EP16 ជួបម្តងទៀត

246 25 3
                                        

+២ឆ្នាំក្រោយមក(លឿនឆាប់ដល់វគ្គទឹកភ្នែក)
រយះពេល២ឆ្នាំដែលភូវីនត្រូវរងចាំប៉នត្រឡប់មកស្រុកកំណើតវិញដោយមិនចេះជិនណាយគ្រានតែពេលខ្លះក៏រាងលួងគិតថាខ្លួនឯងគួរឲស្អប់ខ្លាំងឬបានជាមិនត្រឡប់មកវិញបែបនេះ?គេគ្រាន់តែចង់ប្រាប់ថាគេមិនដូចជាភូវីនកាលពីមុនទេ ជាភូវីនដែលមិនខ្វល់ពីអារម្មណ៍អ្នកដទៃ ជាភូវីនដែលចូលចិត្តការសប្បាយដើរលេងយប់មិនស្តាប់សម្តីរបស់អ្នកណានោះ ពេលនេះលែងមានទៀតហើយមានតែភូវីនដែលគ្រប់គ្នាសរសើរតែម្នាក់ប៉ុណ្ណោះ។ចុះសម្រាប់ភ្នែកនឹងគំនិតរបស់នាយធំវិញតើគេនឹងសរសើរនាយតូចដែរឬទេ?

+វីមានអាដាណាយ៍
នៅវីមានព្រឹកនេះដូចជាមានសភាពខុសពីរាល់ដងគឺមានអ្នកបម្រើញាប់ដៃញាប់ជើងរៀបចំតុបតែងលំអរវីមានហាក់រងចាំទទួលនរណាម្នាក់អីចឹង។

<ឆាប់ឡើងៗកូនខ្ញុំជិតមកដល់ហើយ>ម៉ាក់របស់នាយធំឈរស្រែកប្រាប់ទៅអ្នកបម្រើដែលធ្វើការមិនទាន់ចិត្តគាត់សោះ កុំបានតាមិនស្រួលខ្លួនទេកុំអីធ្វើខ្លួនឯងហើយ

<អូនហេតុអីក៏ស្រែកអីស្រែកយ៉ាងនេះ? កូនគេមកដល់ល្ងាចឯណោះ>លោកអាដាណាយ៍ចេញមកខាងក្រៅព្រោះលឺសម្លេងខ្លាំងពេករំខានគាត់ធ្វើការទើបមកមើលថាមានអ្វីខ្លះតាមពិតប្រពន្ធគាត់នេះឯង

<អៅបង!កូនយើងមកវិញទាំងមូលនេះបងមិនរំភើបបន្តិចទេហេ>ម៉ាក់ប៉នសួរទៅកាន់ស្វាមីដោយក្តីហួសចិត្តនេះកូនមកពីប្រទេសចិត្តទាំងមូលមិនសប្បាយចិត្តទេបែរជាមកបន្ទោសគាត់ទៅវិញចំមែន

<ចុះបងមិនទាន់បានថា កូនគេមកតែមួយកំណាត់ឯណា!>លោកដាណាយ៍ឆ្លើយបកទៅកាន់ប្រពន្ធវិញទាំងទឹកមុខស្មើធេងបញ្ជាក់ថាគាត់និយាយមិនបានលេងសើចតែអ្នកដែលស្តាប់ទៅវិញទេដែលគិតថាគេចង់ផ្ចាញ់ខ្លួន

<ហឹស!ខ្លាំងសិនចុះយប់នេះកូនមកវិញអ្នកឯងច្បាស់ជាដេកក្រៅបន្ទប់ហើយ>យ៉ា!ខឹងប្តីនិយាយផ្ចាញ់សុទ្ធផ្លាស់ប្តូរភាសាណ៎មិនធម្មតាទេអ្នកម៉ាក់របស់នាយធំនៀក

<ហឹស!ចុះអ្នកឯងគិតថាអ្នកនេះខ្លាចមែនទេ>លោកដាណាយ៍ញាក់ចញ្ចើមញញឹមក្បួតនិយាយទៅភរិយាវិញយ៉ាងទំនើង

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now