+កាត់មក2ថ្ងៃ
រយះពេល២ថ្ងៃដែលនាយក្រាសទៅជួយមើលការងាររបស់ប៉ាគេ។ ហើយឡូវនេះនាយក៏បានត្រឡប់មកផ្ទះរបស់គេវិញប៉ុន្តែគេសឹងតែមិនបាននៅផ្ទះនឹងឃើញមុខប្រពន្ធរបស់គេផង។តាំងពីគេមកដល់ការងារនៅក្រុមហ៊ុនក៏ច្រើនចំណែកប្រពន្ធចេញក្រៅយប់អាធ្រាធទើបឃើញត្រឡប់មកវិញជួនកាលមិនឃើញមកផងក៏បានមាន។
យប់ម៉ោង៩:០០នាទី
+ផ្ទះមង្គល
<ម៉ែដោះ ទៅសម្រាកចុះទុកឲខ្ញុំចាំវិញ>ប៉ន និយាយទៅកាន់ម៉ែដោះ ដោយសារពួកគេទាំងពីរកំពុងនៅឈរមុខផ្ទះចាំបើកទ្វាឲភូវីន
<បើចឹងក៏បានដែរអ្នកប្រុសធំ អ៊ំទៅសិនហើយ>ម៉ែដោះ និយាយហើយគាត់ក៏បានចាកចេញទៅណាមួយគាត់ក៏រាងងងុយដែរ
តឺតៗ!
ក្រោយពេលដែលម៉ែដោះចេញផុតបានបន្តិចទូរសព្ទរបស់ប៉នក៏បានរោទ៍ឡើងជាលេខរបស់នាយតូចភូវីន។
<អាឡូ! អូនស្មើណាមកផ្ទះវិញ>មិនឲអ្នកខាងនោះនិយាយមុន គេក៏និយាយទៅកាន់នាយតូចដោយក្តីបារម្ម
<នៅតាមផ្លូវ!>
<យប់ហើយបើកឡានឲស្រួលបួល>ប៉ន មិនគិតច្រើនក៏និយាយទៅវិញដោយបារម្ម ធ្វើឲអ្នកដែលខំមានចេតនាធ្វើឲគេខឹងនោះក៏ក្តៅឡើង
<រឿងរបស់ខ្ញុំ ឡានខ្ញុំ ខ្ញុំចង់បើកប្រណាំងក៏គ្មានអីទាក់ទងនឹងលោកដែរមិនចឹង!>ភូវីន
<តែអូនជាប្រពន្ធបង បងបារម្មពីសុវត្តិភាពរបស់អូន>ប៉ន
<ខ្ញុំមិនត្រូវការឲលោកបារម្មទេ...! ឆាប់មកបើកទ្វាខ្ញុំមកដល់ហើយ>
+បន្ទប់ជាន់លើ
<អូនទៅណាហេតុអីមកវិញយប់បែបនេះ>ប៉ន មកដល់ភ្លាមសួរនាំពីនាយតូចភ្លាម ព្រោះលឺម៉ែដោះថាបាត់តាំងពីព្រឹកៗ
<ហេតុអីសួច្រើនបែបនេះ ធុញណាស់លឺអត់!>ភូវីន កំពុងអង្គុយចុចទូរសព្ទលើសាឡុងសុខៗ លឺសំណួរដែលគួរឲធុញ ចេញពីមាត់មនុស្សដែលគួរឲធុញគេពិតជាធុញខ្លាំងណាស់
<បងគ្រាន់តែសួរតើ ហេតុអីអូនចាំបាច់ខឹងបង>ប៉ន អោនមុខចុះអន់ចិត្តនឹងប្រពន្ធគេគ្រាន់តែសួរដោយសារបារម្មសោះក៏ក្លាយជាមនុស្សធុញក្នុងកែវភ្នែកគេទៅហើយ
KAMU SEDANG MEMBACA
រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)
Romansaប៉ន អាដាណាយ៍: ព្រោះតែបងស្រឡាញ់ ទើបបងទ្រាំ💔
