Ep26 កើតអី?

287 36 5
                                        

+ម៉ោង៥:៣០នាទីល្ងាច
ឈានដល់ពេលវេលានៃព្រះអាទិត្យពណ៍ក្រហមឆ្អិនឆ្អៅត្រូវរៀបលិចម្តងទៀតហើយ។ជាហេតុភេតដែលចក្រវាលបានបង្កើតឡើងមកទោះបីមនុស្សយើងមិនចង់ក៏ត្រូវតែចង់ដែររួចមកហើយ។ចំណែកនាយតូចទោះបីមិនចង់ត្រឡប់មកនៅផ្ទះវិញក៏ត្រូវបង្ខំមកវិញដែរ។

+ផ្ទះអាពាពិពាហ៍
នាយតូចចេញពីវីមានប៉ាម៉ាក់ក្មេងមករៀងរសៀលហើយទើបបានមកដល់ផ្ទះយប់បន្តិច។មិនបង្អង់យូនាយតូចចូលទៅបន្ទប់ងូតទេកធ្វើការងាររបស់គេបន្តជារឿងៗតែក្នុងចិត្តចេះតែនឹកឃើញរឿងកាលពីព្រឹកមិញជាមួយប៉នធ្វើឲគេញញឹមមិនដាច់ដោះ

<អូនសង្ឃឹមនឹងមានពេលរីករាយជាមួយបងរឿងៗទៅចុះ..>ភូវីនទម្លាក់ការងារទើបចុះបែរទៅព្រះចន្ទមានមួយចំហៀងនោះទាំងនិយាយដូចមានបំណងបួងសួងឲទេវតាដឹងលឺអារម្មណ៍របស់គេពេលនេះ
+វីមានអាដាណាយ៍
នៅខាងលើវេរ៉ងដានៃវីមានក៏បានឃើញបុរសម្នាក់ឈរសម្លឹងមើលព្រះចន្ទមួយចំហៀងនោះដូចគ្នាម្តងក៏ឃើញញញឹមសឹងស្ងួតជើងធ្មេញម្តងក្រវីក្បាលហាក់ចង់ដេញគំនិតផ្តេសផ្តាសចេញពីខួរក្បាលរបស់ហើយម្តងក៏លើកស្រាក្រហមមកក្រេបបន្តិចមិនត្រឹមតែប៉ុណ្ណឹងទេនាយនៅមានកាន់ទូរសព្ទនិយាយទៀតផង។

<មកប្រទេសថៃពេលណា?>សំណួរកំបុតៗសួរទៅកាន់អ្នកម្ខាងទៀត

<២ថ្ងៃទៀតយើងទៅហើយ>សម្លេងនារីក្នុងទូរសព្ទក៏តបឡើង

<អឺ..!កុំភ្លេចគម្រោងការរបស់យើង>ប៉នងក់ក្បាលតបនឹងនារីដែលកំពុងនិយាយជាមួយហើយក៏ផ្តែផ្តាំនារីនោះកុំឲភ្លេចគម្រោង

<ណែ៎..!យើងសួរឯងតាមត្រង់ឯងនឹកឃើញអីបានយកយើងមកពាក់ពន្ធរឿងនេះ>នារីម្នាក់នោះសួរមកកាន់ប៉នដោយទឹកមុខមិនចង់យល់ព្រមនឹងគម្រោងស្អីនឹង

<អឺណាភឺម...!យ៉ាងណាក៏ពួកយើងជាមិត្តនឹងគ្នាមិនចឹងគ្នាគ្រាន់តែចង់ដឹងថាគេក្រែប្រែពិតឬអត់>ប៉នតបទៅកាន់នារីម្នាក់ក្នុងទូរសព្ទដោយមានឈ្មោះថាភឺមជាមិត្តរបស់គេទៀតដោយនិយាយបែបសុំជំនួយ

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now