Ep12 បាត់បង់ដោយមិនដឹងខ្លួន

213 16 0
                                        

<ប៉ាៗកុហក់ មនុស្សចាស់គេមិនឲកុហក់ទេណាប៉ា>ភីតនៅតែតម៉ាត់ជាមួយដាន់ប្រកែកយកឈ្នះចាញ់ជាមួយប៉ាៗតូចគេធ្វើឲអ្នករួមតុអង្គុយញញឹមបិតមាត់មិនជិត

<ក៏បានៗ ឆាប់ញាំបាយទៅភីតនឹងអាលបានចូលគេងណាកូន>ដាន់ខ្ជិលតវ៉ាជាមួយកូនទៀតព្រោះដេងថានិយាយយ៉ាងណាក៏មិនឈ្នះលោកកូននឹងដែរ

ប្រហែលកននលះម៉ោងក្រោយមកការញាំបាយត្រូវបានបញ្ចប់ដោយភាពរីករាយតែក៏មានប្តីប្រពន្ធមួយគួរមិននិយាយរកគ្នាផងដែរ។

+ម៉ោង១០នាទីយប់

ញាំបាយហើយៗពួកគេក៏នាំគ្នាឡើងទៅបន្ទប់សម្រាករៀងៗខ្លួនដោយប៉នបានទៅបន្ទប់របស់គេនឹងប្តីប្រពន្ធមួយគួរគេងនៅជាមួយគ្នាចំណែកភីតនៅបន្ទប់ផ្សេងមួយទៀត។

<ដាន់អូនកើតអីថ្ងៃនេះ មិននិយាយរកបង>ជុងទើបនឹងចេញពីបន្ទប់ទឹក ឃើញដាន់អង្គុយមើលទូរសព្ទក៏សួររឿងកាលពីថ្ងៃមិញ

<គ្មានអីទេ!បងគិតធ្វើអី>ដាន់

<គ្មានអីទេ?បងគិតធ្វើអី?>ជុងជ្រួញចញ្ចើមដាក់ទៅប្រពន្ធខឹងអន់ចិត្តមិននិយាយចូលចិត្តតែនិយាយបែបនេះគេស្តាប់តាំងពីការហើយមកម្លេះ

<នឹងហើយ...>ដាន់តបទៅកាន់ជុងហើយ រៀបនឹងដើរចេញតែត្រូវបានជុងឃាត់នឹងនិយាយ...

<អូនកុំបែបនេះ បើបងខុសអីឲបងសុំទោសណា៎ដាន់បងពិតជាមិនដឹងថាខ្លួនបងខុសអ្វីពិតមែន>ជុងព្យាយាមនិយាយទៅកាន់ដាន់ដើម្បីឲគេមកនិយាយចូលខ្លួនវិញ

<បងមិនបានខុសទេជុង អូនគ្រាន់តែគិតរឿងតិចតួចប៉ុណ្នោះបងកុំគិតអី>ដាន់យកដៃអង្អែលផ្ទៃមុខរបស់ស្វាមីនិយាយលោងលួងទាំងញញឹម

<តិចតួចរបស់អូនមែន!តែវាធំសម្រាប់បងណាដាន់>ជុង

<ហឹម...ថ្ងៃមិញពេលពួកយើងនិយាយរឿងរបស់ប៉នហើយពេលនោះបងបាននិយាយអ្វីទៅប៉នអូនមានអារម្មណ៍ថាម្តេចក៏បងពីមុនមិនដូចជាមនុស្សដែលអូនឃើញចឹង?បងតែងមានស្រី បងតែងលួចលាក់នឹងអូន?អូនសុំទោសដែលអូនគិតបែបនឹងទៅលើបងតែអូនគិតថាអាណិតខ្លួនឯងណាស់>ដាន់

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now