Ep32 យល់ខុស

268 40 2
                                        

+ស្អែកឡើង
នៅភូមិគ្រិះខ្មៅព្រឹកនេះមានមនុស្សអូរអរខ្លាំងណាស់ អ្នកបម្រើរត់ខ្វាត់ខ្វែងគ្នាធ្វើការរៀបចំអ្វីក៏មិនដឹងនៅភូមិគ្រិះខ្មៅមួយនេះដោយមានអ្នកចាំត្រួតពិនិត្យឈរបញ្ជាផងដែរ។

<នាង!យកអានេះទៅដាក់នឹងបន្ទប់លោកម្ចាស់ទៅ>នីកី ហៅអ្នកបម្រើស្រីម្នាក់ឲយកផ្កាដែលគេរៀបចំរួចជាស្រេចទៅដាក់ក្នុងបន្ទប់លោកកាន់។

<ចាស៎ អ្នកប្រុស>អ្នកបម្រើស្រីទទួលយកពីដៃនីកីហើយក៏ដើរចេញទៅបាត់។

តឺង(សម្លេងសារ)

(យើងបានឲជេក៍យកគេទៅហើយ)ប៉ន
(យើងនឹងការពារគេជំនួសឯង)នីកី អានសាររបស់ប៉នហើយក៏រាងអាណិតនាយតូចដែរតែគេនឹងការពារនាយតូចតាមដែលអាចធ្វើបាន
(គេមិនបានស្លូតដូចឯងគិតទេ)ប៉ន
(អឹម យើងគ្មានអីនិយាយទេ)នីកី

ក្រោយបន្ទប់ការលេងសារជាមួយនឹងមិត្តហើយនីកីក៏បានបង្វែរអារម្មណ៍គេរៀបចំការងារបន្តទៀត។ហើយគេខ្លួនឯងក៏ទៅរករបស់មកបិទបាំងមុខកុំឲភូវីនមកដល់ស្គាល់នាយជាអ្នកណា។

វេលាម៉ោង៩ព្រឹក
ឡានសេរីទំនើបជាច្រើនគ្រឿងបរមកឈប់មុខភូមិគ្រិះខ្មៅ ជាហេតុបណ្តាលឲអ្នកបម្រើស្រីប្រុសទាំងអស់នាំគ្នាមកឈរត្រៀតត្រារងចាំចាំអ្នកដែលក្នុងឡាន។ដំណើរនោះលោកកាន់ដែលយើងស្គាល់ថាជាម្ចាស់ភូមិគ្រិះក៏បានចុះដោយរិទ្ធអំណាច...

<ឯណា មនុស្សដែលឯងចង់ឲយើងស្គាល់នោះ>លោកាន់សួរទៅកាន់នីកី

<នោះអី លោកម្ចាស់មកដល់ល្មម>នីកីចង្អុលទៅកាន់ឡានមួយដែលបរមកឈប់មុខភូមិគ្រិះដោយមានក្មេងប្រុសម្នាក់ស្បែកសរស្អាតតែងខ្លួនយ៉ាងខ្ញង់មើលមួយភ្លែតស្មានថាជាស្រី។

<ស្អាតណាស់...!>លោកកាន់ឈរភ្លឹកនឹងសម្រស់ភូវីនថែមទាំងពោលសរសើរពីសម្រល់នាយតូចក្នុងចិត្តផងដែរ

<សួស្តីលោកម្ចាស់ខ្ញុំឈ្មោះភូវីន>ភូវីន

<ហាស់ៗ ល្អណាស់ៗយើងពេញចិត្ត>លោកកាន់ស្តាប់សម្តីនាយតូចហើយសើចមួយសម្លេងដោយការពេញចិត្តពេញថ្លើមនឹងនាយតូចជាខ្លាំង

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now