Ep40 ជីវីតថ្មី

363 45 9
                                        

+១ខែក្រោយមក
រយះពេល១ខែហើយដែលនាយក្រាស់រស់នៅក្នុងផ្ទះអាពាព៍ពិពាហ៍របស់គេនឹងភូវីន រងចាំភូវីនត្រឡប់មកវិញអស់រយះពេល១ខែហើយ។១ខែមកនេះនាយក្រាសអាចធ្វើចិត្តបានហើយណាស់មិនសូវយំរកភូវីនទេ ហើយគេធ្វើការរហូតមិនបានឲជំនិតដែលជាជេក៍មកធ្វើជំនួសគេទៀតឡើយតែអ្វីដែលយើងមិនអាចមើលដឹងពីជម្រៅចិត្តរបស់នាយក្រាស់នោះគឺគេធ្វើការទាំងថ្ងៃទាំងយប់មិនឲខ្លួនឯងទទួលបានពេលសម្រាក់ខួរក្បាលបន្តិចឡើយ១មួយខែនេះគេសឹងតែមិននិយាយរកអ្នកក្រៅមួយមាត់ចេញពីធ្វើការក៏សង្ងំក្នុងបន្ទប់បាត់ឈឹងទង្វើនេះហើយទើបធ្វើឲជេក៍បារម្មខ្លាំងណាស់។

+តំបន់ជនបទ
បើនិយាយពីជនបទវិញគ្រប់គ្នាច្បាស់ជាស្គាល់នឹងដឹងលឺអស់មកហើយថាវាជាទីតំបន់ដែលសប្បូរទៅដោយព្រៃ  ទឹកអូតូចៗដែលជាខ្សែជ្រោះ សត្វនឹងធម្មជាតិចម្រុះដែលធ្វើឲអារម្មណ៍កើតទុក្ខទាំងពួងរំសាយចេញទៅអស់។បើក្រឡែកទៅដល់ក្នុងភូមិនេះតែម្តងគឺយើងឃើញថាជាភូមិដាច់ស្រយ៉ាមួយនៅក្បែភ្នំដែលមានផ្ទះអ្នកស្រុកប្រមាណ១០ខ្នងប៉ុណ្ណោះ។ដោយជុំវិញផ្ទះមានដាំបន្លែជាជួរៗសងខាងទុកតែផ្លូវមួយសម្រាប់ដើរ។

ឈូ៚ៗ

<អ្នកប្រុសតូច យ៉ាងមិចទៅហើយឃើញទេរលាកដៃទោលតែបាន>ម៉ែដោះរត់មកមើលដៃនាយតូចទាំងបារម្មប្រាប់ហើយថាមិនបាច់ធ្វើម្ហូបទេនៅតែជជេសឥឡូវឃើញទេរលាកដៃហើយ

<អួយ..!ម៉ែដោះខ្ញុំមិនបានកើតអីទេរលាកប៉ុណ្ណឹងហ៎ខ្ញុំឡើងសាំហើយម៉ែឃើញទេ>ភូវីន និយាយទៅកាន់ម៉ែដោះព្រមទាំងលើកម្រាមដៃឲគាត់មើលថាមិនបានកើតអីទេ

<ខ្លាំងណាស់ ចង់ឲម៉ែរលឹកទេ!>

<អួយៗម៉ែដោះខ្ញុំដូចជាចង់សន្លប់ហើយរកទៅបន្ទប់វិញសិន>ភូវីនធ្វើជាយកដៃទ្រក្បាលដូចសន្លប់រត់ទៅបន្ទប់តែការពិតមិនចង់ឲម៉ែដោះនិយាយរឿងដែលគេឈឺចាប់ទើបរត់មកទីនេះ

+អតីតកាល

<ហ្អឹក ម៉ែដោះ....ហឺ>ភូវីន បានបើកឡានដោយខ្លួនឯងមកដល់ផ្ទះរបស់ម៉ែដោះ មកដល់ភ្លាមក៏រត់ទៅអោបម៉ែដោះទាំងយំនិយាយសឹងស្តាប់មិនបាន

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now