+ស្អែកឡើង
ព្រឹកនេះជាព្រឹកដែលគេជាមួយនឹងភូវីនលែងត្រូវជាអ្វីនឹងគ្នាទៀតហើយព្រោះតែជាព្រឹកកំណត់ថ្ងៃលែងលះបានមកដល់ហើយ។នាយក៏បានរៀបចំខ្លួនដើម្បីទៅលែងលះជាមួយនឹងភូវីនហើយក៏បានរៀបចំខ្លួនហោះទៅប្រហែលចិននៅពេលល្ងាចដែរ។
ម៉ោង៧នាទីព្រឹក
+ផ្ទះមង្គលប៉នភូវីន
នៅព្រឹកនេះក្នុងផ្ទះមានមនុស្សច្រើនណាស់អង្គុយជាជួរនៅក្នុងបន្ទប់ទទួលភ្ញៀវមើលទៅដូចជាអង្គុយចាំបើកប្រាប់ខែតែនេះមិនមែនបែបនឹងទេគឺទឹកមុខម្នាក់ៗក្រៀមក្រំអ្នកខ្លះរកយំអីក៏មានដែរ។ផ្ទុយតែអ្នកនៅខាងលើសាឡុងអង្គុយសប្បាយចិត្តញញឹមចង់រហែកមាត់ទៅហើយជាមួយសង្សាររួមទាំងមេធាវីម្នាក់។
ងឺតៗ
សម្លេងឡានសេរីទំនើបពណ៍ខ្មីក្រឹប ថ្មីស្រឡាងមើលមួយភ្លេតគិតស្មានថាទើបនឹងដកពីស្រោមទៅហើយ។ រាងសង្ហាចុះមកពីលើឡានដោយមានជេក៍ជាអ្នកបើកទ្វាជូន។ជេក៍មកដែរព្រោះត្រូវមានការជូនប៉នទៅប្រលានទើបមកជាមួយក្នុងថ្ងៃនេះ។ហើយអ្នកទាំងពីរក៏ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានអ្នកបម្រើ មេធាវីនឹងប្រពន្ធជិតលែងលះផងដែរ។តែចំឡែកមនុស្សម្នាក់ហើយគឺនីកីយ៉ាម៉ាក្រោយបានឃើញវត្តមានរបស់ជេក៍នាយហាក់នៅមិនសុខក្នុងខ្លួនមិនមែនខ្លាចតែកំពុងតែសង្ស័យថាហេតុអីវាមកទីនេះធ្វើអីឬមួយ.....
<លោកមកហើយហេ!>ភូវីនសួរទៅកាន់ប៉នទាំងញញឹមចុងមាត់
<អូនគ្មានភ្នែកមែនទេ បានជាមើលមិនឃើញ>ប៉នញញឹមតបទៅកាន់ភូវីនវិញទាំងនិយាយឌឺធ្វើឲអ្នកម្ខាងទៀតក្តៅក្រហាយតែព្យាយាមទប់អារម្មណ៍
<ហឹសៗ ជិតលែងគ្នាហើយនៅសម្តីខ្លាំងទៀត>ភូវីនមិនចាញ់ដាក់មួយឃ្លាទៅឲប៉នវិញតែប៉នបានត្រឹមញញឹមមើលឆ្លាស់ទៅនីកី
<បើមកគ្រប់គ្នាអស់ហើយខ្ញុំសូមប្រគល់លិខិតលែងលះឲអ្នកទាំងពីរផ្តិតមេដៃ បន្ទាប់ខ្ញុំនឹងនិយាយកិច្ទផ្ទេទ្រព្យឲជ្រាប>មេធាវី
<រួចរាល់ហើយ/ដូចគ្នា លោកមិនបាច់និយាយរឿងផ្ទេស្អីទេខ្ញុំឲទៅខាងអតីតប្រពន្ធខ្ញុំទាំងអស់>ប៉ននឹងភូវីនផ្តិតមេដៃរួចហើយប៉នក៏និយាយឡើងដោយមិនចង់បានទ្រព្យអី្វឡើយនាយទៅតែខ្លួនទទេរប៉ុណ្ណោះ
