បន្ទប់ទឹក
ក្រោយត្រូវបានភូវីនដេញគេឲយករបស់មកជូតសម្លដែលគេចាក់ចោលមុននឹង ប៉នក៏បានសង្ងំនៅក្នុងបន្ទប់ទឹកមួយសន្ទុះធំទើបរៀបចំខ្លួន ជូតទឹកភ្នែកចេញមកវិញដើន្បីសម្អាត។
<មើល ធ្វើការឲលឿនតិចទៅនៅមឿកៗសឺកៗនៅនឹងហើយ>ភូវីន នៅតុសម្អាងអង្គុយគងអន្ទាក់ខ្លាកំពុងតែផ្លែផ្កាឲប៉ន
<.....>មិនបានតបនឹងភូវីនទេ គិតតែពីជូតការ៉ូឲឆាប់រួចនឹងបានចេញពីកន្លែងនេះ មានអារម្មណ៍ថាហត់ណើយសម្បើមណាស់
<ហុឹស! មុខក្រាស់>ភូវីន ឃើញប៉នមិនតបតជាមួយទើបនិយាយតិចៗឡើងមក
<បងជូតរួចហើយ ចឹងបងទៅក្រោមហើយ>ប៉ន ជូនការ៉ូរួចនឹងយករបស់របរទុកដាក់កន្លែងដើមទើបងៀកមកប្រាប់អ្នកដែលអង្គុយលេងទូរសព្ទលើតុសម្អាង
<អញ្ជើញ!!>
ជាន់ក្រោម-បន្ទប់ទទូលភ្ញៀវ
<ហឹម >សម្លេងដកដង្ហើមធំរបស់គេដូចជាបញ្ជាក់ថាគេហត់ហត់នឹងទង្វើរបស់ប្រពន្ធគេណាស់រៀបការជាប្តីប្រពន្ធតែដូចអ្នកដទៃ
តឺតៗ
<អាឡូ ម៉ាក់>កំពុងតែអង្គុយគិតក៏បានសម្លេងមករំខានពីទូរសព្ទគឺជាម៉ាក់របស់គេសោះ
<ចា៎ កូនយ៉ាងមិចសុខសប្បាយទេហា៎>អ្នកស្រីម៉ារី
<សុខសប្បាយធម្មតាទេ ម៉ាក់ចុះម៉ាក់វិញហើយលោកប៉ានោះម៉ាក់>ទោះបីមិនសុខក៏ប្រាប់ម៉ាក់ថាសុខដែរ
<ប៉ានឹងម៉ាក់សុខសប្បាយធម្មតាទេ អឺមែនហើយចុះកូនប្រសារម៉ាក់រើសឲនោះយ៉ាងមិចដែរគួរឲស្រឡាញ់ទេកូនប្រុស>អ្នកស្រីម៉ារី និយាយតាមទូរសព្ទទៅកាន់ប៉នដូចសម្លេងរីករាយ គាត់មិនសូវមានពេលតេមកលេងប៉ុន្មានទេរវល់ការងារដែរ
< ភូវីនគួរឲស្រឡាញ់ណាស់ម៉ាក់ ម៉ាក់រើសឲកូនពិតជាមិនខុសមែនកូនស្រឡាញ់គាត់ខ្លាំងណាស់ណាម៉ាក់ >ប៉នញញឹមតបទៅម៉ាក់របស់គេតាមទូរសព្ទតឹងទ្រូងបំផុតព្រោះតែគ្រប់យ៉ាងគេកុហក់ម៉ាក់របស់គេទាំងអស់
<ល្អណាស់ៗ បានលឺកូននិយាយចឹងម៉ាក់អស់បារម្មណ៍ហើយ ចឹងប៉ុណ្ណឹងហើយណាម៉ាក់រវល់>អ្នកស្រីម៉ារី
