឃើញកូនយំនៅនឹងមុខទោះមិនដឹងរឿងអីក៏លួងលោមសិនដែរ អ្នកណាទៅទ្រាំបានជាមនុស្សដែលមិនសឹងតែឃើញយំដល់មកឥឡូវយំលែងខ្មាស់អ្នកបម្រើក្នុងផ្ទះ

ម៉ាក់ប៉នបានគ្រាប៉នមកបន្ទប់ដើម្បីឲគេសម្រាកព្រោះតែសភាពគេពីបាកមើលពេកយំឡើងចង់សន្លប់គ្មានទាំងកម្លាំងទប់ខ្លួនឯងផង។

<ម៉ាក់ ខ្ញុំចង់ជួបភូវីនណាម៉ាក់ ម៉ាក់ហៅគេមកបានទេ>ប៉ន បើកភ្នែកភ្លឹសៗស្រដីទៅកាន់អ្នកជាម្តាយឲហៅភូវីនមកបន្តិចមកគេពិតជាចង់ជួបណាស់

<ចា៎បានណា ចាំម៉ាក់ខលហៅកូនភូមក>ស្រដីក៏ដើរចេញពីបន្ទប់កូនទៅខាងក្រៅវិញ។

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now