Ep 8 សម្តីបងគ្មានតម្លៃ

224 21 2
                                        

<បងនិយាយម្តងទៀតបើបងឃើញមនុស្សប្រុសរបស់អូននៅទីនេះបង...នឹង>ប៉ន ក្តាប់ដៃខឹងភូវីនដោយសារតែគេមិនស្តាប់នាយសោះ បើគេមិនទប់ច្បាស់ជាបញ្ចេញលើរាងកាយល្អស្អាតរបស់ប្រពន្ធគេហើយ

<លោកនឹងស្អី! លោកនឹងសម្លាប់ខ្ញុំឬគេ បើលោកខ្លាំងមែនក៏លែងលះជាមួយខ្ញុំទៅពួកយើងនឹងមានសេរីភាពរៀងខ្លួន>ភូវីន កាន់តែនិយាយឌឺដងទៅកាន់សំណាក់នាយក្រាយធ្វើឲប៉នកាន់តែខឹង

<ហឹម...!កុំឲបងអស់ការអត់ធ្មត់ជាមួយអូនជាងនេះ>ប៉ន ដកដង្ហើមធំព្យាយាមទប់អារម្មណ៍មិនឲធ្វើអីមិនល្អទៅលើនាយតូចនឹងប្រុងដើរចេញតែក៏...

<មនុស្សដូចលោកនេះវាគ្មានបានការតាំងពីដើមហើយ>ភូវីន ស្រែកនិយាយខ្លាំងៗទៅកាន់ប៉នដែលដើរចេញបានត្រឹមតែមាត់ទ្វាក៏ងៀកមកប្រសព្វភ្នែកជាមួយនាយតូចវិញដោយក្រសែភ្នែកក្រហមគួរឲខ្លាច

<ផាច់ៗ កុំឲយើងលឺសម្តីបែបនេះម្តងទៀត លឺដែរទេ!>ពីរកំផ្លៀងទៅលើផ្ទៃមុខម៉ត់រលោងរបស់ភូវីនដោយសារស្នាដៃរបស់ប៉ន ទឹកមុខបញ្ចេញកំហឹងកាន់តែខ្លាំងដោយសារតែប្រពន្ធគេមើលងាយគេ គេស្រឡាញ់គេឲតម្លៃតែបើដដែលប្តីដូចគេក៏មិនទុកដែរ។

<ល....លោកទះខ្ញុំ>ភូវីន យកដៃក្តោបថ្ពាល់សងខាងភ្នែកមាននៅសំណើមតិចៗដោយសារតែមិញនេះឈឺណាស់

<ខ្ញុំនឹងអាក្រក់ជាងនេះគុណនឹង១០បើសិនជាខ្ញុំអស់ការអត់ធ្មត់ ចាំផងថាខ្ញុំមិនមែនមនុស្សអត់បានការដូចប្រុសរបស់ឯង>ប៉ន និយាយដោយទឹកមុខមាំភ្នែកក្រហមដដែលដោយសារតែមិញនេះកំហឹងជ្រាបពេញសេរីរាង្គអស់ហើយនិយាយប្រាប់នាយតូចហើយក៏ដើរចេញទៅក្រៅបាត់

<ឯងមិនត្រូវយំ! យប់នេះចាំមើលល្ខោនចុះប៉នអាដាណាយ៍>ភូវីន យកដៃជូនទឹកភ្នែកចេញ និយាយចេញមកទាំងញញឹមសងសឹកថានឹងមានល្ខោនល្អមើលនៅល្ងាចនេះ

+ក្លឹប ប៉នអាដាណាយ៍
បន្ទប់VIP

<លោកម្ចាស់ មានរឿងអី>ជេក៍ ដើរចូលមកមើលចៅហ្វាយនាយព្រោះឃើញលើកស្រាអកមិនដាច់សោះតាំងពីមកដល់

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Tahanan ng mga kuwento. Tumuklas ngayon