Ep 2 អាអ្នកបម្រើ

338 25 8
                                        


ថ្ងៃបន្ទាប់

នៅបរិវេណបន្ទប់ដ៎ធំមួយ ដែលមានសភាពស្ងប់ស្ងាត់ស្ទើតែដូចនឹងបន្ទប់គេទុកចោលទៅហើយ។ តែបើក្រឡែកមើលយ៉ខាងមុខឃើញមានបុរស មាឌមាំទាំ ខ្ពស់ស្រឡះដែលជាចំណីភ្នែកសម្រាប់នារីៗ កំពុងតែឈរមើលទៅមាត់ទ្វាហាក់កំពុងតែចាំមើលផ្លូវនរណាម្នាក់។

<ហុឹម..ភូវីនអូនទៅណាពេញមួយយប់ មកឃើញមកវិញ>ទន្ទឹងរងចាំផ្លូវភរិយាដែលគេស្រឡាញ់តាំងពីយប់រហូតដលើស្មើនេះហើយមិនទាន់ឃើញមកទៀត

ជាន់ក្រោម

<ម៉ែដោះ មានឃើញភូវីនទេ>ប៉ន អាដាណាយ៍ នៅខាងលើធុញថប់ពេកក៏ចុះមកខាងក្រោមក្រែងល៎អ្នកនៅខាងក្រោមបានប្រទះភ្នែក

<មិនឃើញទេអ្នកប្រុសធំ អ្នកប្រុសតូចមិនបាននៅជាមួយអ្នកប្រុសទេមែនទេ>ម៉ែដោះ

<បាទ. គឺយប់មិញពួកខ្ញុំទាស់សម្តីគ្នាតិចតួច>ប៉ន និយាយតែភ្នែករបស់គេកំពុងងៀកទៅមាត់ទ្វា

<ហឹម អ្នកប្រុសធំទ្រាំបានទេ!>ម៉ែដោះ ចាប់ដៃប៉នផ្គួបចូលគ្នាសួរដោយទឹកមុខអាណិត មិនមែនគាត់មិនដឹងឯណារៀបការជាមួយគ្នាមកច្រើនឆ្នាំហើយមិនដែលឡើយត្រូវគ្នានោះ

<ខ្ញុំក៏មិនដឹងថាទ្រាំបានយូប៉ុណ្ណាដែរម៉ែដោះ តែខ្ញុំស្រឡាញ់ភូវីន>ប៉ន យកដៃដាក់លើវិញនិយាយដោយភាពសោកសៅ ខ្លួនគេក៏មិនដឹងថាទ្រាំបានយូទៀតឬអត់

<ម៉ែ មិនបានកាន់ជើងអ្នកណាទេ មិនថាអ្នកប្រុសធំឬអ្នកប្រុសតូចតែម៉ែចង់ប្រាប់ថាចំណាយពេលវេលាឲល្អបំផុត..>

<ភូវីនមិនដែលមើលឃើញក្តីស្រឡាញ់ខ្ញុំម្តងណាទេ>

<ថ្ងៃណាមួយគាត់នឹងមើលឃើញមិនខាន ជឿម៉ែ ប៉ុន្តែ..>

<ប៉ុន្តែអីទៅម៉ែដោះ?>ជ្រួញចញ្ចើមឆ្ងល់ហេតុអីក៏ឈប់និយាយមានអ្វីលាក់នឹងគេមែនទេ

<ប៉ុន្តែ....ខ្លាចថាអ្នកប្រុសតូចនឹងឃើញក្តីស្រឡាញ់មួយនេះនៅពេលដែលវាបានបាត់ទៅហើយ>

<......>ស្ងាត់មិនតបព្រោះតែខ្លួនគេក៏គិតចឹងដូចគ្នា

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now