ចាប់តាំងពីថ្ងៃដែលលោកដាណាយ៍ជាប៉ារបស់នាយក្រាសដឹងរឿងមកថាមិត្តចាស់របស់គាត់បានក្បត់គាត់មក។គាត់បានរៀបចំផែនការបញ្ឆោតលោកកាន់ឲជាប់ក្នុងល្បិចលោកដោយលោកនឹងកូនចៅប៉ានាយតូចជាអ្ន្រៀបចំទាំងអស់តែក៏មានកូនរបស់គាត់មកជាមួយផងដែរ។ដោយការណាត់ជួបនេះនៅក្នុងភូមិគ្រិះលោកកាន់ផ្ទាល់តែម្តង។
ម៉ោង៨នាទីព្រឹក
ភូមិគ្រិះខ្មៅ
<វាកើតស្អីបានវាចង់មកជួបយើងផ្ទាល់ដល់ភូមិគ្រិះនេះ>លោកកាន់រអ៊ូទាំងមិនពេញចិត្តទៅកាន់កូនចៅរបស់គាត់។ហេតុអីបាននៅសុកៗលោកដាណាយចង់មកជួបគេទៅវិញ
<លោកម្ចាស់!លោកដាណាយ៍មកដល់ហើយទាន>រំពេចនោះកូនចៅម្នាក់ក៏បានរត់មកប្រាប់ថាលោកដាណាយ៍បានមកដល់ហើយឲលោកម្ចាស់ចេញទៅទទួល
<យើងចេញទៅទទួលមិត្តយើងដោយខ្លួនឯង>លោកកាន់លឺកូនចៅនិយាយហើយគាត់ប្រុងនឹងដើរចេញតែត្រូវលោកដាណាយមកមុននឹងនិយាយ
<មិនបាច់គួរសមដល់ថ្នាក់នឹងទេសម្លាញ់>លោកដាណាយ ស្រដីទៅកាន់លោកកាន់ទាំងញញឹមមានពុត
<អា៎! ខ្យល់អីបក់ឲឯងមកដល់ភូមិគ្រិះនេះ>លោកកាន់ឃើញទឹកមុខលោកដាណាយមិនសូវជាល្អទើបប្រឹងនិយាយបង្វែររឿង
<គ្មានខ្យល់អ្វីទេ គឺខ្យល់មកចាប់មនុស្សថោកទាបនោះអី>លោកដាណាយ៍
<ថោកទាប!?អ្នកណាទៅសម្លាញ់ទីនេះគ្មានមនុស្សចឹងទេ>លោកកាន់ផ្ទួនពាក្យពីលោកដាណាយហាក់មិនយល់សេចក្តីរបស់អ្នកជាសម្លាញ់
<ហឹស!សម្តែងដល់ណាទៀតអាកាន់ យើងដឹងអស់ហើយឯងថោកទាបគ្មានអ្នកដល់ទេឯងចាប់ក្មេងស្រីមនុស្សស្រីយកទៅលក់ហើយឯងក៏មានល្បិចចង់ក្បត់យើងយកក្រុមហ៊ុនយើងទៀត នេះឯងគិតមែនទេថាយើងល្ងង់ដល់ថ្នាក់មិនដឹងពីទង្វើរថោកទាបរបស់ឯង>
<ហាស់ៗ!!ដឹងពេលនេះមានប្រយោជន៍អីទៅឯងដឹងទេយើងបានឲមនុស្សប្រុសសង្ហារម្នាក់ទៅយកព័ត៍មាននៅក្រុមហ៊ុនកូនប្រុសរបស់ឯងជាង១ខែហើយអាល្ងើ ហាស់ៗ>លោកកាន់សើចចម្អកទៅកាន់លោកដាណាយមិចក៏មកដឹងអាថ៍កំបាំងគេពេលនេះបើពេលនេះគេបានទិន្នន័យក្រុមហ៊ុនអស់ហើយនឹងដឹងហើយបានប្រយោជន៍អី
