Ep27 ត្រូវតែមាន Gemini mokova ជាដាច់ខាត

265 35 3
                                        

<អូ...អូនខ្លាចបងអត់បានញាំអីទើបអូនយកមកអោយបង>ភូវីន អោនមុខចុះអន់ចិត្តហេតុអីគ្រាន់តែគេសោះក៏ខុសដែរនោះ

<តែយើងមិនឃ្លាន ឯងឲយើងនិយាយថាឃ្លានមែនទេ>ប៉នតបទៅកាន់ភូវីនទាំងខឹងគេដដែល

<បងញាំតែបន្តិចក៏បាន យ៉ាងណាអូនក៏ខំធ្វើមកអោយបងហើយ ណា៎ប៉នណា>ភូវីន នៅតែទទួចសុំឲនាយក្រាសសាកភ្លក់សាដៃរបស់គេទោះបីជាត្រូវបាននាយក្រាសបដិសេដក៏ដោយ

<បាន!>ប៉ន ញញឹមបន្តិចឈោងយកអាហារដែលនាយតូចដាក់មកបើកគម្រប់ចេញហើយក៏...

ឈូ~~~~
អាហារទាំងអស់នៅក្នុងធុងសំរាម។

<បានហើយនៅ? ឯងចង់ឲយើងសុីមែនទេឡូវយើងឲធុងនេះជាអ្នកសុីអាហារឯងហើយ>ប៉ន បន្ទាប់ពីចាក់អាហារដែលនាយតូចធ្វើហើយក៏បន្ថែមការនិយាយមើលងាយទៅលើអាហារមួយពេលនេះទៀតផង

<ប...បងធ្វើចឹងធ្វើហាស់ អូនខំធ្វើសម្រាប់បងណាហ្អឹក..បើបងមិនញាំអូនយកទៅវិញក៏បានដែរបងមិនគួរចាក់វាចោលចឹងទេ>ភូវីន ឈោងដៃទៅកញ្ឆក់ស្រាក់បាយពីប៉នដោយយំមើលងាយតហរឹមគេបានហើយកុំមើលងាយម្ហូបដែលគេខំមានទឹកចិត្តដើម្បីធ្វើអី

<ចេញទៅ!កុំមកយំសោកនៅទីនេះ ហើយកុំមកទីនេះទៀត អាជេក៍ៗឆាប់ចូលមកអូសអាម្នាក់នេះចេញពីមុខយើង>ប៉នខឹងនាយតូចឡើងញ័រសាច់នេះគេហ៊ានណាស់ដែលមកតម្លើងសម្លេងដាក់គេ សំណាងហើយដែលគេមិនខឹងសម្លាប់បំបិទមាត់ចោលនោះ

<ហ្អឹកៗ....ហឺ...>ភូវីនលុតចង្គុយចុះយកដៃខ្ទប់មុខយំចេញមកនៅនឹងមុខរបស់នាយក្រាសទាំងភាពឈឺចាប់

ពេលនោះជេក៍ចូលមកដល់ក៏ស្លុតចិត្តដែរដែលចៅហ្វាយគេចិត្តដាច់ ចិត្តខ្មៅដល់ថ្នាក់នេះ។

<អ្នកប្រុស អ្នកប្រុសទៅវិញសិនទៅបាទចាំជេក៍ជូនទៅ>ជេក៍ចូលមកក៏គ្រាភូវីនចេញទៅដោយមានពាក្យនិយាយលួងលោមក្នុងនាមជាកូនចៅនឹងចៅហ្វាយតូចផងដែរ

+តាមផ្លូវ
ជេក៍បាននាំភូវីនចេញពីក្រុមហ៊ុនមកដល់ឆ្ងាយបន្តិចទើបគេដាច់ចិត្តសួរទៅកាន់នាយតូចព្រោះឃើញនាយតូចស្ងប់ស្ងាត់តាំងពីចេញមកម្លេះ។

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now