EP17 នៅឲឆ្ងាយពីយើង

274 23 8
                                        

<ទៅអង្គុយជិតបងទៅកូន>ម៉ាក់ប៉នបង្គាប់ឡើងធ្វើឲអ្នកដែលត្រូវម៉ាក់បង្ខំនោះភ័យខ្លាចទឹកមុខរបស់ប៉នចំណែកប៉នវិញក៏មិនណងដែរសម្លឹងមើលនាយតូចចង់ជ្រុះគ្រាប់ភ្នែកមកក្រៅហើយ

<មិនអីទេម៉ាក់កូនអង្គុយទីនេះក៏បាន>យល់ថាខ្លួនធ្លាប់ធ្វើរឿងដែលមិនគួរឲលើកលែងទើបមិនចង់ឲនាយស្អប់ខ្លួនជាងនេះ

<តាមចិត្តកូនចុះ បានហើយឆាប់ញាំទៅម្ហូបត្រជាក់អស់ហើយ>ថារួចគាត់ក៏ញាំអ្នកនៅតុក៏ញាំតែក៏មានអ្នកខ្លះលេបបាយមិនចង់ចូលទេព្រោះមនុស្សដែលខ្លួនស្អប់កំពុងនៅក្បែរខ្លួនមិនមិនជិតហើយក៏មិនឆ្ងាយ

+ម៉ោង៩នាទីយប់
ញាំបាយផងនិយាយរឿងនេះរឿងនោះផងធ្វើឲម៉ោងបាយនេះក្លាយជាការចងចាំដែលមិនអាចបំភ្លេចបាន។ដោយប៉ាម៉ាក់របស់ភូវីនបានត្រឡប់ទៅវិញហើយនៅតែភូវីនត្រូវបានប៉ាម៉ាក់របស់ប៉នឃាត់ឲនៅគេងទីនេះមួយយប់សិន។គ្មានជម្រើសក៏យល់ព្រមគេងនៅទីនេះគឺគេងនៅបន្ទប់ជាមួយនាយធំនឹងឯង។

+បន្ទប់នាយធំ

សារភាពត្រង់ចុះគេមិនដែលបានឃើញបន្ទប់របស់ប៉នឬចូលមកដល់ដូចពេលនេះទេព្រោះតែកាលពីមុនមិនធ្លាប់ចាប់អាម្មណ៍នឹងម្ចាស់វានឹងណាតែឡូវស្រឡាញ់ហើយ។

<ប៉ន ខ្ញុំសុំមុជទឹកមុនហើយណា>ភូវីនមិនចូលទៅនិយាយជិតនាយឡើយព្រោះតែខ្លាចនឹងកែងភ្នែកមួយគួរដែលសម្លឹងមកនាយនោះ

<ជារឿងរបស់ឯង!>នាយធំតបដោយមិនបានងៀកមើលមុខរបស់នាយតូច ណាមួយមិនចង់ឃើញមុខផង

<បាទ>បានចម្លើយហើយក៏ដើរចូលបន្ទប់ទឹកដោយមានអារម្មណ៍ថាឈឺបន្តិចដែរដែលនាយមិនបានយកចិត្តទុកដាក់ចំពោះគេដូចមុន

អារម្មណ៍ល្អនឹងទំនុកចិត្តដែលមានពីមុនមកបើអ្នកបំផ្លាញហើយមិនងាយនឹងត្រឡប់មកវិញបានទេ?

២០នាទីក្រោយភូវីនចេញមកវិញដោយមានសម្លៀកបំពាក់គេងយប់ស្រាប់ ចេញមកដល់ក៏ឃើញថានាយធំមិនទាន់ឈប់ធ្វើការទៀតទើបនិយាយឡើងដោយក្តីបារម្ម

<ប៉ន នេះយប់ហើយឆាប់ចូលគេងដែរទៅ>ភូវីននិយាយដោយសម្លេងស្រាលបំផុតខ្លាចថានិយាយអ្វីខុសដល់អារម្មណ៍រនស់ប៉ន

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now