Ep25 បើពេលនោះមកដល់

302 36 17
                                        

ព្រឹកថ្ងៃថ្មីចូលមកដែលពោរពេញដោយពន្លឺរះដេសដាសពេញផ្ទៃផែនដី។យើងក្រលែកមើលទៅបន្ទប់មួយនៃវីមានដ៏ធំស្គឹមស្គៃនោះស្គាល់ច្បាស់ថាជាវង់ត្រកូលដែលមានអំណាចបំផុតក្នុងប្រទេស។

<សឺត!អួយ..ឈឺណាស់>ពន្លឺព្រះអាទិត្យបាញចាំងចូលភ្នែកបណ្តាលឲអ្នកដែលដេកលក់មិនស្កប់ត្រូវបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយ ដោយសារតែរឿងយប់មិញទើបធ្វើឲគេត្រូវក្រោកមកទាំងឈឺបែបនេះ

<អាប្រុសចង្រៃ..!ចាំមើលទៅបើឯងចិត្តទន់ពេលណាយើងនឹងសម្ពោងក្បាលឯងមុនគេហើយ អួយ..ឈឺសឹងស្លាប់ហើយ>ភូវីនងៀកមើលឆ្ងេងស្តាំក្នុងបន្ទប់ពុំឃើញអ្នកដែលបង្កហេតុនៅក៏ជេប្រទិចដែលធ្វើឲគេត្រូវក្រោកមកឈឺខ្លួនបែបនេះ ទើបត្រូវព្យាយាមក្រោកទៅបន្ទប់ទឹកម្នាក់ឯង

+បន្ទប់លោកដាណាយ៍

<ប៉ន យប់មិញឯងទៅធ្វើស្អីប្អូនខ្លះ>លោកដាណាយ៍អង្គុយនៅតុធ្វើការដែលមានជេមនឹងប៉នជាអ្នកឈរចាំស្តាប់

<គ្មានអីទេប៉ា ក៏ប្រដៅគេតិចតួចប៉ុណ្ណោះ>ប៉នតបទៅកាន់ឪពុកវិញដោយរំភើយហាក់មិនខ្វល់អ្វីសោះ

<យើងថាឯងមិនមែនតិចតួចទេវើយ យប់មិញយើងទាយបើមិនម៉ោង៤ក៏៥ដែរសម្លាញ់>ជេម អោនមកខ្សឹមប្រាប់អ្នកដែលនិយាយថាតិចតួចមុននេះដោយទឹកមុខពីបាកស្មាន តិចតួចឯណាម៉ោង៤ ៥នោះ

<ត្រចៀកឯងកុំខ្វះសីលធម៍ពេកអៃជេម>ប៉នងៀកមកសម្លឹងអ្នកជាមិត្តចេះមកនិយាយអីបែបនេះនៅមុខប៉ាគេទៅកើត

<បានហើយៗ ឈប់ទាំងពីរទៅ>លោកដាណាយនិយាយទៅកាន់ប៉ននឹងជេមភ្លាមៗមុនពេលមានរឿងនឹកស្មានមិនដល់

<ប៉ាហៅកូនមក មានរឿងអីនិយាយឬអត់?>ប៉នដាក់ខ្លួនអង្អុយចុះក្បែជេមជាមិត្តនឹងសួរទៅកាន់ឪពុកហៅទាំងគេនឹងមិត្តគេមកចង់ដឹងពីរឿងអី

<មាន..!>សម្តីមាំទាំបញ្ចេញមកធ្វើឲអ្នកទាំងពីរដែលងង្គុយលើសាឡុងចាប់ផ្តើបរៀបរឹកពាព្រោះតាមពាក្យសម្តីឪពុករបស់ខ្លួនច្បាស់ណាស់ថាមិនមែនរឿងតូចទេ

<កាលពីម៉ានថ្ងៃមុន មិត្តភក្តិប៉ាបានឃើងអានីកីវាបានចូលនិយាយជាមួយកូនភូ>លោកដាណាយ៍

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now